មនុស្សគ្រប់គ្នាតែពោលសសើរថា ថេហ្យុងសំណាងណាស់ដែលបានជួបជុងហ្គុក សំណាងណាស់ដែលមានមនុស្សតាមថែតាមក្បែរគ្រប់ពេល ប៉ុន្តែអ្នកគ្រប់គ្នាមិនដឹងទេថា ជុងហ្គុកគឺសំណាង ណាស់ដែលបានថេហ្យុងមកអោបក្រសោបក្នុងដៃក្នុងនាមជាប្ដីប្រពន្ធ។ មានដែរហី មនុស្សលួចស្រលាញ់សង្សាគេ5ឆ្នាំបានជោជ័យទាំងដែលគេនឹងសង្សាស្រលាញ់គ្នា5ឆ្នាំមុនជួបនាយទៅទៀត...ក្ដីសង្ឃឹមដែលនាយបានថេហ្យុងមកក្បែរមានតិចតួចណាស់ វាស្ទើរតែគ្មានព្រោះម្នាក់ជាសង្សាថេហ្យុងនោះមានគ្រប់យ៉ាងល្អជាងនាយដល់ទៅដប់ដងឯណោះ មិនថាការងារ កិត្តិយសកេរ្តិ៍ឈ្មោះ ឬទ្រព្យសម្បត្តិ ឬសូម្បីតែអំណាច ហានសុងមានច្រើនជាងជុងហ្គុកឆ្ងាយណាស់ ឆ្ងាយរហូតនាយមិនហ៊ានចូលក្បែរគេ មិនចង់ផ្ដល់ក្ដីសង្ឃឹមអោយខ្លួនឯង ប៉ុន្តែនៅតែលុបចិត្តស្រលាញ់មិនបាន ។
ការជួបលើកដំបូងគ្រាន់តែជាភាពចៃដន្យ ចាំបានទេ កាលពីប៉ុន្មានភាគដំបូងជុងហ្គុកធ្លាប់និយាយថា នាយបានជួយកូនទាហានម្នាក់ពីគ្រោះរញ្ជួយដីមួយ ពិតណាស់ម្នាក់នោះជាថេហ្យុង ប៉ុន្តែនាយមិនបានបាក់ចិត្តស្រលាញ់គេពេលនោះៗទេ នាយស្រលាញ់គេតាំងពីមុននោះទៅទៀត គឺពេលដែលនាយត្រូវរបួសចូលសម្រាកព្យាបាលនៅមន្ទីរព្យាបាលរបស់ថេហ្យុង គឺរបួសដោយចំហាយគ្រាប់បែកលើខ្លួនយ៉ុនគីនោះហើយ ។ ពេលនោះថេហ្យុងពាក់ម៉ាស់ នាយគ្រាន់តែក្រឡេកឃើញកែវភ្នែកគ្រីស្តាល់របស់គេ បេះដូងរបស់នាយក៏រញ្ជួយឡើងភ្លាមៗ វាបញ្ចាក់យ៉ាងច្បាស់ថានាយបានលង់ស្រលាញ់គេទៅហើយ ស្រលាញ់តាំងពីជួបដំបូង ស្រលាញ់ទាំងមិនដឹងថាគេជាអ្នកណា រហូតដល់ថ្ងៃដែលគេមានគ្រោះថ្នាក់នោះ ទើបនាយដឹងថា គេជាថេហ្យុងហើយថែមទាំងដឹងទៀតថា គេមានម្ចាស់បេះដូងរួចទៅហើយដែរពេលដែលហានសុងចូលមកគម្រាមនាយ។
ជុងហ្គុកនិងហានសុងធ្លាប់ជួបគ្នាម្ដង ប៉ុន្តែមិនមែនជួបក្នុងលក្ខណៈរាក់ទាក់ធម្មតានោះទេ វាបែបគម្រាមដាក់ជីវិត ហានសុងចូលមកគម្រាមជុងហ្គុកមិនអោយចូលក្បែរថេហ្យុងព្រោះដឹងចេតនារបស់នាយដែលមានចិត្តលើសង្សារបស់ខ្លួនផង និងខ្លាចនាយនិយាយការពិតដែលថាខ្លួនមិនមែនជាអ្នកជួយជីវិតថេហ្យុងផង។ កាលនោះដោយសារនាយនៅក្មេងខ្ចីចំពោះរឿងស្នេហានៅឡើយ ម្យ៉ាងនាយគិតថាខ្លួនឯងខុសដែលទៅស្រលាញ់សង្សាគេទើបយល់ព្រមដកខ្លួនចេញ “ខ្ញុំគ្រាន់តែសង្ឃឹមថាបងនឹងគេរស់នៅបានសុខ”...
YOU ARE READING
💗អ្នកមកក្រោយ💗 season 1(ចប់)
Storie d'amoreTae: ក្នុងមួយជីវិតនេះ គឺអូនសំណាងជាងគេដែលបានជួយបង បងប្រៀបដូចជាកាដូដែលព្រះប្រទានអោយអូនចឹង ចន ជុងហ្គុក Joen Jungkook Kim Taehyung