ភាគទី24:ឈឺចាប់រៀងខ្លួន

4.7K 302 14
                                    

    ជុងហ្គុកគាំងទ្រឹងស្ងៀមមិនកម្រើកក្រោយឮកូនប្រុសនិយាយដូច្នោះមានអារម្មណ៍ថាដុំថ្មទម្ងន់រាប់តោនកំពុងសង្កត់ទ្រូងនាយឲផុតដង្ហើមភ្លាមៗ។នាយងាកមកសម្លឹងមើលដំណើរកូនប្រុសដែលដើរចាកចេញទៅទាំងអស់អាល័យមិនសូម្បីលានាយជាលើកចុងក្រោយមួយមាត់ធ្វើឲអ្នកជាឪពុកក្ដាប់ដៃញ័រស្មាទទ្រើកព្រមទាំងសម្រក់ទឹកភ្នែកប្រលែងភាពឈឺចាប់ចេញមកតាំងពីជីរ៉ាស្លាប់ទៅគេមិនធ្លាប់ទទួលបានអារម្មណ៍ឈឺចាប់បែបនេះទៀតឡើយហើយពេលនេះហ្វេរិចកំពុងតែផ្ដល់ភាពឈឺចាប់នោះឲនាយដោយផ្ទាល់វាឈឺលើសអ្វីទាំងអស់។

   "លោកប្ដីបងកើតអីអ្នកណាធ្វើឲបងយំ?"ថេយ៉ុងបង្វែរផ្ទៃមុខបុរសជាទីស្រឡាញ់មកសម្លឹងចំកែវភ្នែកស្រទន់របស់ខ្លួនគេអាចមើលដឹងពីភាពឈឺចាប់ឥតឧបមារតាមរយៈកែវភ្នែកស្មោះត្រង់មួយនេះបាន

   "ថេយ៍~"ជុងហ្គុកអួលដើមកទាញរាងកាយតូចច្រឡឹងមកអោបជាប់បញ្ចេញសម្លេងយំខ្សឹកខ្សួលផ្ទប់មុខនឹងទ្រូងរាងតូចគេពិតជាគ្មានភាពក្លាហានរត់ទៅរកកូនប្រុសគេមិនមានភាពរឹងមាំលាក់ទឹកភ្នែកទៀតទេវាពិបាកទ្រាំទ្រណាស់ដឹងទេ។

    "យំអោយអស់មកអូនកំដរបង"សម្ដីផ្អែមស្រទន់ប្រៀបដូចជាឱសថមកព្យាបាលបេះដូងបុរសនៅក្នុងរង្វងដៃគេតែងតែជាមនុស្សម្នាក់ដែលអាចឲជុងហ្គុកសប្បាយចិត្តនិងកើតទុក្ខព្រមគ្នាបាន។

    ថេយ៉ុងអង្គុយស្ងៀមផ្ដល់ស្មាទំនេរឲជុងហ្គុកផ្អែកព្រមទាំងលើកដៃស្រឡូនមកអង្អែលសក់ក្បាលខ្មៅក្រឹមលួងលោកនាយគេមិនដឹងថាមានបញ្ហាអ្វីនោះទេគេដឹងត្រឹមថាមានចំណែកខ្លួននៅក្នុងរឿងនេះហើយបុរសពីនាក់នោះ(ហ្វេរិចនិងស៊ូប៊ីន)ហៅជុងហ្គុកថាប៉ាអញ្ចឹងគេទាំងពីរជាកូនរបស់គេឬ?ក្រែងជុងហ្គុកនិយាយថាពួកគេមានកូនពីរនាក់មិនអញ្ចឹង?

   
    "អេនៅទីនេះសោះ!"យ៉ុងជុនដើរចូលមកអង្គុយក្បែរស៊ូប៊ីនដែលមកលួចសង្ងំយំតែម្នាក់ឯងមិនដឹងយ៉ាងមិចបេះដូងស្រាប់តែបញ្ជាឲគេរត់មកមើលប្រុសសម្អុយនេះទៅវិញ

   "យកទៅ"គេហុចកន្សែងដៃតូចមួយឲនាយ

   "ហ៊ឹម??"

🔥ប្រពន្ធប៉ាសង្សារកូន🔥(ចប់)Opowieści tętniące życiem. Odkryj je teraz