ភាគទី10:ដោះលែងខ្ញុំទៅ!!

5.4K 268 16
                                    

    បន្ទាប់ពីត្រឡប់មកដល់ភូមិគ្រឹះភ្លាមជុងហ្គុកក៏ប្រញាប់រត់ឡើងទៅខាងលើសម្ដៅទៅកាន់បន្ទប់ដែលនាយឃុំឃាំងរាងតូចនោះយ៉ាងប្រញាប់ប្រញាល់នាយហាក់មានអារម្មណ៍ថាមិនស្រួលតាំងពីនៅតាមផ្លូវមកម្លេះទូរស័ព្ទក៏រលត់អស់ថ្មទើបនាយមិនអាចដឹងពីសកម្មភាពថេយ៉ុងបាន

   ក្រាក!!!

   ប្រាវ!!!

   ”អា្ហក៎!!”គ្រាន់តែបើកទ្វារមកភ្លាមថូផ្កាក៏ហោះមកចំក្បាលនាយភ្លាម ជុងហ្គុកយកដៃមកខ្ទប់ក្បាលដែលហូរឈាមមកដូចទឹកសម្លឹងមើលអំបែងថូផ្កានៅរាយប៉ាយនៅលើឥដ្ឋមិនមាត់មិន.ក.

   "ដោះលែងខ្ញុំទៅ!!ដោះលែងខ្ញុំជុងហ្គុក!!" ថេយ៉ុងដៃជើងជាប់ច្រវ៉ាក់មានសភាពដូចមនុស្សឆ្កួតក្ដាប់បំណែកថូផ្កាស្ទុះហក់មកទាំងភ្នែកក្រហមច្រាលស្រែកគំហកឲរាងក្រាស់មួយទំហឹងដៃរបស់គេហូរឈាមតតាត់ទោះមុខរបួសនោះកំពុងឈឺពឺយផ្សារយ៉ាងណាក៏គេនៅតែមាំនះចង់ចាក់ទម្លុះបំពង់កបុរសនៅចំពោះមុខឲដាច់ខ្យល់ស្លាប់ភ្លាមៗ

   "ចង់ទៅណាស់អ្ហេស!!!?"ជុងហ្គុកកញ្ឆក់អំបែងចេញពីដៃរាងតូចគ្រវាត់ចោលទៅឆ្ងាយស្រែកសួរថេយ៉ុងទាំងតឹងសសៃ.ក.រាងកាយតូចល្ហិតល្ហៃគ្មានកម្លាំងត្រូវគ្រវាត់ទៅកៀកជញ្ជាំងមួយទំហឹងរហូតគេអាចដឹងពីសំណើមហូរចេញពីក្បាលរបស់គេដូចគ្នា គេប្រឹងក្រោកយ៉ាងត្រដាបត្រដួលទន្ទេញទួញសុំឲក្ដីមេត្តាពីរាងក្រាស់មិនឈប់រីឯឈាមដែលហូរមកក៏គេមិនខ្វល់ដែរ

   "ហ្ហឹកៗឯងកុហកយើងឯងថាដោះលែងយើងហ្ហឹកៗចាប់យើងធ្វើស្អីអាចង្រៃ-

    ផាច់!! មួយកំភ្លៀងវាត់ទៅលើផ្ទៃមុខសរលោងបណ្ដាលឲឃើញស្នាមម្រាមដៃយ៉ាងច្បាស់ ថេយ៉ុងស្រងល់មុខងាកទៅម្ខាងតាមកម្លាំងដៃរាងក្រាស់ឯឈាមក៏ហូរចេញតាមច្រមុះមកប្រណាំងនឹងសម្រែកស្រែកថ្ងួចថ្ងូរយ៉ាងឈឺចាប់សព្វរាងកាយ

   "គ្រប់យ៉ាងមកពីយើងស្រឡាញ់យើងចង់បានឯងជាកម្មសិទ្ធយើងវាអន់ត្រង់ណាហាស!!" គេមិនបានបារម្ភខ្វល់ខ្វាយពីរបួសស្នាមលើខ្លួនប្រាណថេយ៉ុងឡើយ ដៃដែលធ្លាប់តែថ្នាក់ថ្នមបោសអង្អែលរាងតូចពេលនេះវាប្រែក្លាយជាអាវុធមុខពីរប្រើសម្រាប់ទះតប់ថេយ៉ុងយ៉ាងសាហាវយង់ឃ្នងទៅវិញ

🔥ប្រពន្ធប៉ាសង្សារកូន🔥(ចប់)Donde viven las historias. Descúbrelo ahora