ភាគទី21:លោកប្ដី

4.6K 275 10
                                    

    .ជុងហ្គុកឈរសញ្ជឹងគិតតែម្នាក់ឯងខណៈចិត្តមួយកំពុងតែខ្លាច ខ្លាចថាថេយ៉ុងនឹងមិនស្គាល់មិនជឿប្រសិនបើនាយនិយាយថាពួកគេធ្លាប់ស្គាល់គ្នាហើយក៏មានសម្ព័ន្ធភាពជ្រាលជ្រៅនឹងគ្នាទាំងដែលមិនត្រូវជាអ្វីជាស្វាមីឬសង្សារសោះ។តែចិត្តមួយកំពុងត្រេកអរព្រោះវាជាឱកាសសម្រាប់នាយដើម្បីចាប់ផ្ដើមទំនាក់ទំនងថ្មីជាមួយរាងតូចម្ដងទៀតដូច្នេះភាគរយមានកម្រិតខ្ពស់ណាស់។

   "CEOចន!ឈរអីនៅត្រង់នេះម្ដេចមិនអង្គុយទៅចុះស្លាប់ហើយ!"លោកយាយគីមឆយដើរចូលមកពេញឃើញថាជុងហ្គុកមិនព្រមអង្គុយចុះគិតតែឈរធ្មឹងៗស្ងៀមដូចរូបចម្លាក់ទើបគាត់រហ័សទៅរកនាយភ្លាមតែមើលទៅនាយទំនងមិនបានឮសម្លេងគាត់និយាយទាល់តែសោះ

   "CEOចន!ឮយាយនិយាយទេ?"

   "............."ស្ងាត់

   "អេCEOចនមានរឿងអ្វីឬCEOចន!!"លោកយាយតម្លើងសម្លេងហៅម្ដងហើយម្ដងទៀតទើបជុងហ្គុកភ្ញាក់ពីការភ្លឹកភ្លាំងមកវិញ ព្រះ!លោកយាយមកពីពេលណាហ្នឹងចង់ភ្ញាក់កាដុមឆែត

   "បាទ...បាទលោកយាយ??"នាយសង្ហារទាញស្មារតីបានមកវិញទាំងឆ្លើយរដាក់រដុបងីងើដូចទើបភ្ញាក់ពីគេងធ្វើឲលោកយាយស្រាប់តែបារម្ភភ្លាមមួយរំពេច

   "កើតអ្វីឬមើលទៅគ្មានព្រលឹងនៅក្នុងខ្លួនសោះត្រូវការយាយហៅពេទ្យមកមើលទេ?"

   "គ្មានអីទេលោកយាយកុំបារម្ភអី"នាយញញឹមស្រាលៗប្ដូរទឹកមុខមកជាស្រស់ស្រាយជាងមុនមួយរំពេចដើម្បីកុំឲគាត់បារម្ភពីខ្លួនបន្តទៀត

   "ពិតមែនណា?អញ្ចឹងទៅមើលអាយ៉ុងតែម្ដងទៅ"ឮដូច្នោះជុងហ្គុកក៏បណ្ដើររាងចំណាស់ចូលទៅខាងក្នុងវិញនៅយូរគាត់ច្បាស់ជាចុករោយជើងណាស់ហើយ

    មកដល់ខាងក្នុងលោកយាយជាអ្នកចាត់ចែងជូតខ្លួនឲរាងតូចរីឯជុងហ្គុកនៅអង្គុយលើសាឡុងព្រោះលោកយាយគីមបានហាមនាយមិនឲធ្វើអ្វីទេឲតែអង្គុយចាំមើលទៅគាត់កំពុងតែថ្នាក់ថ្នមនាយឬយ៉ាងណាហ្នឹង??

   "អាយ៉ុងស្រស់បស់ជាងមុនណាស់CEOចនឃើញទេ?"គាត់ញញឹមស្រស់ចាប់ដៃថេយ៉ុងមកផ្អឹបនឹងបបូរមាត់ជ្រីវជ្រួញថើបអង្អែលថ្នមៗពោរពេញដោយក្ដីស្រឡាញ់ហូរហៀរពេញបេះដូងដែលសកម្មភាពទាំងនេះធ្វើឲជុងហ្គុកដែលឈរមើលឯណោះចាប់ផ្ដើមនៅលែងសុខនាយអង្គុយលែងជាប់ឆ្លេឆ្លាចង់តែទៅស្ទុះទៅអង្គុយនៅទីនោះហើយធ្វើបែបនេះដាក់ថេយ៉ុងដែរតែវាមិនអាចទេព្រោះនាយកំពុងតែសម្ដែង!អេ!នេះនាយកំពុងតែច្រណែនលោកយាយមែនទេនឹង?

🔥ប្រពន្ធប៉ាសង្សារកូន🔥(ចប់)Where stories live. Discover now