ភាគ49

1.8K 123 4
                                    

          "ការពិតត្រូវបង្ហាញ ហើយយ៉ាងម៉េច? បងចង់គិតអីនឹងតុងតុង? ធ្វើជាប៉ាតុងតុងឬធ្វើជាប្ដីខ្ញុំ" ការដែលសួរមិនមែន ចង់រំពឹងឲ្យគេមកទទួលខុសត្រូវនោះទេ ប៉ុន្តែគ្រាន់តែចង់ដឹង បើត្រូវបង្ហាញហើយ តើនាយចង់យ៉ាងម៉េច ទើបបានជាខ្វល់ខ្វាយដល់ម្លឹង បើចង់ធ្វើប៉ាតុងតុង យ៉ាងណាគួរឆ្លងកាត់ពីគេសិនដែរ។

          "កុំស្រមៃ" គេមិនឆ្លើយ ផ្ទុយមកជាស្ដោះពាក្យពេចន៍ចេញមកដូចជាគក់ទ្រូងថេហ្យុងពុំខុស មិនចាំបាច់ឲ្យគេនិយាយចំ ក៏អាចយល់បាន។

          "ខ្ញុំមិនស្រមៃទេ ខ្ញុំដឹងថាបងនឹងគ្មានថ្ងៃមកធ្វើជាប្ដីខ្ញុំឡើយ ព្រោះបងមានសង្សារួចហើយ"

          "មែនហើយ យើងមានសង្សាទើបយើងមិនយកឯង តែមិនត្រឹមហេតុផលប៉ុន្នឹងទេ ទោះយើងមិនមានសង្សា ក៏គ្មានថ្ងៃព្រមធ្វើជាប្ដីរបស់ឯងដែរ" ចប់សម្ដី ថេហ្យុងបម្រាស់ខ្លួនមួយទំហឹង ខំប្រឹងបញ្ចេញកម្លាំង ធ្វើយ៉ាងណាឲ្យតែរួចចេញពីក្រញ៉ាំដៃរបស់គេទាល់តែបានសម្រេច។

          "បើបងមិនចង់ផង មកពាក់ព័ន្ធធ្វើអី ពួកយើងនៅរៀងខ្លួនទៅ នោះក៏ចប់" ភាពរឹងមាំដែលបង្ហាញចេញមក ថេហ្យុងព្យាយាមខ្លាំងណាស់ ព្យាយាមស្ទើតែស្ទះទ្រូង ទោះពេលនេះឈឺខ្លាំង តែគេនៅខំទប់មិនព្រមចុះចាញ់។

          "នៅរៀងខ្លួនក៏បាន តែចំពោះតុងតុង គេជាកូនយើង យ៉ាងណាយើងក៏មានចំណែកទៅលើគេ" ចំណែកដែលសំដៅ គឺសិទ្ធិជាឪពុក ពេលនេះដឹងឮហើយ នាយមិនអាចធ្វើហីអើជាមួយទេ។

           "បងគ្មានសិទ្ធទេ" យល់ថាជាប៉ា តែយ៉ាងណាចំពោះតុងតុង ថេហ្យុងនៅតែមិនទុកចចិត្តជុងហ្គុក មិនដឹងថានាយស្រលាញ់គេមែនឬគ្រាន់តែចង់ឈ្នះ មនុស្សដូចនាយពិបាកនឹងស្មានពីចិត្តណាស់។

           "ត្រឹមសម្ដីឯង យើងទៅខ្វល់អី សំខាន់គឺតុងតុងជាតំណក់ឈាមរបស់យើង"

           "បងហ្គុក ខ្ញុំមិនយល់ពីបងទេ បងចង់បានអីឲ្យប្រាកដ ចង់ឈ្នះ?"

           "ចង់បានតុងតុង យើងចង់យកកូនរបស់យើងទៅនៅជាមួយ" បើសួរចិត្តនាយ ប្រហែលជាសំណួររបស់ថេហ៍អាចនឹងទទួលបានចម្លើយមែន នាយចង់ឈ្នះ ប៉ុន្តែបើសួរពីដុំសាច់ក្នុងទ្រូងវិញ មិនមែនដូច្នោះ នាយគ្រាន់តែចង់យកកូនប្រុសទៅនៅក្បែរ ចង់ថែគេ ចង់ឮសម្លេងគេហៅប៉ារាល់ថ្ងៃ។

♡បំណែកភ្ជាប់ចិត្តស្នេហ៍♡(ចប់)Donde viven las historias. Descúbrelo ahora