ភាគទី23:ការពិតត្រូវបានលាតត្រដាង

4.5K 291 16
                                    

ព្រឹកថ្ងៃថ្មី

បងថ្លៃមកចំពេលល្អណាស់បងថេយ៉ុងទើបតែដឹងខ្លួនម្សិលមិញនេះទេ"យ៉ុងជុនជាអ្នកនាំផ្លូវបងប្អូនប្រុសពីរនាក់គឺហ្វេរិចនិងស៊ូប៊ីនសម្ដៅទៅកាន់បន្ទប់សម្រាករបស់ថេយ៉ុង។ហ្វេរិចនិងស៊ូប៊ីនពួកគេមកដល់ដេហ្គូព្រឹកមិញនេះហើយក៏រហ័សរហួនមកមើលថេយ៉ុងនៅឯមន្ទីរពេទ្យភា្លម។ចំណែករឿងថេយ៉ុងបាត់ការចងចាំយ៉ុងជុននៅមិនទាន់ប្រាប់ហ្វេរិចទេ

ក្រាក!!!~~សម្លេងបើកទ្វារ

"បងប្រុស??"យ៉ុងជុនលាន់មាត់ក្រោយឃើញរូបភាពមិនគួរឲឃើញ

"លោកប៉ា??"ហ្វេរិចនិងស៊ូប៊ីនស្រែកឡើងព្រមគ្នាទាំងមិននឹកស្មានដល់ ក្នុងចំណោមអ្នកទាំងបីហ្វេរិចជាមនុស្សដែលភ្ញាក់ផ្អើលនិងពិបាកទទួលយកជាងគេព្រោះតែរូបភាពស្រស់ៗនៅចំពោះមុខវាកំពុងវាយប្រហារផ្លូវចិត្តគេយ៉ាងខ្លាំងខ្លារហូតគេពិបាកនឹងសម្លឹងមើលបន្តទៀតណាស់តើគេយលសប្តិឬមើលច្រឡំមែនទេ??អ្នកគេងអោបថេយ៉ុងមិនមែនជាលោកប៉ាគេទេមិនអាចទេ!

"បងប្រុសនោះ...នោះជាលោកប៉ាពួកយើងមែនទេ?"មិនមែនតែយ៉ុងជុនទេដែលភ្ញាក់ផ្អើលស៊ូប៊ីនក៏ភ្ញាក់ផ្អើលដូចគ្នា រូបភាពថេយ៉ុងគេងអោបជុងហ្គុកស្អិតរមួតដូចប្ដីប្រពន្ធធ្វើឲហ្វេរិចអួលដើមកមិនដឹងហាស្ដីយ៉ាងណាឲសាកសមនឹងទំហំចិត្តឈឺចាប់នៅពេលនេះ។នាយពិបាកនឹងទទួលយកពេកហើយអ្នកមាននាមជាឪពុកដែលខ្លួនគោរពស្រឡាញ់បំផុតកំពុងតែសាហាយស្មន់នឹងសង្សាររាប់ឆ្នាំរបស់ខ្លួនទៅវិញហេតុអ្វីម្នាក់នោះជាលោកប៉ារបស់គេ??

ព្រូស!!!

"បងប្រុស!"សូ៊ប៊ីនរត់មកទ្ររាងកាយបងប្រុសដែលទន់ជង្គង់ដួលភ្លាមៗនាយទទួលដឹងពីសំណើមក្ដៅឧណ្ហៗហូរចេញពីកែវភ្នែកបងប្រុសដ៏រឹងមាំរបស់គេ។ហ្វេរិចមិនងាយនឹងយំទេលុះត្រាតែហេតុការណ៍នោះប៉ះពាល់ដល់ផ្លូវចិត្តគេខ្លាំង

សម្លេងរញ៉េរញ៉ៃបានធ្វើឲជុងហ្គុកនិងថេយ៉ុងត្រូវបង្ខំបើកភ្នែកភ្ញាក់ពីដំណេកទាំងងងុយសើៗអ្វីដែលគួរឲភ្ញាក់ផ្អើលសម្រាប់ជុងហ្គុកគឺវត្តមានកូនប្រុសទាំងពីររបស់ខ្លួន

🔥ប្រពន្ធប៉ាសង្សារកូន🔥(ចប់)Donde viven las historias. Descúbrelo ahora