ភាគ58

1.8K 122 9
                                    

        "អូនឃាន់ថើបអាប់ប៉ាតើស៎ ចាណែនអូនមែន បើចាណែនថើបដែរហូវ" មនុស្សចាស់ខ្លះវិញ បានក្មេងតាមបែបហ្នឹង មានអីពើងទ្រូងដាក់ម៉ែគេតែម្ដង។

          "រកប្រភពច្រណែនអត់ឃើញទេ វាហួសចិត្តដល់ប៉ែត កូនឯងត្រចៀកសខ្លាំង" អត់ទេ បើថាជុងហ្គុកព្យាយាមវាចាប្រាប់ដល់ថ្នាក់ស្ងួតបំពង់កហើយតុងនៅរារែកចិត្តបន្តិចមិនអីទេ ប៉ុន្តែនេះជឿឡើងស្លុង ដល់អញ្ចឹងទៅ ច្បាស់ការហើយអាតុងងប់នឹងជុងហ្គុកខ្លាំង ចុះឈ្លោះគ្នារាល់ដងនឹងមកពីងប់គេដែរមែន?

          "ចៀកអូនឆមែន ហៃឆាអាតអត់?" មកស្ដីថាអាតុងត្រចៀកសនឹង មានមើលឬអត់ ក្មេងអាយុប៉ិនណា ចង់ថាអត់ចេះឈឺទេ មានតែសួរត្បកវិញយ៉ាងជឿជាក់។

          "ផ្ដាច់ដោះគោអាកូននឹងមួយ" គេម៉ួម៉ៅនឹងកូនតិចតួចប៉ុណ្ណោះ តែទឹកមុខអ្នកពរក្មេង ធ្វើឲ្យគេម៉ួម៉ៅខ្លាំង មិនដឹងក្នុងខ្លួនកើតអីដែរ គ្រាន់តែមានអារម្មណ៍ថា គេធ្វើអីមិនដែលបានសមបំណងសោះ។

            "កុំភ័យ ម៉ាម៉ាផ្ដាច់ តែប៉ាមានលុយច្រើន តុងឯងមិនដាច់ពោះស្លាប់ទេ" ជុងហ្គុកងាកមកនិយាយជាមួយកូនវិញ បានក្មេងយល់ចិត្តពិននេះហើយ មិនពិបាកសម្រាប់គេទេ។

            "អូនអត់ភ័យផង ដោយឆាមានប៉ាអ្នកមាន មានលុយឆើន" នឹងគិតចឹងត្រូវទៀត ឲ្យវាចឹងឡើងកូនពូជ តែកុំមើលមុខម៉ែ។

            "មិនត្រឹមផ្ដាច់ដោះគោទេ ក៏លែងគេងជាមួយដែរ ព្រោះមិនចង់នៅក្បែរ" នឹកគិតថាលើកដោះគោអាតុងអត់រអា អញ្ចឹងសាកបែនិយាយរឿងគេងវិញ ចាំមើលអត់ម៉ែដេកជាមួយទៀត នៅបានអត់។

          "អត់អីហេ៎ អូនគេងមួយអាប់ប៉ាប៉ានតើស៎" ចង់យាយថា ឪទើបតែដឹង ហើយម៉ាម៉ានឹងអីគេ ដេកជាមួយរាល់ថ្ងៃហើយនឹង ខ្វល់អី សំខាន់ឥលូវមានឪនៅក្បែរ នៅដេកជាមួយ។

          "តែម៉ាម៉ាឲ្យគេទៅដេកក្រៅផ្ទះ" ឃើញកូនដូចជាលែងតាមខ្លួនទៀត ថេហ៍ឯណេះរៀងភ័យដែរ។

          "អូនគេងខៅទះដែរ"

          "យី ហើយកត្តញ្ញូដល់ម្លឹង?"

          "អាប់ប៉ានៅណាអូននៅនឹង" តាមថា តុងតុងឆ្ងល់ ម្ដេចថេហ៍ចាំបាច់លាក់រឿងប៉ារបស់ខ្លួន តែគេមិនចង់សួរ ណាមួយកាលនៅជាមួយយាយតា ពួកគាត់ធ្លាប់បានរំលឹកដល់ជុងហ្គុកម្ដងម្កាល គ្រាន់តែពេលនោះតុងតុងទើបតែមួយខួបជាង ក្មេងចាំមិនបានទេ។

♡បំណែកភ្ជាប់ចិត្តស្នេហ៍♡(ចប់)Where stories live. Discover now