ភាគទី11:យល់សប្តិអាក្រក់

5K 285 22
                                    

     "ថេយ៍!!!"

    "ជុង!!ភ្ញាក់ឡើងលោកកើតអី?"ថេយ៉ុងអង្រួនស្មារាងក្រាស់ខ្លាំងៗដាស់គេឲក្រោកឡើងមកជុងហ្គុកគិតតែពីស្រែករកឈ្មោះគេថែមទាំងបែកញើសជោគថ្ងាសទៀតបែបជាយល់សប្តិអាក្រក់ហើយមើលទៅ

   "ថេយ៍?ថេយ៍កើតអីឬអត់?"នាយសង្ហារក្រោកឡើងភ្លាមៗទាំងតក់ស្លុតចាប់បង្វិលរាងកាយថេយ៉ុងចុះឡើងពិនិត្យមើលឲប្រាកដចិត្តថារាងតូចនឹងមិនកើតអ្វី

    "លោកកើតអីយល់សប្តិអាក្រក់មែនទេ?"

    "ហឹម!"ជុងហ្គុកគ្រហឹមតិចៗសឹមទាញកាយតូចមកក្នុងរង្វង់ដៃហើយបន្ដឹងកម្លាំងដៃអោបថេយ៉ុងជាប់ហាក់កំពុងតែភ័យខ្លាច ឃើញនាយដូចនេះថេយ៉ុងមិនហ៊ានសួរនាំអ្វីច្រើននោះទេមានតែសង្ងំក្នុងរង្វង់ដៃដ៏កក់ក្ដៅរបស់រាងក្រាស់យ៉ាងមានក្ដីសុខ

    "ថ្ងៃនេះឯងត្រូវទៅហើយមែនទេ?"នាយតូចងក់ក្បាលញាប់ស្អេកៗហើយបន្តសង្ងំអោបរាងកាយមាំនោះជាលើកចុងក្រោយឲបានអស់ចិត្តនឹករលឹកចំណែកឯជុងហ្គុកគ្រាន់តែឃើញថេយ៉ុងញញឹមនៅពេលឮថាបានទៅផ្ទះបេះដូងនាយចាប់ឈឺខ្ទោកៗភ្លាមចិត្តចង់ប្រាប់ថាស្រឡាញ់ណាស់មិនចង់បាត់បង់រឹតតែមិនចង់ឲអ្នកណាមកធ្វើជាកម្មសិទ្ធរាងតូចបានតែពាក្យទាំងនោះមានតែលាក់កប់ក្នុងចិត្តដ្បិតថេយ៉ុងចង់ចាកចេញទៅហើយ

    "លោកអាចជូនខ្ញុំទៅបានទេ?"ជុងហ្គុកងាកមកសម្លឹងក្មេងក្នុងរង្វង់ដៃទាំងងឿយឆ្ងល់ម្ដេចសុខៗចង់ឲគេជូនទៅវិញក្រែងស្អប់ណាស់មិនចឹង?

    "យើងរវល់ប្រហែលមិនបានជូនឯងទៅទេ"មិនមែនរវល់គ្រាន់តែមិនចង់ទៅឃើញទិដ្ឋភាពចាកចេញរបស់ថេយ៉ុង ជុងហ្គុកនៅពិភពពិតនាយអាចប្រលែងមនុស្សជាទីស្រឡាញ់ឲចាកចេញពីនាយបានប្រសិនបើវាជាសេចក្ដីសុខរបស់រាងតូចខុសឆ្ងាយពីជុងហ្គុកក្នុងយល់សប្តិដែលឃោឃៅហើយអត្មានិយមប្រឹងអោបក្រសោបទាំងឈឺចាប់រៀងៗខ្លួនដូច្នោះដោះលែងជាវិធីល្អបំផុតទោះបីជានាយត្រូវឈឺចាប់ក្ដី ស្នេហាគឺជាការលះបង់

    "មិនអីទេ"ហេតុអីមានអារម្មណ៍អន់ចិត្តហេតុអីត្រូវខឹងគ្រាន់តែគេមិនបានជូនទៅក្រែងនេះជាតម្រូវការខ្លួនឯងមិនចឹង?

🔥ប្រពន្ធប៉ាសង្សារកូន🔥(ចប់)Nơi câu chuyện tồn tại. Hãy khám phá bây giờ