ភាគទី31:សារភាពស្នេហ៍

4.2K 228 8
                                    

    "ប៉ាសប្បាយចិត្តដូចគ្នាដែលឯងអាចរកក្ដីសុខឲខ្លួនឯងបានតទៅនេះប៉ាអាចស្ងប់ចិត្តហើយ"ចាប់ពីថ្ងៃនេះតទៅចំណងគ្រួសារដែលដាច់រប៉ាត់រប៉ាយក៏ត្រឡប់មករួមផ្ដុំគ្នារឹងមាំឡើងវិញឆ្លងកាត់ព្យុះភ្លៀងកន្លងមកនេះបានបង្រៀនមេរៀនជាច្រើនដល់ជុងហ្គុកនិងកូនៗដ្បិតត្រូវក្រៀមក្រំបៀមទុក្ខរយៈពេលខ្លីក៏ពិតមែនយ៉ាងណាពីថ្ងៃនេះឬក៏ថ្ងៃមុខនាយនឹងព្យាយាមថែរក្សគ្រួសាររបស់នាយឲបានល្អបំផុតតាមដែលអាចធ្វើបាន

    អាយុកាន់តែច្រើនមុខជំនួញក៏រីកដុះដាលកាន់តែខ្លាំងប៉ុន្តែជុងហ្គុកប្រែជាលែងត្រេកត្រអាលនឹងសម្បត្តិក្រៅខ្លួនទាំងអស់នោះទៅវិញព្រោះពេលនេះនាយបានស្វែងរកសេចក្ដីសុខពិតប្រាកដក្នុងជីវិតហើយ របស់ទាំងនោះគ្រាន់តែជារបស់បន្ទាប់បន្សំតែប៉ុណ្ណោះសូម្បីដីចម្ការនៅដេហ្គូដែលនាយប្រាថ្នាចង់បានមកពង្រីកសាខាក្រុមហ៊ុនក៏ត្រូវបានបោះបង់គំនិតនោះចោលដោយហេតុទីនោះជាទឹកដីកំណើតថេយ៉ុងជាពិសេសនាយមិនដាច់ចិត្តឈរមើលទឹកដីពណ៍បៃតងស្រស់ត្រកាលត្រូវឈូឆាយជំនួសមកវិញនូវសំណង់អាគារធំៗបំផ្លាញទាំងបរិស្ថានបំផ្លាញទាំងទិដ្ឋភាពដ៏កម្រទៅទៀត

    "ប៉ាតូចប៉ាធំអញ្ជើញទៅណាទាំងល្ងានហ្នឹង!"ស៊ូប៊ីនឯណោះកំពុងញាប់ដៃញាប់ជើងខ្ចប់បាច់ផ្កាក្រហមឆើតពេលឃើញលោកប៉ារូបស្រស់បណ្ដើរភរិយាវ័យក្មេងចុះមកក្រោមទាំងរៀបចំខ្លួនស្អាតបាតទំនងចេញទៅក្រៅដើរលេងជាមួយគ្នាទាំងល្ងាចតាមទម្លាប់ហើយ

    "ប៉ាជូនថេយ៍ទៅដើរលេងលម្ហែរខ្លះប៉ុន្តែអេ!ចុះផ្កាមួយបាច់នោះទុកឲយ៉ុងជុនមែនដែរទេអាកូនកំហូច"ជុងហ្គុកញញឹមស្រស់និយាយចម្អន់កូនប្រុសដ្បិតអីនាយមើលដឹងពីទំនាក់ទំនងស៊ូប៊ីននិងក្មេងប្រុសរូបស្អាតដែលត្រូវជាប្អូនថ្លៃតាំងតែពីដំបូងហើយក៏ត្រេកអរដូចគ្នាប្រសិនបើកូនអាចរកដៃគូជីវិតឃើញបែបនេះ

   "ប៉ាហ៎!!"ស៊ូប៊ីននិយាយទាំងបង្អូសព្រមទាំងលាក់បាច់ផ្កាទុកក្រោយខ្លួនទោះជាលាក់មិនជិតក៏ប្រឹងលាក់ដែរបើលោកប៉ាបង្អាប់យ៉ាងនេះហើយ

🔥ប្រពន្ធប៉ាសង្សារកូន🔥(ចប់)Where stories live. Discover now