ជុងហ្គុកត្រឡប់មកដល់ផ្ទះវិញនៅម៉ោង11 មកដល់ក៏ចាក់សោរចូលតែម្ដង ព្រោះស៊ូយ៉ុងបានអោយសោរផ្ទះទៅនាយមុនពេលនាងទៅធ្វើការ
ក្រាក.
"អូ! បងភ្ញាក់ហើយ?" ចូលទៅដល់ឃើញថេហ្យុងអង្គុយលើគ្រែ ក្រឡេកទៅសារ៉ូមឃើញសល់ពាក់កណ្ដាលទៀត
"ហឹម?" ថេហ្យុងក្រឡេកមកមើលជុងហ្គុកធ្វើមុខឆ្ងល់ៗ
"ដោយសារបងក្ដៅខ្លួនទើបខ្ញុំមកមើលបង ពេលនេះបងយ៉ាងម៉េចហើយ" ជុងហ្គុកនិយាយហើយដើរចូលទៅយកដៃស្ទាបថ្ងាស់គេ
"ខ្ញុំមិនអីទេ" ថេហ្យុងមុខឡើងស្លេក ហើបមាត់ឆ្លើយតិចៗ ជុងហ្គុកក៏មិនមាត់នាយដើរទៅយកចាន់ដែកព្រឹកមិញមកជូតខ្លួនអោយថេហ្យុង ដោយសារតែក្ដៅខ្លួនមិនអាចងូតទឹកបាន
"ខ្ញុំធ្វើខ្លួនឯងក៏បាន"ថេហ្យុងនិយាយពេលជុងហ្គុកពូកកន្សែងចង់ជូតអោយគេ
"បងធ្វើយ៉ាងម៉េចដៃបងជាប់សារ៉ូមនិង"
"ប៉ុន្តែ..."(ប៉ុន្តែខ្ញុំអៀន)ថេហ្យុងនិយាយក្នុងចិត្ត
"មិនបាច់អៀនទេ ខ្ញុំជូតខ្លួនអោយបងមួយព្រឹកហើយ"ជុងហ្គុកនិយាយដូចស្ដាប់ឮពាក្យក្នុងចិត្តរបស់គេ
"លោកឮអ្វីដែលខ្ញុំនិយាយ?"
"ហឹម?....ខ្ញុំគ្រាន់តែមើលមុខបងក៏ដឹងទៅហើយ" ជុងហ្គុកនិយាយទាំងសើចព្រោះអាការ:ថេហ្យុងបង្ហាញច្បាស់មែនទែន
"បើ.. បើលោកនៅមើលខ្ញុំបែបនេះ ចុះការងារលោកនោះ"
"ខ្ញុំយកវាមកហើយនោះ"ជុងហ្គុកបូញមាត់ទៅឯកសារការងារនាយ
"ខ្ញុំរំខា-"ថេហ្យុងនិយាយតែប៉ុណ្ណឹងក៏ឈប់ព្រោះទឹកមុខមិនពេញចិត្តរបស់ជុងហ្គុកមើលមកគេ គេដឹងថានាយមិនចង់អោយគេនិយាយបែបនេះទៀតទេទើបឈប់និយាយតែម្ដង
"ខ្ញុំបានទិញបបរគ្រឿងសមុទ្រមកដែរ បងញ៉ាំទេ" ជុងហ្គុកងើបចេញពីគ្រែដើរទៅយកប្រអប់ដាក់បបរអោយថេហ្យុង
"ខ្ញុំមិនចូលចិត្តញ៉ាំគ្រឿងសមុទ្រទេ" មិនមែនមិនចូលចិត្តទេ មកពីវាថ្លៃ ម្យ៉ាងខ្ជិលបក
"មែនហេស?ប៉ុន្តែហេតុអីអ្នកម៉ាក់ថាបងចូលចិត្តវា?" ជុងហ្គុកធ្វើមុខឆ្ងល់
YOU ARE READING
💗អ្នកមកក្រោយ💗 season 1(ចប់)
RomanceTae: ក្នុងមួយជីវិតនេះ គឺអូនសំណាងជាងគេដែលបានជួយបង បងប្រៀបដូចជាកាដូដែលព្រះប្រទានអោយអូនចឹង ចន ជុងហ្គុក Joen Jungkook Kim Taehyung