💗អ្នកមកក្រោយ💗 ភាគទី6

5.1K 267 13
                                    


ការដើរលេងប្រព្រឹត្តទៅយ៉ាងរលូន ពីរថ្ងៃចុងក្រោយនេះជុងហ្គុករាងហត់បន្តិច ព្រោះត្រូវតាមមើលថែថេហ្យុងមិនអោយដាច់ពីកន្ទុយភ្នែកអាងលេសថាថេយ៍ជាចៅហ្វាយខ្លួន ចំណែកនាយតូចក៏មិនថាអី គេក៏ចូលចិត្តទង្វើរដែលជុងហ្គុកធ្វើមកលើគេដែរ គ្រាន់តែមិនជ្រាលជ្រៅដល់ថ្នាក់ហួសពីពាក្យថាមិត្ត បានន័យថាថេហ្យុងគិតលើជុងហ្គុកក្នុងឋាន:ជាមិត្តប៉ុណ្ណោះ ចំណែកជុងហ្គុកនាយចាត់ទុកថេហ្យុងក្នុងឋាន:មួយដែលមិនច្បាស់លាស់ដដែល

ត្រឡប់មកដល់ផ្ទះវិញជាថ្ងៃសៅរ៍ពួកគេអាចសម្រាកមួយថ្ងៃទៀតមុនពេលចូលធ្វើការវិញ នៅតាមផ្លូវថេយ៍នៅតែគេងលក់លើស្មាជុងហ្គុកដដែល គ្រាន់តែម្ដងនេះនាយមិនដាស់គេទៀតទេ គឺលើកបីចុះទៅក្រោមតែម្ដង

"អោយគេមកបងមក អរគុណឯងណាស់ជុងហ្គុក" ហ៊ូសុកចូលមកទទួលថេហ្យុងពីដៃជុងហ្គុក ហើយនិយាយអរគុណទៅកាន់នាយ ប៉ុន្មានថៃ្ងនេះថេហ្យុងរីករាយច្រើនណាស់ មួយចំណែកធំបានមកពីនាយក្រាស់នេះឯង

"បាទ" និយាយហើយដើរបកទៅឡានវិញ «សង្ឃឹមថាពួកយើងនិងបានជួបគ្នាទៀត» ជុងហ្គុកងាកមកមើលផ្ទៃមុខគេងលក់របស់ថេហ្យុងចុងក្រោយមុននិងឡានបើកចេញផុតទៅ

ទឹបៗ

អ្នកជាបងដើរមកទះស្មានាយតិចៗទើបដើរទៅកន្លែងអង្គុយវិញ

ចូលមកដល់ផ្ទះវិញម៉ោង11យប់ ជុងហ្គុកមិនបានទៅបន្ទប់នាយនោះទេ គឺដើរទៅរកបន្ទប់គំនូររបស់នាយ មូលហេតុគឺដើម្បីទៅជួបមនុស្សម្នាក់

ក្រាក

"តើបងជាមនុស្សតែមួយឬអត់" ជុងហ្គុកឈោងដៃទៅប៉ះគំនូរ មនុស្សប្រុសម្នាក់ដែលមានមុខមាត់ស្រដៀងថេហ្យុងដែរ គ្រាន់តែសម្លៀកបំពាក់គេជាឯសណ្ឋានទាហាន មិនមែនជាគ្រូពេទ្យនោះទេ

"បើជាមនុស្សតែមួយហេតុអីបងមិនចាំខ្ញុំ?" ជុងហ្គុកនាយនៅចាំច្បាស់ មនុស្សប្រុសនៅក្នុងគំនូរនេះហើយជាអ្នកដែលនាយបានជួយជីវិតពីគ្រោះរំជួយដីមួយនោះ កាលពី5ឆ្នាំមុន នៅឯជុំរំទាហាន រហូតត្រូវដែកស្រួចទម្លុះជើងខ្លួនឯង ពិតមែនតែពេលនោះនាយសន្លប់តែទឹកមុខរូបរាងកូនទាហានម្នាក់នោះបែបណានាយនៅចាំយ៉ាងច្បាស់ រហូតគេងយល់សប្តិឃើញសឹងតែរាល់យប់ ហើយក៏គូរចេញជារូបរាងគំនូរមួយផ្ទាំងនេះ

💗អ្នកមកក្រោយ💗 season 1(ចប់) Where stories live. Discover now