ពេលរាត្រីឈានចូលមកដល់ យប់នេះមានពិធីជប់លៀងមួយរៀបចំឡើងដោយគ្រួសារចន អបអរសាទរជោគជ័យការងារនៃការបើកក្រុមហ៊ុនថ្មីរបស់គាត់ ម្យ៉ាងក៏ដើម្បីអបអរប្រពន្ធសានយូដែរមានចៅប្រុសច្បងអោយគាត់ផងដែរ បើថេហ្យុងនឹងជុងហ្គុកមិនទាន់ប្រាប់គាត់ទេ ប្រហែលចាំ surpriseគ្រប់គ្នាយប់នេះហើយមើលទៅ ពិធីជប់លៀងនេះគាត់អញ្ជើញតែមិត្តភក្តិជិតឌិតប៉ុណ្ណោះដឹងស្រាប់ហើយលោកចនចូលចិត្តអីសាមញ្ញៗមិនចូលចិត្ត ហ៊ឹកហ៊ាក់អ៊ូអរច្រើនឡើយ
"ពួកយើងមកជុំគ្នាអស់ហើយនៅ"
"នៅ នៅសល់កូនពៅប៉ាមិនទាន់មកទេ"
"នោះគេមកហើយ...ជុងហ្គុកហាលឿនឡើងកូនគេចាំកូនយូរហើយណា" លោកចនក្រឡេកឃើញជុងហ្គុកបណ្ដើរថេហ្យុងចូលមក ទើបស្រែកហៅអោយដើរលឿនបន្តិចព្រោះអ្នកនៅក្នុងពិធីចាំពួកគេយូរហើយ
"បាទ...សុំទោសប៉ាដោយសារនៅម្ដុំផ្ទះខ្ញុំមានភ្លៀងទើបមិនបានមកលឿន"
"ដឹងហើយថាខ្លាចប្រពន្ធឈឺប៉ុន្តែហោចណាស់ក៏ខលប្រាប់ប៉ាមួយមាត់ដែរ"
"ខលមកយ៉ាងម៉េចបើថេយ៍យកទូរសព្ទ័លាក់ហើយហ្នឹង"
"ចុះបងប្រុងខលប្រាប់ប៉ាថាម៉េច"
"ប្រាប់ថាភ្លៀងមិនបានមកនឹងហើយ"
"ប៉ាឃើញអត់ មុខគាត់ហ្នឹងប្រឹងតែមិនអោយខ្ញុំដើរចេញក្រៅសោះ"
"ហៃយ៉ា..បានហើយកូនមកដល់អង្គុយចុះទៅប៉ានឹងបានចាប់ផ្ដើមពិធី"លោកចននិយយាហើយជុងហ្គុកក៏នាំថេហ្យុងទៅអង្គុយកៅអីក្បែរនោះ
"ជុង ជូនអូនទៅបន្ទប់ទឹកបន្តិចមក"ថេហ្យុងអង្គុយសុខៗក៏លោទៅខ្សឺតប្រាប់នាយ ជុងហ្គុកក៏ងក់ក្បាលព្រមជូនទៅ
"អូនប្រយ័ត្នរអិលណា បន្ទប់ទឹកមានទឹកសើម"នាយនាំគេមកបន្ទប់ទឹកក្រោយផ្ទះព្រោះវាងាយស្រួលមិនពិបាកឡើងជណ្ដើរ ប៉ុន្តែវារាងសើមបន្តិចព្រោះមានអ្នកចូលមុននេះ
"អូនដឹងហើយ-អាយ ជុងហ្គុក"ថេហ្យុងនិយាយមិនទាន់ផុតពីមាត់ផងក៏រអិលជើងអុកគូតទៅហើយ ប្រហែលមកពីគេប្រញាប់ពេកទើបទប់ខ្លួនមិនទាន់
"ថេយ៍ អូន-"
"អូនមិនអីទេ"ថេហ្យុងប្រញ៉ាប់ប្រកែកព្រោះឃើញទឹកមុខស្លន់ស្លោរបស់នាយ
"មិនអីយ៉ាងម៉េច មោះ"នាយរត់ចូលទៅបីគេ
"ជុង កុំធ្វើអោយអ្នកខាងក្រៅភ្ញាក់ផ្អើលអី"
"អត់ទេ មោ"ជុងហ្គុកចចេសចូលទៅលើកគេបីរត់ចេញទៅក្រៅដដែល ទៅដល់ហៅហ៊ូសុកឡើងទីណាត់ទីណែងផ្អើលអស់អ្នកក្នុងកម្មវិធី
"ថេហ្យុងមិនអីទេ គេគ្រាន់តែដួលបន្តិចប៉ុណ្ណោះ"
"បងច្បាស់អត់ ប្រាកដចិត្តអត់"
"ថេយ៍ឯងមានឈឺពោះឬអត់"
"អត់ទេ"
"ចឹងមិនអីទេ តែបើឯងនៅសង្ស័យស្អែកទៅពេទ្យពិនិត្យទៅ"
"ខ្ញុំថាទៅថ្ងៃនេះទៅ តោះថេយ៍"
"តែនេះយប់ហើយចាំស្អែកចាំទៅ"
"ចាំស្អែកមិនបានទេ ខ្ញុំខ្លាច-"
"ខ្លាចក៏ត្រូវតែចាំដែរឯងមើល ភ្លៀងខ្លាំងយ៉ាងនេះបើទៅនឹងកាន់តែគ្រោះថ្នាក់ហើយ"ពួកគេនាំគ្នានិយាយម្នាក់មួយមាត់ទម្រាំជុងហ្គុកស្ងប់ចិត្តឈប់ចចេសនាំថេហ្យុងទៅទាំងភ្លៀងបានប៉ុន្តែ...
"កូនសម្លាញ់កូនត្រូវតែស្រលាញ់ម៉ាក់កូនអោយច្រើនៗណា"នាយចូលទៅនិយាយក្បែរពោះថេហ្យុងជាពាក្យដែលនាយតែងតែនិយាយរាល់ថ្ងៃនោះ គ្រាន់តែថ្ងៃនេះទឹកមុខខុសប្លែកពីសព្វដងប៉ុណ្ណោះ
"ជុងហ្គុកគេកើតអី"
"ទៅក្រៅទៅចាំខ្ញុំប្រាប់"និយាយហើយក៏ចាកចេញពីទីនោះទៅ នៅសល់តែជុងហ្គុកដែរអោបពោះថេហ្យុងមិនព្រមងើបទៅណាសោះ
"ជុង បងកើតអី "
"បងខ្លាច"
"ហឹម?"ថេហ្យុងធ្វើមុខឆ្ងល់ វាគឺលើកទី1ហើយដែលគេឮជុងហ្គុកនិយាយថាខ្លាចទាំងទឹកមុខភ័យស្លុតបែបនេះតាំងពីពួកគេរៀបការជាមួយគ្នាមក
"បងមិនដឹងបងលាក់អារម្មណ៍មួយនេះបានដល់ពេលណា.."
"ជុង..."
"អូនដឹងទេតាំងពីថ្ងៃដែលបងឮដំណឹងថាមានកូនមកបងគេងភ័យរាល់យប់ និយាយត្រង់បងមិនចង់អោយអូនមានកូនទេ"
"ជុង បងនិយាយអីមានដឹងខ្លួនអត់" ថេហ្យុងចាប់ផ្ដើមប្ដូរទឹកមុខតាមនាយដែរ
"បងដឹង បងដឹងថាអូនចង់បានកូនប៉ុន្តែបងខ្លាច... បងខ្លាចអូនដូចម៉ាក់បង បងខ្លាចអូនតស៊ូមិនបានដូចគាត់ បងខ្លាចពួកយើងមិនអាចនៅជាមួយគ្នាបានទៀត... បងមិនចង់រឹងមាំដូចប៉ាទេ បងមិនចង់ដូចគាត់ទេ បងស្រលាញ់អូនណាស់អូនដឹងទេរាល់ថ្ងៃនេះ បងខ្លាចណាស់ បងខ្លាចរបស់ទាំងអស់ដែលធ្វើអោយអូនឈឺ"ជុងហ្គុកចាប់ផ្ដើមរលីងរលោងទឹកភ្នែកអោយតែនឹងដល់ការឈឺចាប់បាត់បងម្ដាយនាយតែងរំជួលចិត្តរាល់លើកហើយនេះក៏ជាមូលហេតុដែលនាយតែងតែមិនអាចគ្រប់គ្រង់ខ្លួនឯងបានពេលថេហ្យុងមានបញ្ហាអី្វមួយដូចគ្នា
"ជុងបានហើយអូនសុំទោស អូនមិនចចេសទៀតទេ ស្អែកអូននឹងទៅពេទ្យជាមួយបង ពួកយើងទៅពិនិត្យជាមួយគ្នាណាកុំចឹងអី អូនសុំទោស"
"បងស្អប់ បងស្អប់ពាក្យថាកំសាកណាស់អូនដឹងទេ រាល់ថ្ងៃនេះបងចង់ជំនះវាណាស់ បងខំការពារអូនមើលថែអូនណាស់ប៉ុន្តែបងនៅតែភ្លាត់ មិញនេះនៅក្នុងបន្ទប់ទឹកនោះបងស្ទើរតែដាច់ខ្យល់ស្លាប់ត្រង់ហ្នឹងទៅហើយបងភ័យណាស់បងជំនះវាមិនបានទេ...បងទទួលស្គាល់ បងខ្លាចហើយ បងចាញ់ហើយ"
"អត់ទេបងមិនអាចចាញ់ទេជុង!អូនមិនអោយបងចាញ់ទេ តទៅយើងត្រូវជំនះវាជាមួយគ្នាអូននឹងប្រយត្ន័ខ្លួនជាងនេះ បងត្រូវតែជឿអូន... ជឿអូនណាអូនអាចធ្វើបាន"ថេហ្យុងងើបអង្គុយទាញនាយមកអោបដោយជុងហ្គុកអោបចង្កេះគេផ្តេកត្រចៀកស្ដាប់ចង្វាក់បេះដូងកូន
"បងសុំទោស"
"អត់ទេជុង បងគ្រាន់តែជឿអូនមួយមុខបានហើយ"
"តើស្ដាយក្រោយទេដែលមានស្វាមីកំសាកខ្លាចសូម្បីរឿងធម្មតារបស់មនុស្សទូទៅដូចបង"
"អត់ទេ អូនមានមោទនភាពដែលមានស្វាមីក្លាហានរឹងមាំដូចបង បងជាគំរូរកូនពួកយើងណា"ថេហ្យុងនិយាយទាំងលើកដៃអង្អែលសក់នាយសើរៗ កន្លងមកគេមិនដែលដឹងសោះថាជុងហ្គុកមានរឿងលាក់កំបាំងថ្នាក់នេះ បើគេដឹងគេនឹងជួយនាយអោយឆ្លងផុតបានលឿនជាងនេះ ប៉ុន្តែបន្ទោសនាយក៏មិនកើតដែរគ្មាននរណាម្នាក់ចង់បង្ហាញចំណុចខ្សោយឬចំណុចអាក្រក់របស់ខ្លួនដល់អ្នកដទៃបានដឹងឡើយ
"ស្នាមរបួសមួយនេះជុងហ្គុកមានតាំងពីកើតមកម្លេះ វាពិបាកនឹងព្យាបាលបន្តិចហើយ" អ្នកនៅខាងក្រោមក៏កំពុងនិយាយគ្នាពីរឿងនេះដូចគ្នា
"ប៉ាមិនដែលដឹងសោះថាជុងហ្គុកនៅតែគិតថាគេជាដើមហេតុ ទាំងដែលកំហុសទាំងអស់ជារបស់ប៉ា"
"រឿងវាកន្លងហួសយូរហើយ ខ្ញុំក៏មិនគិតថាជុងហ្គុកគេនៅចាំមិនភ្លេចបែបនេះដែរ"
"មកពីគេចូលចិត្តបង្ហាញតែភាពរឹងមាំអោយយើងឃើញទើបយើងមើលមិនដឹងថា ភាពទន់ជ្រាយរបស់គេវាធំធេងថ្នាក់នេះ"និយាយហើយក៏នាំគ្នាដកដង្ហើមធំអាណិតនាយប៉ុន្តែមិនអាចជួយអ្វីបានឡើយក្រៅពីបន់ព្រះសូមអោយតាមជួយថែរក្សាថេហ្យុងប៉ុណ្ណឹង។To be continues ❤️💜
By JaeLy.
YOU ARE READING
💗អ្នកមកក្រោយ💗 season 1(ចប់)
RomanceTae: ក្នុងមួយជីវិតនេះ គឺអូនសំណាងជាងគេដែលបានជួយបង បងប្រៀបដូចជាកាដូដែលព្រះប្រទានអោយអូនចឹង ចន ជុងហ្គុក Joen Jungkook Kim Taehyung