ភាគ51

1.8K 136 5
                                    

           "មិនទុកចិត្តទាំងដែលខ្ញុំនេះ នៅថ្ងៃអនាគតទៅក៏ជាម៉ាក់របស់តុងតុងម្នាក់ដែរ ព្រោះតែគេជាកូនបងជុង អញ្ចឹងខ្ញុំក៏ចៀសមិនផុតពីពាក្យថាម៉ាក់តុងតុង"

            "ហ៊ឹស!បងសុងហេ គិតថាខ្លួនឯងនិយាយត្រូវមែនទេ កូនខ្ញុំអ្នកណាទៅមានសិទ្ធកើតក្រៅពីខ្ញុំ" ថេហ៍ហួសចិត្តថ្នាក់សើចមិនសម ខឹងរិតតែពិបាកនឹងបញ្ចេញ កោតតែស្រីនេះចេះហើបមាត់ខ្ជាក់ពាក្យថាម៉ាក់ទៅរួចទាំងដែលមិនសួរមួយម៉ាត់ថាគេព្រមទទួលនាងឬអត់។

            "យើងក៏មានសិទ្ធិ! សិទ្ធិជាឪពុក ហើយសុងហេនាងនិយាយមានខុសត្រង់ណា? នាងក៏អាចក្លាយជាម៉ាក់តុងតុងបាន" កុំបាច់ឆ្ងល់អីថាហេតុអីបានជាសុងហេអាចស្គាល់ផ្ទះរបស់ថេហ្យុង នោះព្រោះតែអ្នកជាសង្សាជូននាងមកហ្នឹងឯង នាងមិនមែនមកតែឯងទេ។

           "បងហ្គុក!" អ្នកជាម្ចាស់ផ្ទះភ្ញាក់ផ្អើលផ្ទួនៗ ទាំងពាក្យសម្ដីគេ ទាំងវត្តមានគេលេចចេញមកភ្លាមពេក ដោយហេតុតែយល់ថា បន្តិចទៀតច្បាស់ជាមានការទាស់សម្ដីគ្នា ទើបថេហ៍ប្រញាប់ហៅសៃឲ្យមកយកកូនចេញទៅក្រៅ។

           "បងសៃ ជួយនាំតុងតុងទៅលេងក្នុងសួនសិនទៅ" សៃធ្វើតាមបញ្ជាដោយមិននៅរុញរាសួរដេញដោល  ម្យ៉ាងក្មេងមិនគួរមកឈរស្ដាប់រឿងរញ៉េរញ៉ៃបែបហ្នឹងនោះទេ។

           "មើលទៅឯងខ្លាចយើងប្រាប់កូនណាស់ បានជារហ័សឲ្យសៃយកទៅក្រៅ" បន្ទាប់ពីតុងតុងចេញផុត ជុងហ្គុកក៏ស្រដីឡើង នាយគិតថា ថេហ្យុងខ្លាចខ្លួននឹងប្រាប់ការពិត បានជាឲ្យកូនចេញក្រៅបាត់។

         "បងយល់បែបហ្នឹងត្រូវហើយ ឥលូវមកនិយាយរឿងពួកបងវិញ មកផ្ទះខ្ញុំរួមគ្នាបែបនេះ កុំប្រាប់ថាចង់មកព្រួតគ្នាទាកូនពីខ្ញុំណា?" ក្នុងចិត្តមានគំនិតបែបនេះ ត្បិតអីគេកំពុងភ័យខ្លាច តែក្នុងពេលតែមួយ ការឈឺចាប់ក៏កំពុងប្រណាំងនឹងភាពខ្លាចដែរ។

            សុខៗ ប៉ារបស់កូននាំសង្សាមកទាកូនដែលខ្លួនស្រលាញ់ស្មើជីវិត បើមិនឈឺមានតែចម្លែក តែអត់ឆ្ងល់មិនបាន ឆ្ងល់ត្រង់នាយ តើមានចិត្តគិតពីគេទេ យល់ពាក្យម្ដាយបង្កើតទេ?

♡បំណែកភ្ជាប់ចិត្តស្នេហ៍♡(ចប់)Where stories live. Discover now