គ្រាន់តែបានដំណឹងថាគម្រោងការបានសម្រេច ជុងហ្គុកធ្វើដំណើរទៅផ្ទះនោះភ្លាម ហើយថ្ងៃនេះយ៉ុនហ្គីក៏ចាកចេញទៅខូឡូរ៉ាដូរដើម្បីគេចខ្លួន អត់ទេថាបែបហ្នឹងដូចជាអាក្រក់ពេក គឺត្រូវទៅរកក្ដីស្រមៃថ្មីនៃដំណើរជីវិតរបស់ខ្លួន។
<<ប្អូនល្អដូចឯងកម្រនឹងរកបានណាស់ ជួយហើយក៏លែងខ្វល់ពីក្បាលបង ថ្នាក់បងឡើងទៅស្រុកក្រៅមិនចេញមកជូនដំណើរផង>> យ៉ុនហ្គីកំពុងទូរស័ព្ទទាក់ទងមកកាន់ប្អូនធម៌ ស្ដីថាឲ្យបន្តិច ព្រោះគេអត់ចិត្តអត់ថ្លើមពេក ឥលូវនាយនៅព្រលានយន្តហោះរៀបនឹងចេញដំណើរហើយ គេមិនមកជូនដំណើរទេបែជាទៅផ្ទះអ្នកខាងនោះវិញ។
"សូមសុវត្ថិភាពណាបងប្រុស សំណាងល្អ, ខ្ញុំរវល់រឿងផ្ទាល់ខ្លួនមិនបានចេញទៅជូនដំណើរទេ" ជុងហ្គុកពាក់កាសដើម្បីស្ដាប់អ្នកម្ខាងទៀត នាយនិយាយទាំងញញឹមញញែម វាដូចជាពេលវេលាដ៏ល្អបានមកដល់ហើយយ៉ាងចឹង។
<<ផ្ទាល់ខ្លួនឯង កាលដែលទៅផ្ទះគេទាំងព្រលឹមអុលនឹងអ្ហេស?>>
"ហូយ និយាយមកដូចមានភ្នែកជាប់នឹងឡានខ្ញុំចឹង ដឹងដូចមើលឃើញ និយាយចឹងភ្លេចអរគុណសម្រាប់ក្រដាសកិច្ចសន្យា" នាយសង្ហាដៀងភ្នែកទៅមើលកៅអីឡានម្ខាងទៀត មានក្រដាសមួយច្បាប់នៅលើនោះដែលមានហត្ថលេខារបស់មនុស្សម្នាក់ផង។
<<ចាំជាតិក្រោយអរគុណក៏បាន>> ខំឲ្យក្រដាសនោះតាំងពីម្សិលដល់ឥលូវទើបអរគុណ មើលទៅដឹងគុណពេកទេដឹង។
ក្រោយនិយាយទូរស័ព្ទជាមួយបងប្រុសចប់ ជុងហ្គុកក៏បានមកដល់ផ្ទះត្រកូលគីម នាយមិនខ្លាចអីនឹងបង្ហាញខ្លួននោះទេ ព្រោះផែនការដែលរៀបចំបានសម្រេចហើយ គឺសម្រេចត្រង់ថាមានហត្ថលេខារបស់ថេហ្យុងដែលចុះក្នុងក្រដាសកិច្ចសន្យាមួយសន្លឹកនោះ។
"ថេហ្យុងនៅឯណា?" ជុងហ្គុកចុះចេញពីឡានបានចូលមកខាងក្នុង មិនឃើញអ្នកណាក្រៅពីសៃទើបសួរនាង។
"ចា៎ នៅខាងលើ" នាងចង់សួរណាស់ ថាតើមកទាំងព្រលឹមបែបនេះ មករកមានការអីតែមិនទាន់នឹងហើបមាត់សួរផង ជុងហ្គុកដើរចេញពីនាងទៅទាំងទាន់ហន់បំផុត។