ភាគ39-40

2.1K 127 5
                                    

        ដោយថេហ្យុង មិនអាចនឹងឆ្លើយសំណួររបស់កូនខ្លួនបាន ម្យ៉ាងគេមិនចង់ឲ្យកូនមានអារម្មណ៍អីទៅលើជុងហ្គុកឡើយក្រៅពីអ្នកដទៃ ចង់ស្ដីបន្ទោសថាគេអាក្រក់ក៏បាន ប៉ុន្តែការដែលធ្វើបែបនេះព្រោះមានហេតុផល។

          យប់ស្ងាត់បាត់សម្លេងមនុស្សម្នាអស់ហើយ តែអ្នកដែលលោបលួចចូលផ្ទះអ្នកដទៃ មិនខ្លាចត្រូវគេហៅចោរទេ ចិត្តសឿងណាស់ ចូលមកក្នុងផ្ទះគេឆៅៗហើយដើរហួសទៅដល់បន្ទប់ផ្ទាល់ខ្លួនរបស់ម្ចាស់ផ្ទះទៀត។

          *តុក/តុក ស្របពេលឮសម្លេងគោះទ្វា សមនឹងម្ចាស់បន្ទប់មិនទាន់គេងនៅរវល់គិតគូរពីសម្ដីកូនផងនោះ ទើបយល់ថាអ្នកដែលមកគោះទ្វាច្បាស់ជាគ្មានអ្នកណាទេក្រៅពីកូនខ្លួនឯង

         "តុងតុងមែនទេ?ក្រែងថាយប់នេះចង់គេងម្នាក់ឯងនោះអី" ម្ចាស់សម្ដីស្ដីឡើង ព្រមទាំងក្រោកពីគ្រែដើរទៅបើកទ្វា ក្រោយបើកហើយ អ្វីដែលបានឃើញពុំដូចជាការគិតទុក ភាពភ្ញាក់ផ្អើលក៏ហោះហើរចូលមកក្នុងខ្លួនភ្លាម។

         "បងចូលមកបានដោយរបៀបម៉េច?" រវល់តែគាំង ភ្លេចមើលពីសភាពអ្នកនៅឈរចំពោះមុខ កែវភ្នែកពិឃាតបែបនេះ ដឹងតែមកគ្មានបំណងល្អហើយ។

        "របៀបដែលចង់មកជួបមុខឯង យ៉ាងម៉េចមិនចង់ឃើញមុខយើងដល់ថ្នាក់លែងទៅធ្វើការហើយ" ស្របនឹងសម្ដី បាតដៃក្រាស់លើកមករុញច្រានទ្វាមួយទំហឹង មុននឹងចូលខ្លួនមកដែរហើយទាញទ្វាបិទវិញដោយមិនចាំបាច់ចាក់គន្លឹះ។

         "ក៏ខ្ញុំបានប្រាប់បងរួចហើយ ថាខ្ញុំមិនធ្វើ លោកប្រធានខ្ញុំមិននៅ ឲ្យខ្ញុំធ្វើការជាមួយនឹងអ្នកណា?"

        "ឯងភ្លើឬយ៉ាងម៉េច ចង់ឲ្យយើងបញ្ជាក់ប្រាប់ប៉ុន្មានដងទើបដឹងឈប់ភ្លើ យើងនេះហើយជាលោកប្រធានរបស់ឯង តទៅគឺឯងត្រូវធ្វើការឲ្យយើង" ពេលជួបគ្នា បានប្រាប់មកម្ដងហើយ មិនជឿទេដែលក្មេងនេះមិនដឹង តែថាបើមិនចង់ជួបមុខCEOថ្មី នឹងអាចជឿច្រើនជាង។

        "ខ្ញុំមិនធ្វើ បងមិនអាចបង្ខំខ្ញុំបានទេ" បើជ្រុលជាធ្វើការជាមួយគ្នាដដែល តើចង់ឲ្យគេកាត់ចិត្តបានយ៉ាងម៉េច រាល់ថ្ងៃនេះគ្រាន់តែឃើញមុខតុងតុងក៏មុខប្រុសម្នាក់ផុសថ្គោលមកក្នុងខួរក្បាលដោយមិនបាច់បញ្ជារដែរ អ្វីដែលចង់ធ្វើពេលនេះ គឺចង់គេច មិនចង់ឃើញមុខ ចង់នៅឆ្ងាយគ្នាទោះចិត្តរៀងពិបាកមែនពិត។

♡បំណែកភ្ជាប់ចិត្តស្នេហ៍♡(ចប់)Where stories live. Discover now