"បើបងដឹងថាខ្ញុំមានកូនជាមួយនឹងបង តើបងនឹងឃាត់ខ្ញុំទេ?ពេលនោះបើខ្ញុំបង្ហើបរឿងមានកូន តើខ្ញុំនឹងបានចេញផុតពីផ្ទះធំឬអត់? ជុងហ្គុក!កូនបងនៅជាមួយនឹងខ្ញុំអ្ហឹកអ្ហឺៗ" គេអង្គុយផ្អែកខ្នងនឹងគ្រែ រៀបរាប់ប្រណាំងនឹងទឹកភ្នែក ពេញមួយថ្ងៃមកនេះ ថេហ៍មិនគិតចង់ធ្វើអីក្រៅពីអង្គុយទួញសោក សូម្បីតែទ្វាបន្ទប់ មិនបាននឹងចាប់អារម្មណ៍បិទផង។
"ថេហ្យុង!កូននិយាយអី?" ស្របពេលជាមួយគ្នា អ្នកជាឱពុកក៏បានចូលមកក្នុងបន្ទប់កូន បំណងចង់មើលពីសភាពនិងហៅឲ្យទៅក្រោមទទួលទានអាហារ ប៉ុន្តែមិននឹកស្មានថាពេលមកដល់ បានឮពីអីដែលកូននិយាយមុននេះខ្ទេច។
"ប៉ា!" កំលោះតូចភ្ញាក់ ប្រញាប់ក្រោកឈរបែមុខមកកាន់វ័យចំណាស់ទាំងរឹកពាមិនស្រួល កុំបាច់សួរក៏ដឹងច្បាស់ ទឹកមុខលោកគីមបានបញ្ជាក់ថាគាត់គឺឮគ្រប់យ៉ាងអម្បាញ់មិញនេះ។
"ថេហ្យុងកូន...ប្រាប់ប៉ាមក ថាមុននេះកូននិយាយលេង" គាត់ទើបតែដឹងខ្លួន ថាការសម្រេចឲ្យកូនប្រុសទៅគឺខុស ព្រោះថេហ៍ពុំដូចប្រុសដទៃ គាត់គួរតែកុំភ្លេចរឿងដ៏សំខាន់នេះ។
"ប៉ា~អ្ហឹកអ្ហឺៗ" ថេហ៍និយាយមិនចេញ ចេញតែទឹកភ្នែក វាស្រក់មិនចេះហត់ទាល់តែសោះ ដល់ថ្នាក់កំលោះតូចត្រូវលុតជង្គង់ចុះចំពោះមុខឱពុក យំឲ្យគាត់មើលតែម្ដងទៅ។
"ជុងហ្គុកគេធ្វើបាបកូនខ្លាំងណាស់មែនទេ គេបង្ខំកូនមែនទេ? ថេហ៍!ប៉ានឹងទៅនិយាយជាមួយជុងឲ្យគេដឹងរឿងនេះ" លោកចនបម្រុងនឹងបែខ្លួនចេញពីបន្ទប់កូន តែត្រូវថេហ្យុងស្ទុះចូលមកឱបជើងគាត់ជាប់
"គ្មានប្រយោជន៍ទេប៉ា កុំទៅអីខ្ញុំសូមអង្វរ កុំទៅប្រាប់គាត់អី កូនមិនចង់ធ្វើឲ្យគាត់ត្រូវលំបាកដោយសារតែកូននោះទេ ពេលនេះសង្សារគាត់ក៏មកវិញដែរ"
"សង្សារគេមកតែគេទៅ ប៉ុន្តែកូនប៉ាមានកូនណា កូនមិនចង់ឲ្យឱវាដឹងឮទេអ្ហេស?"
"ដឹងហើយយ៉ាងម៉េច? ប៉ាចង់ឲ្យគាត់មកទទួលខុសត្រូវលើខ្ញុំ ទាំងដែលខ្ញុំជាអ្នកទៅតាមទោងទាមគាត់អញ្ចឹងអ្ហេ? ប៉ា!រឿងទាំងអស់ គឺខ្ញុំខ្លួនឯងជាអ្នកបង្កើតឡើង ចំណងទាំងនោះគឺខ្ញុំចងវាដោយខ្លួនឯង សូមប៉ាកុំបាច់មកពិបាកអី ទុកឲ្យខ្ញុំស្រាយវាដោយខ្លួនឯងចុះ លោកប៉ាកូនសុំចិត្តណាអ្ហឹក"