ភាគ6

1.7K 99 1
                                    

"អូហ៌មែនចាំមួយភ្លេតចៅហ្វាយ"ថាហើយនាយក៏ដកហូតនៅរបស់ម្យ៉ាងចេញពីចង្កេះខោមក ធ្វើឲ្យកំលោះតូចបើកភ្នែកឡើងធំៗទាំងអារម្មណ៍ភិតភ័យមិនស្ទើទេ

      "បងហ្គុកគឺខ្ញុំណា,ខ្ញុំគឺថេហ្យុង"

      "គេស្គាល់ចៅហ្វាយ"ហ្វាំង

      "តែយើងមិនស្គាល់ទេ"ជុងហ្គុក ថាចប់ទើបនាយម៉ាប់ម្នាក់នេះដករបស់នោះមក វាគឺជាចំពាមបាញ់សត្វដែលជាប្រភេទកៅស៊ូចងនឹងឈើមួយ,គ្រាន់តែឃើញបែបហ្នឹង ថេហ្យុងមានអារម្មណ៍ធូរទ្រូងវិញ។

      "ហើយមិនបាញ់គេទៅ"ដោយឃើញនាយហ្វាំងនៅរារេមិនហ៊ានយកគ្រោះមកបាញ់ទៅថេហ៍ទើបជុងហ្គុកបន្លឺឡើងប្រាប់សារជាថ្មី។

       "ចៅហ្វាយ~នេះគិតឲ្យបាញ់មែន?"ដំបូងគ្រាន់តែគិតថាជុងហ្គុកចង់លោលេងជាមួយនឹងអាល្អិតរូបនេះប៉ុណ្ណោះ តែមិននឹកស្មានថានាយឲ្យបាញ់មែនទែន បើអញ្ចឹងហ្វាំងមិនហ៊ានទេ បើអ្នកផ្សេងអាចហ៊ានខ្លះ។

       "យើងដែលចេះនិយាយលេងពីពេលណា?" ឮពីសម្ដីរបស់នាយក្រាស់ហើយ អារម្មណ៍ដែលធូរស្រាលរបស់ថេហ៍មុននេះត្រូវរលាយបាត់អស់ ព្រោះតែចំពាមបាញ់ក៏ឈឺណាស់ដែរ បើត្រូវក្បាលទៀតអាចនឹងហូរឈាមផង ព្រោះគ្រាប់គ្រោះកំពុងនៅក្នុងដៃហ្វាំង។

       "បើមិនស្គាល់គេទេ គ្រាន់តែដេញគេឲ្យទៅវិញទៅបានហើយចៅហ្វាយ អាណិតក្មេងនេះណាស់មើលទៅគេមិនដឹងអីទេ"ហ្វាំងព្យាយាមនិយាយពន្យា ទាល់តែធ្វើឲ្យជុងហ្គុកទ្រាំមិនបានចាប់កញ្ឆក់ចំពាមនោះចេញពីដៃគេតែម្ដង ។

        "អាយ៎!!បងហ្គុក,ឈប់ៗ និយាយគ្នាសិនបានតើអាយ៎!"យកចំពាមមកហើយ មិនបង្អង់ទេ នាយដាក់គ្រោះទាញបាញ់តម្រង់ទៅរកថេហ៍ភ្លាមៗ រីឯថេហ៍មិនល្ងង់ឈរស្ងៀមឲ្យបាញ់ទេ ទើបប្រញាប់រត់ទៅរកនាយហ្វាំងដោយយកមាឌនាយមកធ្វើជារនាំងបាំង។

        "អាហ្វាំងចេញ!"ជុងហ្គុកស្រែកតែមាត់ប៉ុន្តែដៃនៅតម្រង់ចំពាមដដែល

        "ឲ្យទៅណារួចចៅហ្វាយបើជាប់ហើយ" នាយស្រដីប្រាប់ទាំងភិតភ័យដោយសារតែ ខ្លាចស៊ីមួយគ្រាប់ចំពាមហ្នឹងឯង មួយណាថេហ្យុងកាន់ដៃនាយជាប់មិនឲ្យរត់ចេញពីកន្លែងដើមទៀត។

♡បំណែកភ្ជាប់ចិត្តស្នេហ៍♡(ចប់)Tempat cerita menjadi hidup. Temukan sekarang