*ប្រាវ!!ភ្លាមៗនាយក្រាស់ ក៏គ្រវាសចានមីនោះឲ្យធ្លាក់ខ្ចាយ ប្រលាក់ពេញឥដ្ឋ, ថេហ៍ឃើញហើយនឹកសោកស្ដាយមីដែលខ្លួនខំឆុងជាខ្លាំងនេះញ៉ាំមិនបានបីម៉ាត់ផង។
"បងជុង~"ថេហ្យុងបន្លឺឡើងទាំងអួលដើមកដោយសារចង់យំផងអត់ផងស្មានមិនត្រូវនោះទេ
"រើសស៊ីវិញទៅបើឃ្លានខ្លាំង"ជុងហ្គុក បន្លឺប្រាប់ទាំងញាក់ចិញ្ចើមដាក់បែបបញ្ឈឺ ធ្វើឲ្យអ្នកដែលនៅចំពោះមុខឃើញហើយរិតតែចង់យំលើសដើម។
"បើបងមិនចង់ឲ្យខ្ញុំញ៉ាំទេក៏ប្រាប់ត្រង់ៗមក មិនបាច់ធ្វើដល់ថ្នាក់ហ្នឹងទេ" ថេហ្យុងហាស្ដីឡើងទាំងសម្លេងញ័រព្រោះបំពង់កចេះតែអួលណែនមិនឈប់, គិតទៅមើលបើយើងកំពុងតែឃ្លានខ្លាំង ហើយមានអ្នកមកធ្វើបែបហ្នឹងជាមួយនោះ តើនឹងទទួលបានអារម្មណ៍បែបណាវិញ?
"អឺ!!យើងមិនចង់ឲ្យឯងស៊ីទេ តែឥលូវយើងប្ដូរចិត្តហើយ រើសស៊ីទៅបើឃ្លានយើងអោយ"
"បងគិតថាខ្ញុំជាសត្វឆ្កែហ្ហេស៎?បានជា,,,"
"មិនខុសទេ!ឯងបីដូចជាឆ្កែយ៉ាងចឹង ដែលគិតតែពីតាមយើងត្រុកៗឥតឈប់ នេះមិនចេះហត់ទេ? សូម្បីតែយើងដែលគេចពីឯងនេះគឺហត់បំផុតហើយ យើងស្អប់មុខឯងណាស់, នៅមករកយើងធ្វើស្អីទៀត?" ម្ដងនេះនាយក្រាស់ស្រែកគំហ៊កដាក់គេខ្លាំងៗធ្វើឲ្យទឹកភ្នែករបស់ថេហ៍ដែលរៀបនឹងស្រក់នោះឥលូវត្រូវធ្លាក់ចុះមកទាល់តែបាន ។
"បងស្អប់ខ្ញុំដល់ម្លឹង? បងហ្គុក~តើខ្ញុំអាចធ្វើអ្វីបានទើបបងឈប់ខឹងស្អប់ខ្ញុំ? ខ្ញុំដឹងខុសហើយ ខ្ញុំមកសុំទោសបង នេះបងមិនទុកឱកាសឲ្យខ្ញុំបានកែខៃរាល់កំហុសខុសឆ្គងទេឬ?" ហេតុអ្វីបានជាចិត្តដាច់យ៉ាងនេះ? គេខំមករកក៏ព្រោះតែចង់ប៉ះប៉ូវរាល់កំហុសដែលបានសាង តែមើលប្រុសម្នាក់នេះចុះ មិនទុកឱកាសឲ្យគេសូម្បីតែបន្តិច ។
"ហ៊ឹស!មកទាមទារឱកាសបែបហ្នឹង ឯងមានបើកគ្រាប់ភ្នែកមើលជើងរបស់យើងទេ ឃើញទេ?ថាជើងវាយ៉ាងម៉េច? ពេលនេះវាបានបាក់ហើយដោយសារអ្នកណា? ដោយសារតែអាក្មេងដូចជាឯងហ្នឹង! ហើយចង់ឲ្យយើងលើកលែងយ៉ាងម៉េច ទោះបីជាឯងតាមយើងដល់ថ្នាក់ស្លាប់ខ្លួនទៀត ក៏យើងគ្មានថ្ងៃនឹងអត់ទោសឲ្យឯងដែរ" មកទាមទារឱកាស?នេះនិយាយមកមិនចេះខ្មាស់មាត់ទាល់តែសោះ មុននឹងបង្ហើបមាត់និយាយតើមានក្រឡេកមើលមកជើងរបស់នាយដែលទេ, បើសុំទោសហើយ តើជើងគេអាចនឹងមកដូចដើមទេ? គេអាចដើរបានដូចមុនឬ?