~ភាគបញ្ចប់~

3.1K 151 5
                                    

          "ថេហ្យុង! បងអង្វរអូនណា បងសុំទោស បងដឹងខុសហើយ អូនមកដូចពីមុនម៉ោ អូនឲ្យបងធ្វើអីក៏បានឲ្យតែអូនបាត់ខឹង" ថ្នាក់នាយអង្វរក ថេហ៍នៅធ្វើមិនដឹង នេះប្រុងខឹងទាល់តែអាទីពីរលិចចេញមកឬយ៉ាងម៉េច?

               "លែងលះទៅ-" ពាក្យដដែល អ្នកស្ដាប់ឮហើយឡើងធុញពេញបន្ទុក បានជារហ័សកាត់សម្ដីភ្លាម

               "កុំនិយាយពាក្យនឹងទៀត" ប្រាប់រាប់រយដង តែប្រពន្ធតូចម្នាក់នេះក្បាលរឹង មិនព្រមស្ដាប់តាមសម្ដីប្ដី ប្រឹងនិយាយដដែលៗទាល់តែការអត់ធ្មត់លែងមានដែនកំណត់។

                "ចង់លែង-អុប៎!" អ្នកខ្លះចង់ឈ្នះ ចង់ឌឺឲ្យគេឈឺ បើឮពាក្យនេះហើយនាំឲ្យឈឺ នឹងប្រឹងបន្លឺឡើងជាច្រើនសារ តែម្ដងនេះអ្នកណាទៅស្មានបាននោះ ថាអ្នកដែលសាងនូវកំហុស ហ៊ានមកឆ្មក់បំបិទមាត់ទាន់ហន់ដោយគ្មានការអនុញ្ញាត។

             ថេហ្យុងលើកដៃវាយទ្រូងអ្នកជាប្ដីដឹបៗ តែគេមិនស្គៀប ស្បែកក្រាស់មើលតែស្ពាន់ អីដែលឈឺបែជាដៃរបស់ខ្លួនទៅវិញ។ នាយនឹករលឹកស្ទើស្លាប់ នឹកបបូរមាត់ក្រពុំដ៏សែនទន់ល្មើយមួយនេះខ្លាំងណាស់ ក្នុងចិត្តប៉ងឲ្យតែមានឱកាស ឆ្លៀតចាប់ជញ្ជក់ដូចពេលនេះ ដោយក្ដីនឹកចង់នេបនិត្យ ហេតុតែខានយូរ ជុងហ្គុកចាប់កញ្ចឹងកប្រពន្ធយកមកថើបមាត់ជាប់មិនព្រមលែងទោះត្រូវវាយក៏ដោយ លុះដៃតូចបញ្ឈប់ការវាយហើយ នាយបានជិតរិតតែព្រហើន ហ៊ានចូលទៅគៀកជាងមុន លូកអណ្ដាតផ្ដោះផ្ដងរសជាតិផ្អែមមិនប្ដូរយ៉ាងសមចិត្តក្រៃលេង។

            ស្នាមថើបដែលទន់ភ្លន់ ប្រៀបដូចជាដាក់មន្តសន្ដំដល់ចិត្តទន់របស់ថេហ៍ វាមានឥទ្ធពលពាំនាំឲ្យអារម្មណ៍គេស្លូរស្លុង់ត្រឹមការជញ្ជក់ញក់ញីត្រឡប់ចុះឡើងប៉ះនឹងសាច់ទល់សាច់ដែលអាចលិចចេញនៅសម្លេងដ៏ពិរោះរួមទាំងសម្លេងទឹកមាត់អឹមតតាត់ស្អិតជារួមផងនោះ ថេហ៍ភ្លេចអស់នូវការខឹងក្រោធ។

            "អឹស!" ក្មេងដែលទើបតែដើរចេញអម្បាញ់មិញនេះ បានត្រឡប់មកវិញ ប្រទះឃើញមនុស្សចាស់ថើបគ្នាយ៉ាងសកម្ម អាល្អិតភ័យធ្វើខ្លួនមិនទាន់ ស្រែកភ្លាត់មាត់បន្តិច រហ័សលើកដៃមកបាំងភ្នែកយ៉ាងលឿនតែទុកចន្លោះម្រាមដៃលួចមើលខ្លះ។

Du hast das Ende der veröffentlichten Teile erreicht.

⏰ Letzte Aktualisierung: Apr 16 ⏰

Füge diese Geschichte zu deiner Bibliothek hinzu, um über neue Kapitel informiert zu werden!

♡បំណែកភ្ជាប់ចិត្តស្នេហ៍♡(ចប់)Wo Geschichten leben. Entdecke jetzt