ភាគ13

2.4K 109 10
                                    

         "ហ៊ឹះ!ដើម្បីប្រុសឯងហ៊ានធ្វើដល់ម្លឹង? ថោកទាបមិនស្ទើដែរហ្នឹងណា"ជុងហ្គុក

         "ខ្ញុំធ្វើវារួចហើយ បងលើកលែងឲ្យខ្ញុំហើយមែនទេ?" ថេហ្យុងខំតែមានសង្ឃឹមបែបហ្នឹង តែអ្នកណាទៅគិតដល់ ថានេះគ្រាន់តែជាការបោកបញ្ឆោតប៉ុណ្ណោះ

        "អត់!" នាយស្រដីតែមួយម៉ាត់ប៉ុណ្ណោះ ប៉ុន្តែថាអាមួយម៉ាត់ហ្នឹង បានធ្វើឲ្យកំលោះតូចឮហើយសែនចុកទ្រូងឆឹបៗតែម្ដង ឈឺបីដូចជាគេយកបេះដូងខ្លួនទៅកាប់ចិញ្រ្ចាំលេងយ៉ាងចឹង។

         "មិនអីទេ,ខ្ញុំនឹងព្យាយាមបន្តទៀត" ក្ដីសង្ឃឹមដែលខំមានមុននឹង ឥលូវត្រូវរលាយអស់គ្មានសល់ទេ តែសួរថាមានបំណងឈប់ត្រឹមហ្នឹងឬ, នោះគឺអត់ទេ គេនឹងព្យាយាម ពន្លត់នៅភ្លើងដែលបានបង្កាត់ដោយខ្លួនឯង ឲ្យទាល់តែបាន ធានាថានៅថ្ងៃណាមួយវាច្បាស់ជារលត់ពុំខានបើយើងនៅតែបន្តមិនរុញរា។

          "ប្ដូរពីពាក្យថាព្យាយាម មកជាមុខក្រាស់វិញទើបសាកសមសម្រាប់ឯង" ជុងហ្គុកមិនបានចងជើងឲ្យនៅឯណា ថែមទាំងដេញដូចឆ្កែដូចឆ្មាទៀត ប៉ុន្តែក្មេងនេះនៅរឹង មិនព្រមទៅវិញ ទាល់តែទទួលបានពាក្យលើកលែងចេញពីមាត់របស់បងប្រុសរូបនេះទើបស្ងប់ចិត្ត ។

          "ខ្ញុំស៊ូធ្វើជាមនុស្សមុខក្រាស់ក៏បានដែរ ឲ្យតែបាននៅជិតបង ធ្វើអ្វីគ្រប់យ៉ាងឲ្យតែបងគិតថាសម ខ្ញុំសុខចិត្តព្រម មិនជំទាស់នោះទេ" បើមិនជឿក៏មិនដឹងគួរធ្វើបែបណាដែរ ប៉ុន្តែពាក្យពេចន៍ដែលហាស្ដីមកទាំងនេះ គឺសុទ្ធតែជាពាក្យពិតទាំងអស់ គេមិនកុហកនោះទេ ថាគេល្ងង់ក៏បាន ប៉ុន្តែថេហ៍ចង់នៅសងរាល់បំណែកនៃកំហុសមួយចំនួនឲ្យបងប្រុសម្នាក់នេះទាល់តែបានសម្រេច។

          "ធ្វើយ!! ខ្ពើមណាស់ និយាយសុទ្ធតែមិនជំទាស់ ចុះឥលូវយើងប្រើហើយ ម្ដេចមិនធ្វើតាម នៅមាយាដល់ណា" មាត់ប្រាប់ថាមិនជំទាស់ ប៉ុន្តែអម្បាញ់មិញ ជុងហ្គុកបានប្រើគេឲ្យទៅធ្វើការ ហើយកាលណាទើបទៅ នៅរុញរាដល់ណា កុំថាបានតែសម្ដី តែយកជាការមិនបានស្អីសោះ ។

          "មិនអីទេ ខ្ញុំនឹងចេញទៅធ្វើការ" កុំឲ្យគេថាយើងនិយាយហើយតែគ្មានបានអី អញ្ចឹងពេលនេះគួរតែធ្វើតាមបញ្ជារទៅ ជៀសវាងកុំឲ្យគេស្ដីបន្ទោសទៀត, តែកុំច្រឡំថា ឃើញថេហ៍ព្រមទៅធ្វើការបែបនេះ មិនមែនគេលែងឈឺនោះទេ គេនៅតែឈឺហ្នឹងឯង តែមិនចង់រុញរាខ្លាចនាយក្រាស់ថាមាយាទៀត ។

♡បំណែកភ្ជាប់ចិត្តស្នេហ៍♡(ចប់)Where stories live. Discover now