"លោកចន មកបង្អាក់គេនិយាយគ្នាបែបនេះ មិនគិតថាគ្មានសុជីវធម៌-"
"កុំនិយាយពាក្យនឹងទៀត ខ្ញុំទប់ក្អួតមិនជាប់ទេ លោកដែរឃើញមនុស្សមានសុជីវធម៌ឯណា ដែលសម្លឹងឃើញប្រពន្ធកូនអ្នកដទៃទេ?" ឮពាក្យនឹងម្ដងៗ ជ្រេញឡើងជ្រក់អស់ហើយ និយាយមកធ្វើដូចខ្លួនឯងជាមនុស្សល្អ ទាំងដែលពេលនេះសម្លឹងឃើញរបស់អ្នកដទៃ ទោះបីដឹងហើយថាអ្នកណាជាប៉ាក្មេង។
"....." អ្នកដែលគាំងខ្លាំង គឺថេហ្យុងឯណេះ គ្រាន់តែឮសម្ដីរបស់ជុងហ្គុកហើយ គេមែងម៉ាំងតែម្ដង។
"អស់រឿងត្រូវនិយាយហើយមែនទេ ខ្ញុំមានរឿងដែលត្រូវនិយាយវិញម្ដង" ឃើញថាពួកគេស្ងាត់ ទើបជុងហ្គុកចាប់យកពេលវេលាមួយនេះមកបង្ហាញការពិត ត្បិតអីពេលនេះប្រថុចញុចពេក តែយ៉ាងណាចង់ឲ្យអ្នកខ្លះបានភ្លឺភ្នែក។
ចាំត្រឹមប៉ុន្មាននាទី នាយហ្វាំងបានមកដល់វិញ មុននេះ គេចេញទៅតាមបញ្ជារបស់ចៅហ្វាយ ដោយអាចជួយខ្លួនក្នុងខែនេះ កុំឲ្យចៅហ្វាយកាត់លុយ ទើបមានតែចេញទៅយ៉ាងប្រញាប់ តែអីដែលពិបាកជុងហ្គុកនៅគំរាមទៀត បើមកមិនទាន់វត្តមាននាយអ៊ីថាន់នៅទេ លុយនៅតែកាត់ដដែល តែជាសំណាងហ្វាំងមកវិញទាន់ ថែមទាំងយកនូវរបស់ដែលចៅហ្វាយត្រូវការមកជាមួយបានទៀត។
"នេះចៅហ្វាយ" នាយម៉ាប់ហុចរបស់នោះឲ្យអ្នកជាចៅហ្វាយ រួចគេថយក្រោយពីរជំហាន ទៅឈរយាមចាំមើលផ្លូវ ខ្លាចថាមានអ្នកមកកាត់ចង្វាក់ល្អ។
"របស់នេះ ខ្ញុំគិតថា វាមិនអាចធ្វើឲ្យម្នាក់ណាមកភ្ញាក់ផ្អើលជាមួយទេ" មែនហើយ គេស្រដីឡើងបែបនេះ ក៏ព្រោះតែដឹងថាអ្នកចំពោះមុខ ទាំងពីរនាក់នឹង លាក់បាំងនាយដូចគ្នា។
"បងយកវាពីណា" ថេហ្យុងព្យាយាមតាំងអារម្មណ៍ឲ្យមកជាធម្មតា បង្ខំចិត្តឲ្យក្លាហាន ហ៊ានសួរបកទៅកាន់នាយក្រាស់វិញពីក្រដាសដែលបង្ហាញឲ្យឃើញច្បាស់មួយច្បាប់នេះ។
"ក្រដាសDNAប្រហែលជាទិញតាមផ្សារទេដឹង" គេបើកឲ្យមើលឡើងពេញភ្នែកហើយ នៅធ្វើជាសួរទៀត ចង់ដឹងដែរ ពេលដឹងថាការពិតនាយមិនបានភ្លើនឹងឲ្យលាក់បានយូរ អញ្ចឹងទៅតើនឹងគិតបែបណាបន្ត។