ភាគ9

1.7K 94 1
                                    

     "ចង់ដឹងថាក្មេងឯងនេះនឹងធ្វើបែបណាជាមួយយើង ឥលូវនឹងគឺដឹងហើយ"ឆ្លើយចប់នាយក៏ចាប់បង្វែមុខររបស់ថេហ៍មកវិញ ថែមទាំងច្របាច់ចង្ការគេខ្លាំងៗ

       "បងខ្ញុំឈឺ"ថេហ្យុង

       "តិចទៀតឯងនឹងឈឺជាងនេះហើយ" ថាហើយនាយក្រាស់មិនចាំយូរឡើយ នាយទាញដៃថេហ្យុងអូសចូលក្នុងបន្ទប់មួយទំហឹងតាមកម្លាំងដៃបុរសរបស់ខ្លួន

       *ព្រូស!!!!ចូលមកដល់ ជុងហ្គុករុញច្រានកាយតូចឲ្យដួលអុកគូទយ៉ាងតំណំ មុននឹងចាប់យកទុយោទឹកផ្កាឈូកមកកាន់បាញ់ទឹកដាក់គេ

        "អាយ៎!!!ខេះ ខេះ"កំលោះតូចស្លន់ស្លោរព្រោះតែត្រូវទឹកចូលមាត់ ច្រមុះបណ្ដាលឲ្យឈ្លក់ជាខ្លាំង ទើបគេរៀបនឹងក្រោកឡើងតែត្រូវជុងហ្គុកចាប់ស្មាស្ដើងជាប់ហើយថែមទាំងបន្តបាញ់ទឹកដាក់កណ្ដាលមុខចំៗ

        "ចង់ងូតទឹកណាស់ហ្ហេស៎? នេះយើងឲ្យទឹកហើយ យ៉ាងម៉េចសមចិត្តឬនៅ" សួរនាំតែមាត់ប៉ុន្តែដៃនៅតែបន្តកាន់ទុយោបាញ់ទឹកដាក់មុខថេហ៍មិនឈប់ ទោះបីជាដឹងថាគេឈ្លក់ទឹកឡើងច្រមុះក្រហមហើយក៏នាយនៅតែបន្តធ្វើធម្មតា។

         "អ្ហឹក,ប-ងឈប់ខេះ-" ថេហ្យុងទ្រាំលែងបានទើបគេពោលឡើងអង្វរក ស្ដាប់តាមសម្លេងក៏ដឹងថាក្មេងនេះកំពុងតែយំដែរ តែគិតថាជុងហ្គុកនឹងខ្វល់ឬ?

          "ឈប់ធ្វើអី ក្រែងឯងជាអ្នកទាមទារមិនចឹង ឥលូវយើងផ្ដល់ជូនតាមបំណងហើយ" ស្រដីរួចនាយបោះទុយោទឹកទៅម្ខាង, ថេហ៍ឃើញបែបហ្នឹងខំតែគិតថានាយនឹងឈប់តែនោះគឺអត់ទេ

          "ត្រូវការសាប៊ូទៀតទេ? យើងឲ្យ" មិនចាំឲ្យថេហ៍ឆ្លើយសិនឡើយ នាយយកសាប៊ូមកជះលើក្បាលថេហ៍ជាច្រើនសឹមយកទឹកមកបាញ់ បង្កឲ្យមានពពុះជាច្រើន ពេលមានពពុះច្រើននិងសាប៊ូហូហៀរ នាយបែជាឈប់បាញ់ទឹកវិញ ។

           "អ្ហឺកអ្ហឺៗៗ សាប៊ូចូលភ្នែកខ្ញុំហើយ, ខ្ញុំផ្សារណាស់អ្ហឺៗៗ"ថេហ្យុងយំរៀបរាប់ទាំងមិនហ៊ានបើកភ្នែកទេ ពេលនេះសាប៊ូចូលភ្នែកគេឡើងពេញៗហើយ អស់ពីទឹកចូលច្រមុះឥលូវត្រូវសាប៊ូចូលភ្នែកម្ដង ។

♡បំណែកភ្ជាប់ចិត្តស្នេហ៍♡(ចប់)Donde viven las historias. Descúbrelo ahora