ភាគទី9:ក្ដីស្រឡាញ់ងប់ងុល

5.8K 264 11
                                    

     គេថាស្នេហាជាថ្នាំពុលស្នេហាធ្វើឲមនុស្សខ្វាក់ភ្នែកលែងដឹងសខ្មៅតែស្នេហាបែបអត្មានិយមវាគួរឲខ្លាចរអាបំផុតរហូតមនុស្សអាចធ្វើបានគ្រប់យ៉ាងសូម្បីតែការធ្វើបាបមនុស្សជាទីស្រឡាញ់របស់ខ្លួន

   ជុងហ្គុកផ្ទាល់គេកំពុងតែស្ថិតក្នុងស្ថានភាពនេះទៅហើយការស្រឡាញ់ងប់ងុលចង់បានថេយ៉ុងជាកម្មសិទ្ធផ្ទាល់ផ្ដាច់មុខនាំឲនាយប្រព្រឹត្តទង្វើគួរឲស្អប់បំផុតនៅក្នុងឆាកជីវិត សម្លាប់មនុស្សអស់រាប់សិបនាក់នាយបែរជាមិនមានភាពភ័យខ្លាចប្រឈមមុខនឹងបញ្ហារាប់ជំពូកនៅក្នុងជីវិតអ្វីដែលជុងហ្គុកខ្លាចបំផុតនោះគឺការចាកចេញរបស់មនុស្សជាទីស្រឡាញ់ម្ដងម្នាក់ៗ

    ការដែលសម្រេចចិត្តឃុំឃាំងថេយ៉ុងទុកក្រសោបអោបជាប់ទ្រូងវាមិនមែនជាកំហុសរបស់នាយតែម្ខាងមូលហេតុព្រោះតែ ស្រឡាញ់ងប់ងុល តើអ្នកណាអាចហាមអារម្មណ៍បាន??នៅលើលោកវាគ្មានទេគ្រាន់តែមនុស្សមួយចំនួនអាចប្រើវិធីស្រឡាញ់ច្រើនបែបបង្ហាញទៅកាន់មនុស្សជាទីស្រឡាញ់របស់ខ្លួនប៉ុណ្ណោះ

     "លោកម្ចាស់តើ?"ណារីតូអោនគំនាបមុចនាយសង្ហារបម្រុងនឹងសួរនាំអំពីរាងតូចក្រែងថ្ងៃនេះថេយ៉ុងត្រូវចាកចេញមែនទេ?ចុះហេតុអ្វីមិនទាន់ឃើញនាយតូចចុះមកទៀត?

    "គេមិនទៅទេ!គេនៅជាមួយយើង"ជុងហ្គុកប្រែទឹកមុខមកខឹងសម្បារគ្រាន់តែឃើញណារីតូរៀបចំឡានដើម្បីទទួលរាងតូចគេនឹងត្រូវខឹងបានយ៉ាងមិច?ក្រែងខ្លួននាយផ្ទាល់ជាអ្នកបញ្ជាមិនចឹង?

    "បាទលោកម្ចាស់"នាយជាកូនចៅភ័យបុកពោះស្ទើរធ្លាយចេញមកក្រៅសភាពជុងហ្គុកពេលនេះមិនខុសពីតោកំណាចមួយក្បាលកំពុងតែគ្រហឹមបញ្ចេញចង្កូមបំភ័យសត្វតូចៗនោះទេ

    ឡានស្ព័រទំនើបពណ៍ខ្មៅបើកចាកចេញពីវិមានដោយមានអងរក្សបើកអមដំណើរជុំវិញដើម្បីការពារសុវត្ថិភាពចៅហ្វាយនាយ។ ជុងហ្គុកអង្គុយក្នុងឡានពិនិត្យមើលឯកសារយ៉ាងស្ងៀមស្ងាត់យូរៗម្ដងនាយទាញទូរស័ព្ទម៉ាកទំនើបមកមើលរួចញញឹមតែម្នាក់ឯងរហូតណារីតូដែលអើតមើលតាមកញ្ចក់នោះឆ្ងល់ជាខ្លាំង

🔥ប្រពន្ធប៉ាសង្សារកូន🔥(ចប់)Où les histoires vivent. Découvrez maintenant