វគ្គ2-ភាគ5

1.5K 124 0
                                    

         "ឮហើយក៏គ្មានបញ្ហា លោកទៅឈឺក្បាលធ្វើអីដឹងតែលែងហើយចប់ទៅ" ខាងក្រៅខំសម្ដែងធ្វើធម្មតា ប៉ុន្តែអ្នកដែលស្រែកក្ដែងៗបបួលគេឲ្យលែងលះ ទាំងដែលខាងក្នុងរបស់ខ្លួនឯង វាឈឺដូចគេវាយបីបួនដំបងព្រមគ្នា។

             "អូនខឹងព្រោះឃើញបងទៅស្និទស្នាលនឹងនាង តែស្ដាប់បងសិន រឿងនឹង---"

             "ថ្លង់ណាស់"

             "បងមិនបានបាត់ការចងចាំទេ" វាជាការពិត ត្បិតអីរៀងប្រាប់យឺតបន្តិចមែន តែដោយហេតុពេលនេះវាបានចប់សព្វគ្រប់ហើយទើបចង់បកស្រាយឲ្យថេហ៍កុំនៅយល់ច្រលំទៀត។

              "ចង់លេងសើចជាមួយនឹងខ្ញុំអ្ហេស?" ធ្វើឲ្យឈឺប្រហែលមិនទាន់អស់ចិត្តហើយ បានជានៅមកបង្វិលក្បាលលេងទៀត គេនេះអាក្រក់ខ្លាំងណាស់។

              "បងនិយាយមែន បងចាំអូន បងចាំកូន បងមិនបានភ្លេចទេ ហើយការដែលបងធ្វើជាមិនចាំព្រោះមានហេតុផល" ស្ដាប់ទៅល្អត្រង់ចំណុចហេតុផល តែបើគិតបន្តិចទៀត ហេតុផលដែលនាំឲ្យប្រពន្ធកូនដេកយំសឹងរាល់យប់នឹងមែនទេ?

               "ហេតុផលដែលលោកចង់ធ្វើបាបខ្ញុំ ចង់សងសឹកខ្ញុំដែលធ្វើឲ្យលោកជួបគ្រោះថ្នាក់មែនទេ ការពីមុនលោកធ្លាប់ធ្វើបែបនេះម្ដងមកហើយ អញ្ចឹងវាមិនចម្លែកឡើយដែលលោកធ្វើវាម្ដងទៀត អូខេ!ខ្ញុំយល់គ្រប់យ៉ាង លោកចង់សប្បាយជាមួយអារម្មណ៍ខ្ញុំ លោកមើលងាយខ្ញុំ ព្រោះដឹងថាខ្ញុំស្រលាញ់លោកខ្លាំង ស្រលាញ់ខ្លាំងជាងលោកស្រលាញ់ខ្ញុំ" ទាំងនេះមិនខុសអីនឹងការមើលងាយទេ ទទួលស្គាល់ថាខ្លួនពិតជាស្រលាញ់គេខ្លាំងមែន ដូច្នេះហើយបានជាគេងាយនឹងយកអារម្មណ៍ទៅលេងសើចតាមតែចិត្តចង់។

               "ការគិតរបស់អូនខុសទាំងស្រុងថេហ្យុង មែនបងធ្វើចង់សងសឹក តែអ្នកដែលបងសងសឹកមិនជាអូនទេ ថេហ៍ស្ងប់អារម្មណ៍ហើយស្ដាប់បងបន្តិចទៅណា" ជុងហ្គុកឈានជើងចូលទៅក្បែរម្ដងទៀត តែម្ដងនេះថេហ៍ស្រវាថូផ្កាលើតុមកកាន់ជាប់នឹងដៃហើយស្រែកដេញដោយមិនព្រមទុកឱកាស

              "ចេញពីខ្ញុំទៅបើចង់ឲ្យខ្ញុំស្ងប់អារម្មណ៍ ពេលឃើញមុខលោកខ្ញុំស្ងប់មិនបានទេ ឆាប់ចេញទៅមិនចឹងថូផ្កានេះនឹងបំបែកក្បាលលោកជាក់ជាមិនខាន" ពេលនិយាយគំរាមគេហើយ អ្នកដែលញ័រភ័យខ្លាចបែជាខ្លួនឯង ខ្លាចថាអ្នកចំពោះមុខនៅផ្គើនហើយបន្តមកជិត ព្រោះមើលទៅជុងហ្គុកមិនរអាទាល់តែសោះ។

♡បំណែកភ្ជាប់ចិត្តស្នេហ៍♡(ចប់)Tempat cerita menjadi hidup. Temukan sekarang