ភាគ38

2K 129 5
                                    

              "តាងារ បស់ម៉ាម៉ា នៅឲ្យអ៊ំនោះមឹមដោះនឹងមែន? អូនវិញអត់ឲ្យមឹមហេ៎ឡើងចិត្តអាខក់ម៉ង តល់ពេលអ៊ំចោរនោះឲ្យមឹម" ពេលចឹងឆ្ងល់ដែរ ចង់សួរថាតើម្នាក់ណាជាកូនឲ្យប្រាកដ។

            "កូនឯងនិយាយអីហ្នឹង?" ថេហ៍ស្ដាប់សម្ដីកូនទាំងអារម្មណ៍ភ្ញាក់ផ្អើល មិនយល់ទាល់តែសោះ ម៉េចបានជាកូននឹងមកនិយាយអីចឹងៗ អ្នកណានាំឲ្យខូចមាត់បែបនេះ?

            "អ៊ំនោះយកទូរសាប់ម៉ាម៉ាយាយប៉ាប់អូនអស់ហៃ ម'ប៉ាច់ហក់អូនហេ៎ អូនខឹងម៉ាម៉ាហៃ" ម្ដងនេះ មនុស្សធំបានដឹងច្បាស់ លែងឆ្ងល់ទៀតហើយថាហេតុអីបានជាតុងតុងនិយាយមកប្លែកៗ ការពិតមកពីមានអ្នកផ្ដើមរឿងអញ្ចឹងសោះ។

            "ហើ-ហើយកូនក៏ជឿអ៊ំហ្នឹង? ឥលូវម៉ាម៉ាសួរ តុងឯងជាកូនអ្នកណា កូនម៉ាម៉ាឬកូនអ៊ំនោះ" មិនដឹងជាលើកទីប៉ុន្មានហើយទេ ដែលថេហ៍ព្យាយាមរកនឹកពាក្យមកកុហកក្មេង នេះបើកុហកហើយបានលុយ សង្ស័យតែពេលនេះក្លាយជាសេដ្ឋីនីហើយ។

           "កូនម៉ាម៉ានឹងហៃ អ៊ំនោះអូនអត់គាល់ផង" មកសួរអីចឹង ក្រែងរាល់ថ្ងៃនេះមានតែពីរនាក់ម៉ែកូនតើ មកចោទសំណួរដែលដឹងចម្លើយហើយម៉េចទេម៉ាម៉ានេះ។
     
           "បើជាកូនម៉ាម៉ា គួរតែស្ដាប់ម៉ាម៉ាដឹងនៅ អ៊ំនោះខូចមាត់ណាស់ គេនិយាយចឹងព្រោះចង់ឌឺតុងតុងឯងទេ"

          "អឺមែន!អ៊ំនោះពិនទឺតងផង អូនអត់ជឿហេ៎ អូនជឿម៉ាម៉ាវិញ" តុងតុងលេងទឹកមុខលក្ខណៈដឹងខ្លួន ពេលគិតពីការឌឺដងរបស់ជុងហ្គុក ទើបមិនចង់ជឿ អាចថាដូចដែលម៉ាម៉ាគេនិយាយមែន អ៊ំហ្នឹងចង់តែឈ្នះក្មេង គ្រាន់រឿងអញ្ចឹងខ្លាចអីនឹងកុហកនោះ។

          "ឆ្លាតណាស់ ថ្ងៃក្រោយកុំជឿអ៊ំនឹងទៀតអី" ការដែលប្រាប់កូនបែបនេះ មិនមែនថេហ៍ចិត្តអាក្រក់ដាក់កូននិងប៉ាគេទេ ប៉ុន្តែគ្រាន់ចង់ប្រការទុកមុន ព្រោះដឹងពីសម្ដីសម្ដៅរបស់ជុងហ្គុក មាត់រអិលមើលតែខ្លាញ់ និយាយអីមិនចេះទប់ខ្លះទេ សំខាន់បានឈ្នះអាតុង។

           "ចឹងម៉ាម៉ាម៉ោទះយូរតោយឆារកកសាទះតាងារហ្នឹងមែន? ម៉ាម៉ាហត់អត់?" គេជាកូនក្មេងមែន តែទឹកចិត្តធំធែងខ្លាំងណាស់ ពេលដឹងថាម៉ាម៉ាមានការងារកកស្ទះច្រើន គេក៏ចេះខ្លាចថេហ្យុងហត់នឿយដែរ។

♡បំណែកភ្ជាប់ចិត្តស្នេហ៍♡(ចប់)Tempat cerita menjadi hidup. Temukan sekarang