💗អ្នកមកក្រោយ💗ភាគទី40

4K 218 13
                                    


     ម៉ោង10ព្រឹកបន្ទាប់ពីប្រជុំចប់ថេហ្យុងក៏នៅឈរមើលការងារតិចតួចនិងគិតបញ្ជីរខ្លះៗ រហូតមានអារម្មណ៍ថាឈឺក្បាលតិចៗ ទើបសម្រាកមួយសន្ទុះងើបមកវិញម៉ោង11បាត់ គេក៏រៀបចំយកអាហារអោយប្ដី ហាសហា និយាយត្រង់ចុះជុងហ្គុកឥឡូវក៏ប៉ិនងរដែរ បើសិនថ្ងៃត្រង់ថេហ្យុងមិនយកបាយទៅអោយទេនាយមិនខ្ចីមកដាច់ខាត គិតតែតេទូរស័ព្ទតឿន មិនចឹងទេងរអត់ញ៉ាំបាយមួយពីរថ្ងៃក៏មានថេហ្យុងទម្លាប់ទៅហើយ យកបាយទៅអោយនាយហើយក៏សំងំទីនោះរហូតដល់ល្ងាច ទើបទៅផ្ទះជាមួយគ្នា

"អុញ!ភ្លេចកាបូបលុយ"

"ចាំបងចេញអោយ"

"មិនបាច់ទេ បងស្រីចាំខ្ញុំយកលុយមកអោយបន្តិចទៀតណា"ថេហ្យុងនិយាយហើយលើកកែវកាហ្វេចេញទៅដៃម្ខាងទៀតយួរកន្រ្តកបាយដៃមហខាងយូរកែវកាហ្វេទឹកកមួយកែវ

"អូនផឹកកាហ្វេទៀតហើយ?"

"កុំចេះរឿងខ្ញុំ"

"រឿងអូនយ៉ាងម៉េច?ថេយ៍អូនញ៉ាំមិនបានទេ"នាយនិយាយទាំងទាញដៃថេហ្យុងមកជិតប៉ុន្តែគេក្រលាស់ចេញទើបកាហ្វេនោះធ្លាក់ទៅដីកំពប់អស់

"កំពប់អស់ហើយ លោកត្រូវការអីអោយប្រាកដទៅហានសុង? កាហ្វេនឹងខ្ញុំទិញអោយប្ដីខ្ញុំទេ" ថេហ្យុងងាកមកស្រែកដាក់ ធម្មតាគេមិនកាចថ្នាក់ហ្នឹងទេតែមួយរយ:នេះគេឆេវឆាវណាស់ជុងហ្គុកក៏សម្គាល់ដឹងដែរ

"បងសុំទោស បងគ្រាន់តែចង់មកនិយាយជាមួយអូនប៉ុណ្ណោះ"

"និយាយស្អី?ខ្ញុំគ្មានស្អីនិយាយជាមួយលោកទេ ឆាប់ចេញទៅ ហើយអាពាក្យបងអូនអីនឹងឈប់និយាយទៅពួកយើងមិនបានស្និតស្មាលគ្នាថ្នាក់ហ្នឹងទេ"

"ថេយ៍ហេតុអីនិយាយបែបនេះពួកយើងស្រលាញ់គ្នាណា"

"អ្នកណានិយាយ?លោកឮចេញពីមាត់ខ្ញុំនៅ បើមិនបានឮកុំចេះតែអាកាត់"

"អូនខ្លាចស្រលាញ់បងវិញមែនទេទើបចេះតែដើរគេចបងបែបនេះ"ហានសុងបង្ហើរមួយប្រយោគថេហ្យុងទក់ង៉ក់ងាយមកមើលមុខនាយមិននិយាយអីសោះ(បែបហួសចិត្តពេកនិយាយមិនចេញទេដឹង)

"ហឹស.ធ្វើខ្លួនអោយបានមួយចំណិតជុងហ្គុកសិនទៅចាំមកនិយាយពាក្យនេះដាក់ខ្ញុំ" ថេហ្យុងនិយាយហើយដើរចេញមិនងាកក្រោយគេគិតថាមួយប្រយោគនេះគ្រប់គ្រាន់ហើយនឹងអោយនាយចេញពីគេនោះតែ...

💗អ្នកមកក្រោយ💗 season 1(ចប់) Where stories live. Discover now