"ហ៊ឹស! អៀនឬ ការដែលរត់ចេញភ្លាមៗ មិនព្រមនិយាយអី ទឹកមុខក៏មិនបង្ហាញពីក្ដីរំភើប តើនេះគេកំពុងអៀនខ្ញុំឬមិនចង់រៀបការ?" ខណៈពេលតែមួយដែលជុងហ្គុកកំពុងអាក់អន់ស្រពន់ចិត្ត ស្រាប់តែកំពូលកូនជួយបន្ថែមល្បោយមកពីក្រោយប្រៀបដូចយកដំបងមកវាយក្បាលមិនខុស
"ឆាឡាញ់គេនាក់ឯង ឈឺហាស៎" វាជាការពិត ត្បិតអីមនុស្សចាស់មិនចង់ឮ ព្រោះវេលានេះកំពុងឈឺមែន ដល់ពេលអាតុងមកជួយបញ្ឈឺទៀតសឹងតែចាប់ក្រញិចអាល្អិតឲ្យកប់ដីបាត់។
"អាតុង!" គេស្រែកសម្លុត តែក្មេងមិនខ្លាចនៅមើលមុខមិនញិនទៀត មានអារម្មណ៍ថាមុខមួយនេះគួរឲ្យក្នាញ់ណាស់ កុំតែមុខដូចខ្លួនឯងទេ កុំអីដៀលអាតុងមុខមើលមិនកើតតែម្ដង។
"តែប៉ុណ្ណេះយើងស្លាប់ទៅបិទភ្នែកជិតហើយ បានឃើញអាចៅប្រុសដូចឯងចេះក្រៀមក្រំដែរ" វ័យចំណាស់បន្លឺឡើងទាំងទឹកមុខស្រស់ប្រិមប្រិយខុសអីតែចៅប្រុស មុខដូចជំពាក់បំណុលគេ។
"លោកតា" អម្បាញ់មិញកូន ឥលូវលោកតាម្ដង នេះម្នាក់ៗពេលបានឃើញនាយបាក់មុខដែលសុំគេរៀបការ គេមិនព្រមអញ្ចឹង សមនឹងសប្បាយចិត្ត?
"កុំមកថ្ងូរហៅយើងបែបនេះ យើងមិនអាណិត សមហើយដែលចៅថេហ៍បដិសេធនោះ" រឿងកន្លងមកគាត់បានដឹងទាំងអស់ ទោះគាត់មិនបាននៅចម្ការ ប៉ុន្តែកម្មករនៅទីនេះសុទ្ធតែគោរពនិងស្ដាប់បញ្ជារគ្រប់គ្នា ដូច្នេះរឿងបន្តិចបន្តួចក៏ជៀសមិនផុតពីត្រចៀកគាត់ដែរ។
គ្រាន់តែពេលនោះ លោកតាចនបានដឹងហើយ រឿងដែលជុងហ្គុកតែងតែធ្វើបាបថេហ្យុង គាត់ក៏មានបំណងចង់ត្រឡប់មកកូរ៉េវិញ ដើម្បីជួយដល់ថេហ៍ប៉ុន្តែដោយហេតុតែលោកគីមហាមប្រាម និងលើកពីចំណុចល្អរបស់ជុងហ្គុកមកនិយាយ ម្យ៉ាងលោកគីមចង់ឲ្យថេហ៍កែប្រែ និងដឹងនូវកំហុសរបស់ខ្លួន មិនមែនគាត់មិនអាណិតកូន តែគាត់គិតថាការធ្វើបែបនេះក៏អាចឲ្យកូនកែប្រែ ប៉ុន្តែអីដែលនឹកស្មានមិនដល់គឺកូនរបស់គាត់មានផ្ទៃពោះ។
"បើតាមប៉ាយល់ ថេហ្យុងគេអាចនឹងមិនហ៊ានទទួលយកទេ ព្រោះនេះភ្លាមៗពេក កូនចង់surprise ប៉ុន្តែមើលទៅក៏មិនគួរឲ្យរំភើប ដោយសារអីដឹងទេ? ដោយសារថេហ៍មិនជឿថាកូនចង់រៀបការជាមួយគេទេ ទាំងនេះគេអាចគិតថាលេងសើចបាន" លោកគីមស្ងាត់មាត់ជាយូរ ព្រោះនៅសញ្ចឹងគិត ហើយនេះជាគំនិតគាត់ទើបលើកឡើងឲ្យជុងហ្គុកជ្រាប។