ភាគទី5:អនាគតប៉ាតូច

7.6K 303 18
                                    

    បន្ទាប់ពីធ្វើដំណើរយ៉ាងយូរទីបំផុតយន្ដហោះក៏បានចុះចតនៅព្រលានទីក្រុងសេអ៊ូល កូនចៅត្រកូលវីមៀលអាយ៍ដាមឈរតម្រង់ជួរចាំទទួលចៅហ្វាយបន្ដគ្នាជាហូរហែរទិដ្ឋភាពនេះប្រៀបបាននឹងក្បួនដង្ហែររដ្ឋមន្រ្តីអញ្ចឹងគ្រប់គ្នាបំពាក់នូវអាវុធរាងៗខ្លួនមិនហ៊ានស្រមៃទេបើមានឃាតករហើយត្រូវកូនចៅទាំងនោះចាប់បានវិញ

    "ទៅភូមិគ្រឹះឲឆាប់ឡើង!"សម្ដីធ្ងន់កណ្ដុកបន្លឺចេញពីក្រអូមមាត់ចៅហ្វាយនាយផ្ដាច់ការគ្រប់គ្នាញាប់ដៃញាប់ជើងបើកទ្វារឡានបើកចេញទៅយ៉ាងលឿនដូចព្យុះទីហ្វុង ជុងហ្គុកបីក្រសោបថេយ៉ុងជាប់នឹងទ្រូងអង្អែលថ្ពាល់ក្រពុំតិចៗទឹកមុខថេយ៉ុងពេលនេះស្លេកស្លាំងដូចមនុស្សគ្មានគ្រាប់ឈាមរាងកាយទាំងមូលក្ដៅដូចរងើកភ្លើងធ្វើឲជុងហ្គុកភ័យបុកពោះបារម្ភខ្លាចគេកើតអ្វីធ្ងន់ធ្ងរ

    "បើកឲលឿនអារីតូ!!" បេះដូងធ្លាប់តែកករឹងមិនចេះខ្វាយខ្វល់បារម្ភពីអ្នកណាពេលនេះវាទន់ល្ហក់ដូចចាហួយព្រោះតែឥទ្ធិពលក្មេងក្នុងរង្វង់ដៃ។ឃើញថេយ៉ុងរងាញ័រខ្លួនមិនបាត់ជុងហ្គុករឹតបន្តឹងកម្លាំងដៃអោបថេយ៉ុងស្ទើរលឹបចូចក្នុងទ្រូងបាត់នាយលួចបន្ទោសខ្លួនឯងមិនគួរណាលេងដៃធ្ងន់រហូតអាល្អិតនេះឈឺទ្រោមខ្លួនសភាពយ៉ាប់យើនមិនគួរឲមើល

     ដប់ប្រាំនាទីក្រោយឡានស្ព័រពណ៍ខ្មៅក្រឹបបោលចូលក្នុងភូមិគ្រឹះដ៏ធំស្កឹមស្កៃធ្វើឲផ្អើលអស់មនុស្សម្នាទាំងប្រុសទាំងស្រី។ ជុងហ្គុកចុះពីលើឡានបីរាងតូចបោះជំហានញាប់ៗទៅកាន់ជាន់ខាងលើដំណើរប្រញាប់ប្រញាល់នេះធ្វើឲអ្នកគ្រប់គ្នាមានចម្ងល់ជាពិសេសគេឃើញរាងក្រាស់បីអ្នកណាមិនដឹងមើលទៅទឹកមុខដូចជាបារម្ភពីមនុស្សម្នាក់ហ្នឹងណាស់តែប៉ុណ្ណេះដំណឹងនេះសាយភាយពេញភូមិគ្រឹះមិនខាន

   "អារីតូហៅគ្រូពេទ្យមកឆាប់ឡើង!!" សម្រែកលាន់ឮចេញពីក្នុងបន្ទប់ខ្ទររហូតដល់ជាន់ខាងក្រោមរីតូកម្លោះសាច់កម្មហក់ពីជាន់ខាងលើទាញឡានបោលចេញទៅហៅគ្រូពេទ្យប្រចាំការលឿនដូចរន្ទះរីឯអ្នកបម្រើផ្សេងនាំគ្នាខ្ទប់ទ្រូងភ័យញ័រដៃញ័រជើងអស់រលីងចៅហ្វាយគេមកលើកនេះទៅជាន់ពែរមកពីណាបានជាកាចខ្លាំងថ្នាក់នេះ?

🔥ប្រពន្ធប៉ាសង្សារកូន🔥(ចប់)Nơi câu chuyện tồn tại. Hãy khám phá bây giờ