ភាគទី19:ទីបំផុតបងរកអូនឃើញហើយ

4.7K 286 6
                                    

    នៅមន្ទីរពេទ្យ

   លោកយាយគីមឆយនៅនិយាយសំណះសំណាលហូរហែរជាមួយជុងហ្គុកនៅក្នុងបន្ទប់សម្រាកព្យាបាលជំងឺរបស់ថេយ៉ុង។ពីដំបូងជុងហ្គុកភ្ញាក់ផ្អើលណាស់ក្រោយបានដឹងថាថេយ៉ុងជាចៅប្រុសលោកយាយចំណាស់ដែលខ្លួនបានជួយ ប៉ុន្តែនាយស្រាប់តែមិនសប្បាយចិត្តទៅវិញក្រោយបានរកឃើញក្មេងសាច់ក្រអូបបណ្ដូលចិត្តស្របពេលនាយតូចបែរជាគេងនៅលើគ្រែពេទ្យទៅវិញនឹកឃើញហើយក្នុងទ្រូងបុកក្សួលឆេះឆាបចង់តែទៅចាត់ការអ្នកដែលធ្វើឲនាយតូចទៅជាបែបនេះទេ។

  "និយាយអញ្ចឹងចCEOចនមិនគិតរកនារីណាមកស្អំបេះដូងទេឬ?"ក្រោយបានស្ដាប់រឿងរ៉ាវជីវិតរបស់រាងក្រាស់មកគាត់យល់ថានាយមិនមែនអាក្រក់ណាស់ណាទេប្រសិនបើនាយជាមនុស្សអាក្រក់កោងកាចដូចពាក្យគេនិយាយម្លេះសមនៅផ្ទះលោកចៅហ្វាយខេត្តជុងហ្គុកមិនលូកដៃមកជួយគាត់ឡើយ។

   "ហ៊ឹសៗមានហើយតែគេមិនស្រឡាញ់"មាត់និយាយតែភ្នែកសម្លឹងមើលអ្នកលើគ្រែរហូតហេតុអ្វីមានអារម្មណ៍ថាអៀនគ្រាន់តែនិយាយបែបនេះសោះ?កាលពីជីរ៉ានាងនៅរស់គេក៏ឧស្សាហ៍ញ៉េះញ៉ោះនាងប្រើសម្ដីលេបខាយតែនាយមិនបានអៀនរហូតមុខក្រហមដូចជាពេលនេះទេ

  "អ្នកណាទៅភ្នែកស្អុយយ៉ាងនេះមនុស្សប្រុសល្អដូចជាCEOចនសមតែមានប្រពន្ធឲច្រើនៗណា"

   *ចៅលោកយាយហ្នឹងហើយ!*និយាយក្នុងចិត្ត

   "ហាសហា!!បែបជាដូចលោកយាយមានប្រសាសន៍ហើយ"នាយអេះកញ្ចឹងកតិចៗយល់ថាថ្ងៃនេះនិយាយច្រើនពេកហើយ

   "មែនហើយភ្លេចឲឆឹងCEOចនចាំបន្តិចណាយាយទៅរកសំណព្វចិត្តអាយ៉ុនសិន"ជុងហ្គុកបានត្រឹមអង្គុយធ្វើមុខងីងើមិនយល់ពីកាយវិកាលោកយាយតែគាត់មើលទៅរួសរាយហើយមាំទាំរីឯសម្ដីក៏បានទៀត

   "សឺត!! បងរកអូនឃើញហើយកុំគិតថាចង់ទៅចោលបងទៀតឲសោះ"គេនឹកអើយសែននឹកក្មេងម្នាក់នេះខំតាមរកជ្រែកទីក្រុងហើយបែរជាមកជួបដោយចៃដន្យនៅទីនេះវិញដូចពាក្យចាស់ពោលថាគូព្រេងមិនព្រាត់នោះអី។

    ជុងហ្គុកញញឹមបិទមាត់មិនជិតងាកមកសម្លឹងមើលច្រកទ្វារឃើញថាមិនមានអ្នកណាទើបនាយឆ្មក់ថើបបបូរមាត់តូចក្រមិចគួរឲទាក់ទាញនោះប៉ុន្តែនរណាទៅដឹងថាបបូរមាត់នេះតែងតែទាក់នាញនាយគ្រប់ពេលរហូតមិនអាចហាមឃាត់អារម្មណ៍នាយឲខាំច្បូតក្រេបរសជាតិផ្អែមពីវាបាន

🔥ប្រពន្ធប៉ាសង្សារកូន🔥(ចប់)Donde viven las historias. Descúbrelo ahora