[ ច្បាប់កែសម្រួលថ្មី ]ក្រោយបញ្ចប់អាហារពេលល្ងាចរួច ពួកគេក៏មកនិយាយគ្នាលេងលើសាឡុង សានយូបានអូសដៃជុងហ្គុកទៅក្រៅព្រោះមានមានការសំងាត់នុងសំខាន់មួយចំនួយ ចំណែកថេហ្យុងក៏នៅនិយាយលេងជាមួយប៉ាក្មេកនិងបងថ្លៃ និយាយបានបន្តិចលោកចនក៏សុំឡើងទៅលើមុនដោយសារគាត់ចាស់ហើយ មិនអាចអាចនៅយប់យូរដូចគេក្មេងៗបាន
"បងស្រីចាញ់ខ្លាំងទេ"
"តិចតួចទេ សានយូចាញ់ខ្លាំងជាង"
"គាត់ស្រឡាញ់បងណាស់ហើយមើលទៅ"
"បើឯងមានកូនជុងហ្គុកក៏ប្រហែលជាចឹងដែរ"
"ខ្ញុំជាប្រុសមានកូនយ៉ាងម៉េចបាន"
"ចឹងហេតុអីជីមីនមានបាន"
"ប្រហែលគេធ្វើបុណ្យដល់ទេដឹង ហាសហា"
"ខំប្រឹងបន្តិចទៀតច្បាស់ជាបាន"
"បងស្រីនិយាយអីចឹង ខ្ញុំអៀនណាស់"
"អៀនអី រឿងធម្មតាសោះ"
"ខ្ញុំមិនទាន់គិតគូទេ តែបើមានពេលនេះក៏ល្អដែរ និយាយត្រង់ចុះបងស្រីខ្ញុំក៏ចង់មានកូនដែរ"ចុងប្រយោគថេហ្យុងអោនទៅខ្សឹបនិងមានសម្លេងសើចតិចៗផងដែរ
"និយាយគ្នារឿងអី ចែករំលែកផងមើល"សានយូទើបចូលមក បន្ទាប់ពីនិយាយការងារជាមួយជុងហ្គុកហើយ
" គ្មានអីទេ ថេហ្យុងគ្រាន់តែសួររឿងកូននឹងណា"
"ថេហ្យុងចង់បានកូនហេស...ហៃយ៉ាជុងហ្គុកបងថាឯងគួរតែគិតគូហើយ"
"ដល់ពេលខ្ញុំគិតហើយបង ពេលនេះចង់នៅពីនាក់សិន"
"មានកូនពេលនេះក៏ល្អដែរ រឿងគ្រប់យ៉ាងនឹងបានចប់"
"ប៉ុន្តែយើងមានវិធីផ្សេងដើម្បីដោះស្រាយតើ ខ្ញុំមិនចង់ទាញក្មេងមកពាក់ព័ន្ធ"
"ស្រេចតែឯងគិតចុះ តោះអូនសម្លាញ់យប់ហើយទៅគេង"សានយូនិយាយហើយលើកបីប្រពន្ធចេញទៅ នៅសល់តែថេហ្យុងដែលនៅអង្គុយមើលមុខជុងហ្គុកភ្លឹះៗ
"ស្មុគស្មាញណាស់ឬ"
"ក៏...តិចតួចដែរ ប៉ុន្តែអូនយប់ហើយអូនមិនងងុយទេហេស"
YOU ARE READING
💗អ្នកមកក្រោយ💗 season 1(ចប់)
Roman d'amourTae: ក្នុងមួយជីវិតនេះ គឺអូនសំណាងជាងគេដែលបានជួយបង បងប្រៀបដូចជាកាដូដែលព្រះប្រទានអោយអូនចឹង ចន ជុងហ្គុក Joen Jungkook Kim Taehyung