កាយតូចដែលដេកស្ដូតស្ដឹង មិនបានដឹងខ្យល់ល្ហើយអ្វី ចង់ម្នាក់ប្រុសមាឌធំនោះធ្វើអីក៏ពុំដឹង ព្រោះតែមុននឹង គេអស់កម្លាំងខ្លាំង ទើបត្រូវគេងលង់លក់អស់ពេលជាយូរ។
ថេហ្យុងបម្រាស់ខ្លួនបន្តិច សឹមបើកភ្នែកឡើង អ្វីដែលបានឃើញមុនគេ គឺអ្នកដេកជិត អ្នកដែលធ្វើឲ្យគេត្រូវអស់កម្លាំង ត្រូវសម្រាករហូតទល់ល្ងាចមិនបានត្រឡប់ទៅផ្ទះវិញ បើគេមិនដឹង គេអាចនឹងគិតថា ការបាត់ពីផ្ទះអស់កន្លះថ្ងៃមកនេះ គឺមកធ្វើការប៉ុន្តែការពិត ត្រូវមករងទុក្ខនូវរឿងលើគ្រែទៅវិញ
"សម្លក់សម្លឹងយើងបែបនេះ គិតចង់ស៊ីសាច់យើងអ្ហេស៎?" គ្រាន់បើកភ្នែកភ្លាមក៏សម្លក់ដាក់ភ្លេត នេះខឹងចិត្តព្រោះតែរឿងពិននឹងមែនទេ ទាំងដែលធ្លាប់ធ្វើរួចម្ដងមកហើយនោះ។
"ក្រែងដឹងហើយមិនចឹង ខ្ញុំរអើមបង ត្រឹមសាច់នឹងក៏មិនចង់ប៉ះផង" មែនហើយ មិនចង់ប៉ះពាល់ទាល់តែសោះ ប៉ុន្តែដោយហេតុធ្វើអីប្រុសនេះមិនបាន ទើបខ្លួនត្រូវទ្រោមថ្នាក់ងើបពីគ្រែសឹងមិនកើត។
"មាត់ថារអើម ទាំងដែលឯងដេកថ្ងូរយ៉ាងពិរោះមើលទៅដូចជាក្ដីសុខសម្បើមណាស់" ពេលចាប់ផ្ដើមដំបូង ឃើញបដិសេធស្រែកឲ្យលែងមិនឈប់ ប៉ុន្តែបន្ទាប់ពីដល់ពាក់កណ្ដាលទី បែជាថ្ងួចថ្ងូរឲ្យនាយស្ដាប់ទៅវិញ។
ថេហ្យុងមិនចង់ឈ្លោះបន្ត ព្រោះដឹងថា បើនៅនិយាយទៀត អាចនឹងមិនរួចខ្លួនចេញពីបន្ទប់មួយនេះ ទើបមានតែប្រញាប់រើសសម្លៀកបំពាក់មកពាក់ឲ្យរៀបរយហើយ អាលនឹងចេញទៅឲ្យផុតៗ
"អួយ៎!" ស្របនឹងថេហ៍ បម្រុងចេញទៅ នាយក្រាស់នៅឆ្លៀតទាញដៃគេមកវិញ ពាំនាំឲ្យផ្ទៃមុខដ៏ស្រស់ស្អាតរបស់គេមកត្រូវបុកនឹងដើមទ្រូងនាយ
"ឯងធ្វើការបានល្អណាស់ វាគ្រាន់តែជាការតេសសាកប៉ុណ្ណោះ តទៅនឹងមានវគ្គបន្ទាប់ៗទៀត" ជុងហ្គុកប្រាប់ដោយបង្ហាញទឹកមុខខិលខូចដូចមនុស្សព្រានព្រៃ លិឍមាត់លិឍកហើយក៏សម្លឹងមករកដើមទ្រូងថេហ្យុង ធ្វើឲ្យម្ចាស់របស់វាក្ដៅខ្លួនហើយក្ដៅចិត្តមកទាំងព្រម។