"ចេះសុំតាំងពីពេលណា?" ថេហ៍ឆ្ងល់ពេក បណ្ដាលឲ្យចិត្តចង់តែសួរនាំ ទាំងភ្លេចគិតពីសុខទុក្ខខ្លួនឯងដែលពេលនេះជាប់ក្រោមទ្រូងគេទៅណាមិនបាន។
"ពេលនេះហើយ បងសុំព្រោះបងត្រូវការ ពេលនេះប៉ាអាតុងឃ្លានហើយ" ជាមួយនឹងពាក្យសម្ដីលួងលោម នាយនៅលេងទឹកមុខជាការអង្វរកទៀត ដូចជាយកភ្លើងទៅដាក់លើទឹកកក ដែលចិត្តអ្នកម្ខាងទៀតធៀបនឹងដុំទឹកកកពុំខុស។
"ប្រាកដអត់ ថាមួយ?" ឮសំណួរមួយនេះហើយក្ដីសង្ឃឹមប្រមូលផ្ដុំមកផ្គុំពេញពោះអ្នកខាងលើ នាយក្រាស់ញញឹមសឹងតែរយ៉ាស់មាត់ដល់ត្រចៀក ដោយហេតុជាប់រវល់ញញឹមបានជាមិនព្រមឆ្លើយបែជាសសៀដៃលូកមកដោះអាវគេទៅវិញ។
"បង ខ្ញុំមិនទាន់ព្រមទេ" ថេហ៍រហ័សទប់ដៃដែលលឿនមួយនោះជាប់ មុននឹងស្រដីឡើងភ្ជាប់ជាមួយទឹកមុខរបៀបមិនបានព្រៀង។
"ចុះពេលណាទើបព្រម ដឹងទេបងទ្រាំចង់ស្ទះហើយ វាសឹងតែប្រះខោឥលូវនេះ" សម្ដីជុងហ្គុកញ៉ាំងឲ្យកាយតូចរងាញ័រញាក់ ទឹកមុខក្រហមក៏បញ្ជាក់ពីភាពអៀនខ្មាស់ ទោះធ្លាប់ឆ្លងកាត់មកហើយ តែភាពអៀនមួយនេះមិនរសាត់បាត់ទៅណាឡើយ ជាពិសេសគឺពេលខ្លួននៅកកិតជិតនឹងមាឌធំរបស់ប្រុសម្នាក់នេះ។
"មិនជឿទេ បើបងចេះស្ទះបងស្ទះយូរហើយ ឥលូវចាំស្អែកទៅ ទ្រាំបន្តទៅណ៎"
"បើមិនជឿប៉ះវាល៎មើល"
"អាយ៎បង!" ថេហ៍ស្រែកចាចពេលត្រូវជុងហ្គុកយកដៃខ្លួនទៅប៉ះនឹងដំបងសាច់របស់គេ ទោះបីមានកំណាត់ខោបាំងបិទពិតមែន ប៉ុន្តែយ៉ាងណាវានៅតែធ្វើឲ្យដឹងដល់ភាពរឹងចង់ផ្ទុះរបស់វាហ្នឹងឯង ថេហ៍ព្យាយាមដកដៃចេញតែពុំបាន គេចាប់ឲ្យក្រសោបជាប់ថែមទាំងបង្ហាញទឹកមុខស្រើបស្រាលដាក់ហាក់កំពុងពេញចិត្តនឹងម្រាមដៃស្រឡូនមួយនេះខ្លាំងណាស់ បើបានប៉ះសាច់ផ្ទាល់តែម្ដងមិនដឹងជាល្អយ៉ាងណាទេ ជុងហ្គុកគិតអញ្ចឹង។
"ដឹងហើយមែនទេ វាកំពុងត្រូវការ" ឃើញថេហ៍ស្ងាត់ គេសួរបញ្ជាក់ទាំងដៃរវាមមិនឈប់ បន្តអង្អែលសាច់ទន់ត្រជាក់ៗអ្នកខាងក្រោយជារើយៗ។