"អូនជាអ្នកបង្ខំបងដោយខ្លួនឯងទេ!ប្រាវ!!!!!! ជុងហ្គុកបោកដបស្រាមួយដបចុងក្រោយមួយទំហឹងកម្ចាយអារម្មណ៍ខឹងស្អប់ឈួលឆេះកម្លោចទ្រូងនាយទាំងរស់
"បើបងដោះលែងអូនងាយពេកទេដឹង?"បើលេងធម៍ត្រជាក់មិនបានសម្រេចអញ្ចឹងលេងធម៍ក្ដៅតែម្ដងទៅចាំមើលថានរណាឈ្នះក្នុងហ្គេមមួយនេះ ប៉ុន្តែមនុស្សដូចជាជុងហ្គុកមិនដែលស្គាល់ពាក្យថាចាញ់ស្រាប់ទៅហើយតាំងពីដើមមកទល់នឹងពេលនេះ។
"អូនអាចរត់គេចពីបងបានយូរប៉ុណ្ណាគីមថេយ៉ុង!"ចាយទឹកភ្នែកគ្រប់គ្រាន់ហើយឈប់សម្ដែងឲគេអាណិតទៀតឃើញទេគេទៅចោលដូចឆ្កែអនាថាបេះដាក់។ជុងហ្គុកក្រោកឈរអស់កម្ពស់បោះជំហានទ្រេតទ្រោតដោយអាការៈស្រវឹងទៅមុខកញ្ចក់សឹមបញ្ចេញស្នាមញញឹមគួរឲខ្លាចចេញមកនាយដូចជាមនុស្សវិកលចរិតលែងដឹងខុសត្រូវពេលនេះនាយដឹងត្រឹមថាត្រូវតែដណ្ដើមយកថេយ៉ុងមកអោយបានដាច់ខាត។
"អូនជាកម្មសិទ្ធិរបស់បងតែម្នាក់គត់បងនឹងសម្លាប់បើនរណាហ៊ានដណ្ដើមអូនចេញពីបងសូម្បីតែ.......??
ព្រឹកថ្ងៃថ្មី
ជុងហ្គុករៀបចំខ្លួនយ៉ាងស្រស់សង្ហារខុសប្លែកពីរាល់ដងព្រោះត្រូវមានការចេញទៅខាងក្រៅរីឯណារីតូមានតួនាទីជាអ្នករៀបចំឯកសារជំនួសអ៊ុនរ៉ាដែលជាប់ធុរៈតែឈប់សិនមុខណារីតូមានរបួស??
"ចេញដំណើរ"សម្ដីមួយម៉ាត់ធ្ងន់កណ្ដុកបន្លឺចេញពីមាត់សិង្ហកំណាចរំញោចឲណារីតូរហ័សរហួនធ្វើការលឿនបំផុតតាមដែលអាចធ្វើបាន។នៅតាមផ្លូវកូនចៅនិងចៅហ្វាយមិននិយាយស្ដីអ្វីបន្តិចតែភ្លាមៗណារីតូចស្រាប់តែឈឺផ្សារត្រង់មុខរបួសរហូតមានឈាមជ្រៀបចេញមកខាងក្រៅទៀត។ម្សិលមិញនេះនាយត្រូវទទួលទារុណកម្មធ្ងន់ធ្ងរស្ទើរអស់ជីវិតជុងហ្គុកបានបញ្ចេញកំហឹងមកលើគេទាំងស្រុងកុំតែបានអ៊ុនរ៉ានាងទទូចអង្វរនាយឲលើកលែងទោសឲគេកុំអីពេលនេះសមនាយជាខ្មោចអនាថាផងមិនដឹង
"ឈប់ឡាន!"មកដល់ខាងមុខមន្ទីរពេទ្យធំសម្បើមជុងហ្គុកស្រាប់តែឲនាយចំណិតឈប់ឡានទាំងគ្មានមូលហេតុ
![](https://img.wattpad.com/cover/329478862-288-k173038.jpg)
KAMU SEDANG MEMBACA
🔥ប្រពន្ធប៉ាសង្សារកូន🔥(ចប់)
Fiksi Penggemarស្រឡាញ់កូនតែលួចមានសម្ព័ន្ធភាពជ្រាលជ្រៅជាមួយឪពុក ចុងក្រោយគេនឹងត្រូវជ្រើសរើសបុរសម្នាក់ក្នុងចំណោមបុរសពីរនាក់ទាំងដែលបុរសពីរនាក់នោះជាឪពុកកូននឹងគ្នា🔥