ភាគទី18:ព្រមាន

4.2K 304 12
                                    

   "លោកចៅហ្វាយខេត្តលោកម្ចាស់ជុងហ្គុកមករកទាន"អ្នកបម្រើម្នាក់ចូលមកផ្ដាច់ការសន្ទនារវាងអ្នកទាំងពីរ រីឯអ្នកដែលបានដឹងដំណឹងនោះប្រហោងពោះភ្លាមព្រះជាម្ចាស់គាត់ដោះស្រាយមិនទាន់បានឡើយទេ!!

   "អាសុនឯងទៅចាត់ចែងរឿងដីចុះទុកឲយើងនៅដោះស្រាយ"លោកចៅហ្វាយខេត្តភ័យស្លេកមុខដូចពងមាន់ស្ងោរម្នីម្នាចេញទៅទទួលរាងក្រាស់តែជុងហ្គុកចូលមកដល់ខាងក្នុងមុនបាត់ហើយ

  "លោក-លោកម្ចាស់"

   "រឿងដីយើងឲឯងចាត់ចែងយ៉ាងមិចហើយ?"សម្ដីត្រជាក់ស្រេបធ្វើឲរាងចំណាស់ទច់លំនឹងមិនចង់ជាប់រឹតតែភ័យជាងនោះទៀតជុងហ្គុកមិនបានមកតែម្នាក់ឯងជាមួយណារីតូទេនាយនាំទាំងកូនចៅមាឌធំៗដូចកីឡាកាសមកជាមួយទៀតបើគាត់ឲនាយទាស់ចិត្តតែបន្តិចជីវិតនៅសល់ពាក់កណ្ដាលទៀតមុខជាអស់មិនខាន

  "គឺ-គឺនៅមិនទាន់រួ-

   ផាំង!! "ឯងចង់ឲយើងចាំដល់ពេលណាចាត់ចែងឲរួចនៅថ្ងៃនេះមិនដូច្នោះទេ...."ចុងសម្ដីជុងហ្គុកញោចញញឹមចុងមាត់អង្អែលកាំភ្លើងខ្លីនោះថើៗឃើញទេវាកំពុងតែហុយផ្សែងមកតិចៗដោយសារតែនាយកេះកៃបាញ់អម្បិញមិញទុកជាការគំរាមដល់លោកចៅហ្វាយខេត្តជម្រើសរបស់គាត់មិនអាចចាំដល់ស្អែកឬខានស្អែកឡើយ

  "បាទ បាទលោកម្ចាស់ច្បាស់ជារួចរាល់"ទោះជាមិនអាចក៏នៅតែឆ្លើយអាចដែរសេចក្ដ៏ស្លាប់នៅចំពោះមុខហើយតើអាចគេវេសបានទេ។កំពុងតែភ័យបែកញើសជោគថ្ងាសផងអាលីស្រាប់តែរត់ចូលមកខាងក្នុងផ្ទះស្រែកឡូឡាហៅរកលោកចៅហ្វាយខេត្តដូចទើបតែនឹងរត់គេចពីអ្វីមួយមក

  "បា៉ ប៉ា ជួយខ្ញុំផងណាប៉ា"អាលីស្ទុះមកចាប់ដៃឪពុកពោលសុំជំនួយញាប់មាត់តតាត់ខណៈគេមិនដឹងថាឪពុកក្បែរៗនឹងគ្រោះដូចតែគ្នានឹង

  "អាចង្រៃយ៍ស្ងាត់សិនទៅឯងមិនឃើញយើងមានភ្ញៀវទេហ្អេស?"

  "គេជាអ្នកណាប៉ាហេតុអ្វីនៅផ្ទះយើង"អាលីចងចិញ្ចើមបែបមិនពេញចិត្តនឹងជុងហ្គុកហើយចេះតែបន្តសុំឲឪពុកជួយទាំងគ្មានមូលហេតុសោះ

  "ជុ ជុ នរណាគេលោកចៅហ្វាយខេត្ត"នាយឧទានតិចៗបែបក្ដៅក្រហាយនិងធុញទ្រាន់មកព្រមគ្នាអត់មិនបានបាញ់សម្លាប់ចោលឥលូវហើយមនុស្សមិនចូលចិត្តភាពរញ៉េរញ៉ៃផងប៉ះនាយជាមនុស្សមិនច្រំដែលទៀតតិចថានាយអាក្រក់

🔥ប្រពន្ធប៉ាសង្សារកូន🔥(ចប់)Nơi câu chuyện tồn tại. Hãy khám phá bây giờ