ដោយដេញឲ្យថេហ្យុងចេញទៅមិនបាន អញ្ចឹងជុងហ្គុកក៏លែងនិយាយលែងថាអីបន្ត មានតែចូលទៅសម្អាតកាយតែម្ដងទៅ ប៉ុន្តែនាយក៏មិនភ្លេចយកខោអាវចូលទៅជាមួយដែរ ដើម្បីផ្លាស់នៅក្នុងបន្ទប់ទឹកឲ្យរួចស្រេចសឹមចេញមកវិញ ព្រោះថេហ៍នៅអង្គុយលើពូកមិនចេញពីបន្ទប់គេទេ។
ក្រោយពីសម្អាតកាយរួចនិងបានស្លៀកពាក់ស្រេចនោះ ជុងហ្គុកក៏បានចេញមកវិញ នាយរកតែចេញមិនទាន់ទេ ត្រូវថេហ្យុងអូសដៃឲ្យទៅអង្គុយលើពូកបាត់ទៅហើយ។
"ថេហ៍ធ្វើអី?" ជុងហ្គុករាងភ្ញាក់បន្តិចដែរ សុខៗក៏មកអូសគ្នាដោយមិនប្រាប់មុនបែបនេះអ្នកណាមិនឆ្ងល់។
"ផ្លុំសក់ឲ្យបង"ថេហ្យុងឆ្លើយតបហីៗ រួចក៏ធ្វើអ្វីតាមដែលខ្លួនប្រាប់ មិនគិតសួរសាមីខ្លួនគេជាមុនទេថាព្រមឲ្យធ្វើឬក៏អត់នោះ និយាយរួមទៅចរឹកថេហ្យុងគឺសម្អាងថាគេជាកូនបង្កើតអញ្ចឹងគេអាចមានសិទ្ធិមកលើជុងហ្គុកគ្រប់យ៉ាងដោយសារតែគុណតម្លៃដែលគ្រួសាររបស់ខ្លួនមានចំពោះជុងហ្គុកហ្នឹងឯង។
",,,,,"ជុងហ្គុក ស្ងាត់ស្ងៀមគ្រាន់តែដកដង្ហើមធំបន្តិច នាយខំនឹកគិតថាបែកគ្នាយូរឆ្នាំក្មេងនេះនឹងកែប្រែចរឹកខ្លះ ប៉ុន្តែអត់ទេមើលពេលនេះចុះ ចារឹកឆ្មើងឆ្មៃនៅតែមានថែមទាំងលេងរឹកដូចខ្លួនជាម្ចាស់ការលើនាយទៀតផង។
តាមថាចរឹកមនុស្សបែបនេះ ជុងហ្គុកនាយស្អប់ខ្លាំងណាស់ ប៉ុន្តែដោយយល់ថាថេហ្យុងគេជាក្មេង មួយណាក៏ជាកូនប្រុសតែម្នាក់នៃវង្សត្រកូលគីមផង ទើបនាយបើកចិត្តឲ្យទូលាយ រៀនស្រលាញ់ប្អូនប្រុសជើងល្អម្នាក់នេះឲ្យបានច្រើន ព្រោះថាចរឹករបស់ក្មេងនេះមិនសូវមានអ្នកណានឹងរាប់រកជាមួយទេ ក្រៅពីជុងហ្គុកនោះ ។
ប៉ុន្តែសម្រាប់ថេហ្យុងក៏មិនបានខ្វល់ដូចគ្នា ចង់អ្នកណាមិនរាប់រកដោយសារចរឹកខ្លួនបែបណា ក៏មិនបានទៅឈឺក្បាលហាលថ្ងៃជាមួយដែរ រាល់ថ្ងៃនេះគេចង់បានតែម្យ៉ាង គឺការនៅក្បែរមនុស្សដែលគេស្រលាញ់ហើយនោះគឺជាជុងហ្គុកហ្នឹងឯង។
,,,,,យប់បន្តិចទើបលោកគីមមកផ្ទះ ពេលដែលគាត់មកដល់ ការបរិភោគអាហារពេលល្ងាចជួបជុំគ្នាក៏ចាប់ផ្ដើមប្រារព្ធឡើង។