នៅថ្ងៃនេះព្រះអាទិត្យរះពិតជាស្រស់ស្អាតណាស់ហាក់បីដូចជាខុសពីរាល់សព្វមួយដង, អាកាសធាតុមើលទៅដូចជាអំណោយផលល្អ ទើបមនុស្សម្នាចេញក្រៅឡើងឆ្វេចឆ្វាចតែម្ដង នាវេលានេះក៏ដល់ម៉ោងយន្តហោះចុះមកដល់ព្រលានផង ទើបធ្វើឲ្យមនុស្សរិតតែកុះករ ដើរក្រកិតគ្នាមើលតែក្នុងផ្សារទំនើបយ៉ាងដូច្នោះ។
កំលោះសង្ហាវ័យស្របារ26ឆ្នាំ បានបោះជំហានមួយអស់ជើង ដើរទៅមុខជារឿយៗដោយក្នុងដៃមានអូសវ៉ាលីផងដែរ។
រាងរៅរបស់គេខ្ពស់ស្រឡះពេលដែលបានស្ថិតក្នុងសម្លៀកបំពាក់ អាវការ៉ូឆ្នូតសពណ៌ផ្ទៃមេឃភ្ជាប់ជាមួយចង្កេះខោខោវប៊យរឹបបន្តិចទៀតមើលទៅរិតតែជះរាងសង្ហាខ្លាំងទ្វេដងតែម្ដង។
"បងមកដល់កូរ៉េហើយ"សម្លេងធ្ងន់បន្លឺឡើងតាមទម្លាប់ បើអ្នកដែលមិនធ្លាប់ឮអាចនឹងគិតថាកំណាចប៉ុន្តែថានេះគឺជាការស្រដីតាមធម្មតារបស់នាយសង្ហារូបនេះហើយ។
@ផ្ទះនៃវង្សត្រកូល-គីមផាសៃរ៍យ៉ា
ជើងស្រឡូនស្រឡៅជាមួយនឹងរាងរៅដ៏សែនល្អឥតខ្ចោះក្រឡេកទៅកន្លៀតណាក៏គ្មានកន្លែងទាស់ ទាល់តែសោះ នេះល្អគ្រប់ចន្លោះតែម្ដង, ទម្ងន់ជើងស្រាលស្ងើកទម្លាក់លើផ្ទៃឥដ្ឋកាំជណ្ដើរដែលមានតម្លៃថ្លៃហួសប្រមាណ, កាយតូចច្រឡឹងបានចុះមកជាន់ផ្ទាល់ដីថែមទាំងញញឹមស្រស់ពព្រាយហាក់បីដូចជារំភើបនឹងអ្វីម្យ៉ាង។
"អ្នកម៉ាក់ៗៗ"ចុះមកដល់ក្រោមភ្លាម អ្នកដែលគេបន្លឺដល់គឺជាវ័យចំណាស់ដែលកំពុងតែអង្គុយលើសាឡុងនៅឯខាងណោះ។
"កើតអ្វីនឹងកូន?ហេតុអីបានជាស្រែកហៅខ្លាំងយ៉ាងនឹង ស្រែកសឹងតែបែកផ្ទះជាបីជាបួនទៅហើយ" វ័យចំណាស់រហ័សងាកទៅកាន់ប្រភពសម្លេងសម្រែកមុននេះ ទើបបានឃើញកូនកំលោះជើងល្អរបស់គាត់ទេតើ ឥឡូវគេមកអង្គុយក្បែរខ្លួនគាត់ល្មម។
"អ្នកម៉ាក់,កូនឮថាថ្ងៃនេះបងហ្គុកត្រឡប់មកពីអ៊ីតាលីវិញហើយ" កំលោះតូចស្រដីប្រាប់ទាំងទឹកមុខស្រស់មិនរំសាយហាក់ខ្វល់ខ្វាយជាមួយនឹងរឿងនេះសំបើមណាស់។