ពួកគេបានមកដល់ផ្ទះលោកតាលោកយាយជុងហ្គុកនៅម៉ោង5ល្ងាច ដោយសារជុងហ្គុកបើកឡានយឺតណាមួយឈ្លៀតឈប់ថតរូបតាមផ្លូវផងទើបមកដល់ល្ងាចបែបនេះ"ផ្ទះលោកតាលោកយាយលោកធំណាស់ នេះគាត់នៅតែពីនាក់ទេហ៎"
"មែនហើយ ប៉ុន្តែផ្ទះពូមីងខ្ញុំនៅជិតនេះដែរ"
"ពេលខ្ញុំមានគ្រួសារខ្ញុំក៏ចង់នៅតែពីរនាក់ដូចគាត់ដែរ មានអារម្មណ៍ងាយស្រួលមិនរញ៉េរញ៉ៃ" ថេហ្យុងនិយាយជុងហ្គុកក៏បានត្រឹមតែញញឹម អនាគតទៅនាយក៏ចង់នៅតែពីរនាក់ថេហ្យុងដែរ
"ហៃយ៉ា...មកដល់ហើយ?លឿនបស់គេ"លោកតាចេញមកទទួលចៅ ចំណែកលោកយាយនៅរៀបចំបាយខាងក្នុងផ្ទះឯណោះ
"លឿនអីលោកតា នេះម៉ោង5ហើយណា"
"ជម្រាបសួរលោកតា"ថេហ្យុងចូលទៅជម្រាបសួរគាត់
"លើកដៃថ្វាយព្រះចៅ.ហៃយ៉ា...តាស្មានថាចៅនៅលេងទឹកជ្រោះសិនតើ"
"អត់ទេលោកតា.ពួកយើងជិះឡានយូរហើយ ចង់អោយឆាប់ដល់ផ្ទះនិងអាលបានសម្រាក"
"អូហូ...ចៅតាថ្នមប្រពន្ធថ្នាក់ហ្នឹងផង "
"តោះលោកតា ចូលក្នុងទៅ" ជុងហ្គុកជូនលោកតាចូលក្នុងផ្ទះគេចក្រសែភ្នែកពិឃាតរបស់ថេហ្យុង បន្ទាប់មកទើបរត់ចេញមកវិញលើកឥវ៉ាន់ទៅតាមក្រោយ
"បងកុំធ្វើមុខចឹងអី លោកតាខ្ញុំគាត់ចូលចិត្តលេងសើចតែចឹងឯង" ជុងហ្គុកនិយាយព្រោះថេហ្យុងសម្លឹងមុខគេជាប់រហូត
"ចុះខ្ញុំមានទៅថាអី" ថេហ្យុងនិយាយហីៗ ដើរចូលក្នុងផ្ទះបាត់ ប៉ុន្តែប្រយោគមិញនេះ ធ្វើអោយជុងហ្គុកគិតច្រើនណាស់(មានទៅថាអី បានន័យថាម៉េច? មិនប្រកាន់ឬពេញចិត្ត)
"ជម្រាបសួរលោកយាយ" ថេហ្យុងចូលទៅក្នុងផ្ទះ ជម្រាបសួរលោកយាយដែលទើបនិងចេញពីផ្ទះបាយមក
"ចាស.នេះមកដល់ហើយហ៎ ជុងហ្គុកទៅលើកទឹកនៅផ្ទះបាយមក" គាត់និយាយទាំងទាញថេហ្យុងអង្គុយលើសាឡុង
"មិនអីទេ លោកយាយខ្ញុំមិនឃ្លានទេ"
"ហៃយ៉ា...ធ្វើដំណើរយូរហើយចៅច្បាស់ជាហត់ហើយ ជុងហ្គុកទៅលើកមក"
YOU ARE READING
💗អ្នកមកក្រោយ💗 season 1(ចប់)
RomanceTae: ក្នុងមួយជីវិតនេះ គឺអូនសំណាងជាងគេដែលបានជួយបង បងប្រៀបដូចជាកាដូដែលព្រះប្រទានអោយអូនចឹង ចន ជុងហ្គុក Joen Jungkook Kim Taehyung