ចាប់តាំងពីថ្ងៃដែលសុងហេបានទៅផ្ទះថេហ៍ ឥលូវគេមិនសូវនៅផ្ទះឡើយ យ៉ាងហោចណាស់ក្នុងមួយថ្ងៃ ថេហ៍នាំកូនដើរលេងខាងក្រៅពីរបីម៉ោង ថ្ងៃខ្លះទាល់តែល្ងាចទើបចូលផ្ទះវិញ។
ហើយសៃនាងមិនបាននៅជាមួយទៀត នាងត្រូវទៅចុនណាំ ធ្វើចំការវិញតាមតួនាទី ព្រោះឮមកថានៅចំការលែងមានបញ្ហាហើយ នាងមិនចង់ឃ្លាតពីថេហ៍ប៉ុន្មានទេ ប៉ុន្តែដោយហេតុ យល់ដល់ការងាររបស់នាងបានជាថេហ៍ឲ្យត្រឡប់ទៅវិញ យូរៗម្ដង មកលេងគេផងក៏បាន។
ថ្ងៃនេះមិនខុសពីរាល់ដង ថេហ្យុងនាំកូនតូចដើរលេងខាងក្រៅ ចេញពីភោជនីយដ្ឋានហើយ បានឈានចូលកន្លែងក្មេងលេងបន្ត។
"ត្រជាក់ខ្លាំងអត់?" វាគឺជាថ្ងៃទីពីរហើយ ដែលមានធ្លាក់ព្រិល ថេហ៍ពាក់មួកឲ្យតុងតុង តែខ្លាចថានៅត្រជាក់ខ្លាំង បើកូនតូចពិបាកទ្រាំនឹងនាំទៅផ្ទះវិញ។
"អត់ផង" មាត់ឆ្លើយតបថាអត់ ទាំងចេញផ្សែងមកជាមួយដែរ តែគេពិតជាមិនត្រជាក់ខ្លាំងមែន មានស្រោមដៃស្រោមជើង កន្សែងបង់កឡើងជិតឈឹង។
ឃើញថាកូនដូចជាមិនអី គេនៅលេងបានយ៉ាងសប្បាយ ទើបថេហ៍បណ្ដោយឲ្យលេង គេឈរមើលកូនតូចមិនឲ្យដាច់ពីភ្នែកទេ បានបន្តិច តុងតុងនៅឈរធ្មឹងសម្លឹងមើលទៅកាន់តូបលក់ការ៉េមទាំងទឹកមុខរីករាយនៅមុននេះបាត់អស់រលីង។
"តុងតុងកើតអី?" ថេហ៍ដើរមកជិត រួចបន្ទន់ខ្លួនឲ្យស្មើនឹងកំពស់កូន បានឃើញមុខតុងតុងរិតតែច្បាស់
"អូននឹកអាប់ប៉ា" ដោយសារតែតូបការ៉េមមួយនឹង ជុងហ្គុកធ្លាប់នាំមកទិញ តុងតុងចាំបាន គេមិនបាននៅក្បែរជុងហ្គុកជាងមួយខែហើយ ទោះមុននឹងទៅ បានដឹងហើយថាជុងហ្គុកមានភារកិច្ច តែចិត្តក្មេងដែលមិនចង់ឲ្យបាត់មុខ តែងតែនឹកនារហូត។
"មកពីកូនឯងស្រលាញ់គេខ្លាំងពេក ឥលូវឃើញអត់ កើតជំងឺនឹកគេហើយ ជំងឺនេះពិបាកព្យាបាលណាស់ដឹងអត់" គេមានបំណងបន្លាចកូន ព្រោះចង់ឲ្យក្មេងឈប់ធ្វើទឹកមុខសេដទៀត ឲ្យមកដើរលេងសប្បាយ មិនមែនស្ពាយទុក្ខសោកមកពីផ្ទះទេ