យ៉ុងជុនធ្វើមុខក្រម៉ូវអង្គុយបក់ផ្លិតឲត្រជាក់តាមចិត្តនឹកខឹងទោះបីក្នុងបន្ទប់មានម៉ាស៊ីនត្រជាក់និងកង្ហារហើយក្ដីក៏មិនអាចឲនាយតូចរូបស្រស់កំពូលឆ្នាស់នេះត្រជាក់ចិត្តបានដែរ។
"ចាំមើលណាអាឆ្កែព្រៃជួបឯពេលណាយើងនឹងប្រដៅឯឲចាស់ដៃអាឆ្កួត!!"គេខឹងចង់ច្រាលឈាមហើយព្រះអើយគេចង់ស្រែកឲខ្លាំងៗមិនគួរណាទូរស័ព្ទទៅរកហ្វេរិចសោះដូចយកអាចម៍មកគប់កណ្ដាលមុខខ្លួនឯងចឹង
ត្រឡប់ទៅមុននេះបន្តិច
"គិតអ្ហេសថាខ្ញុំព្រមនោះបងថ្លៃត្រូវតែជាបងហ្វេរិចអ្ហិះៗៗ" សើចតែឯងហើយក៏ទាញទូរស័ព្ទមកនិយាយ
គ្រឺងៗៗ
(អាឡូអ្នកណាគេ?)អ្នកម្ខាងទៀតនិយាយ
"បងថ្លៃមែនទេសម្លេងដូចក្ដៀនៗមេស?"នាយតូចជ្រួញចិញ្ចើមឆ្ងល់ព្រោះសម្លេងហ្វេរិចពិរោះហើយស្រទន់ពេលនិយាយជាមួយគេម្ដងៗហេតុដូច្នេះទើបគេពេញចិត្តពេញថ្លើមនឹងហ្វេរិចយ៉ាងនេះប៉ុន្តែអត់ទេសម្លេងលើកនេះកំបុតៗទ្រគោះបោះបោកច្បាស់ជាមិនមែនហ្វេរិចយ៉ាងប្រាកដណាស់
(អ្នកណាគេបងថ្លៃស្អី?ជនឆបោកមែនទេ??)
"អេនេះមិនមែនបងថ្លៃទេអ្ហេស?"យ៉ុងជុនទម្លាក់ទូរស័ព្ទពិនិត្យមើលលេខម្ដងទៀតតែលេខនេះជាលេខហ្វេរិចចុះអ្នកនិយាយនោះ?
(ស្ទាយបោករាក់កំភែៗគិតចង់មកបោកយើងអ្ហេស?ទីនេះគ្មានបងថ្លៃស្អីទេបើចង់បានលុយក៏ប្រាប់មក)
"អាឆ្កួតឯជាអ្នកណាមកលើកទូរស័ព្ទបងថ្លៃយើង?ហើយគិតថាយើងឃ្លានចង់បានលុយឯងណាស់មែនទេប្រាប់ឲដឹងយើងនេះគ្មានញាប់ញ័រនឹងលុយឯងទេ"ម្ដងនេះគេច្បាស់ហើយអ្នកនិយាយមិនមែនជាហ្វេរិចទេអញ្ចឹងលះឲចាស់ដៃម្ដងទៅមើលហ៊ានលើកទូរស័ព្ទដៃបងថ្លៃគេផងថែមទាំងថាឲគេជាជនបោកប្រាស់ទៀតលេងខុសមនុស្សហើយអូន
(ជុ! ឯជេរអ្នកណាអាជនឆបោកអាក្មេងបោកប្រាស់បោកទាំងថ្ងៃចង់ជាប់គុកមែនទេ?នៅសម្ដីលូយទៀតធ្លាប់ចូលសាលាទេ?)
"អឺអាភ្លើជេរឯងហ្នឹង!អាល្ងង់នៅមិនដឹងទៀត ហើយយើងមិនមែនជនឆបោកទេវ៉ើយគិតតែឯងហ្នឹងមកលើកទូរស័ព្ទដៃគេផ្ដេសផ្ដាសអត់មាយាទអ៎ឬមួយជាចោរលួចទូស័ព្ទបងថ្លៃយើងមែនទេ?នែបើថាអត់លុយណាស់ប្រាប់មក"
![](https://img.wattpad.com/cover/329478862-288-k173038.jpg)
YOU ARE READING
🔥ប្រពន្ធប៉ាសង្សារកូន🔥(ចប់)
Fanfictionស្រឡាញ់កូនតែលួចមានសម្ព័ន្ធភាពជ្រាលជ្រៅជាមួយឪពុក ចុងក្រោយគេនឹងត្រូវជ្រើសរើសបុរសម្នាក់ក្នុងចំណោមបុរសពីរនាក់ទាំងដែលបុរសពីរនាក់នោះជាឪពុកកូននឹងគ្នា🔥