*អធ្យាស្រ័យសម្រាប់ពាក្យសម្ដីមិនសមរម្យ*
«កាលនៅខ្ញុំរៀននៅអនុវិទ្យាល័យជីវិតខ្ញុំស្រស់បំព្រងណាស់ខ្ញុំមានសេរីភាពគ្រប់យ៉ាងទោះជាគ្រួសារខ្ញុំមិនសូវធូរធារប៉ុន្តែខ្ញុំមានក្ដីសុខណាស់ តែក្រោយពីឡើងទៅកាន់វិទ្យាល័យជីវិតខ្ញុំហាក់
ផ្លាស់ប្ដូរ180ᵒ ខ្ញុំបានស្គាល់មនុស្សម្នាក់ដែលជាជើងកាងប្រចាំសាលាពីដំបូងគេធម្មតាទេពួកយើងជាមិត្តល្អនឹងគេនេះនិយាយលឺដូចគ្រាប់បែកផ្ទុះចឹងតែគេល្អនឹងខ្ញុំណាស់ ប៉ុន្តែក្រោយមកគេបែរជាមកបាក់ចិត្តស្រឡាញ់ខ្ញុំគេតាមខ្ញុំគ្រប់ជំហានបិទសិទ្ធិជីវិតខ្ញុំគ្រប់យ៉ាងបើសិនជាមាននរណាម្នាក់មករញ៉េរញ៉ៃឬចង់ញ៉ែខ្ញុំច្បាស់ណាស់ថាម្នាក់នោះត្រូវគេវាយចូលពេទ្យតែម្ដងមិនថាស្រីឬប្រុសឡើយ គេតែងតែតាមខ្ញុំរហូតធ្វើអោយខ្ញុំធុញទ្រាន់នឹងគេជាខ្លាំង ហើយពេលដែរពួកយើងចប់វិទ្យាល័យខ្ញុំក៏សម្រេចចិត្តរៀបការជាមួយគេដើម្បីបញ្ឈប់ការដើរលេងវាយគ្នារបស់គេប៉ុន្តែការគិតរបស់ខ្ញុំគឺវាផ្ទុយនឹងជីវិតពិតដែលខ្ញុំកំពុងជួបប្រទះទាំងស្រុង ខ្ញុំពិតជាស្អប់គេណាស់»
«លោកប្ដី...»
«នោះ!គ្រាន់តែនិយាយដើមក៏មកដល់ភ្លេតភរិយាបណ្ដូលចិត្ត»រាងក្រាស់ងាកទៅកាន់មាត់ទ្វារក្រោយពីទទួលបានសម្លេងចាំត្រចៀកលឺល្វើយៗពីមាត់ទ្វារ
«គួរតែសរសើរប្រពន្ធថាមានញាណពិសេសគ្រាន់តែប្ដីនឹកដើមក៏ដឹងក្លិនមកដល់ភ្លាមៗតែម្ដង»ថេយ៉ុងទម្លាក់ខ្លួនអង្គុយក្បែរប្ដីព្រមទាំងបញ្ចេញកាយវិការខ្ចូតៗប៉ុន្តែជុងគុកអត់បានជោរជាមួយទេ
«ដឹងក្លិនដូចឆ្កែ»នាយកម្លោះនិយាយស្របនឹងដៃលើកច្របាច់ថ្ពាល់ប្រពន្ធឡើងមាត់ស្រួចដូចគូទទាទៅហើយគេស្អប់ណាស់ហើយក៏ខ្នាញ់ណាស់ដែរ
«ប្ដីគេរបៀបមិចនឹងប្រដូចប្រពន្ធនឹងសត្វឆ្កែ»
«បើមែន»នាយកម្លោះលើកចិញ្ចើមបែបឌឺតែក៌...
អូយ!!!!
មួយដៃចំកណ្ដាលពោះចុកឆ្អល់ស្ទើរហូរទឹកភ្នែកខ្លួនតូចទេតែដៃធ្ងន់សាហាវមួយថ្ងៃៗគិតតែពីដើរលេងវាយគ្នាបែកមុខបែកមាត់រាល់ថ្ងៃប្រពន្ធគេនេះណាតែនរណារញ៉េរញ៉ៃគឺដឹងតែទក់របស់គេហើយពាក្យប្រចាំត្រកូលគេគឺ(មើលមុខវ៉ៃ តដៃកាប់)ចរឹកកាងតាំងតូចមិនដែលចេះខ្លាចនរណាទេព្រោះគេអាងថាគេកូនឧត្តមសេនីយ៍គីមគ្មាននរណាហ៊ានធ្វើអីគេចឹងទើបបានចរឹកគេគ្មានចេះគោរពអ្នកណា
«ប្រពន្ធគេរបៀបមិចវ៉ៃប្ដីខ្លួនឯងចឹងនោះ»ជុងគុកហើបមាត់និយាយតិចៗព្រោះរាងចុកគួរសមហ៌
«មកពីប្ដីឈ្លើយនឹងហើយអ្នកណាមិនដឹងទេតែគីមជេយ៍ ថេយ៉ុងប្ដីក៏យើងវ៉ៃដែលអោយតែឈ្លើយ»ថេយ៉ុងច្រតចង្កេះព្រមទាំងនិយាយទាំងញាក់ចឹញ្ចើមទ្រើតៗ
«ខ្លាំងចឹងតើសបានបែកមុខរាល់ថ្ងៃមើលមុខខ្លួនឯងផងទៅរបួសចាស់មិនទាន់បានបាត់ស្នាមផងមកអាថ្មីទៀតហើយ»ស្របនឹងសម្ដីនាយកម្លោះក៏ក្រោកទៅយកប្រអប់ថ្នាំមួយប្រអប់ រួចក៏ដើរមករកកំពូលភរិយាវិញជាក្រោយ
«អំពុលទុកយើងរាល់ថ្ងៃគ្មានរំលងមួយថ្ងៃ»ជុងគុកលាបសម្អាតរបួសអោយថេយ៉ុងបណ្ដើររអ៊ូបណ្ដើរ
«តិចបានត្រូវទៀត»
«ស្ងៀមទៅមាត់នៅហូរឈាមនៅឡើយទេកុំខ្លាំងពេកលោកប្រពន្ធ»
«មិនអោយខ្លាំងយ៉ាងមិចខ្ញុំជាបងធំគេណាបើខ្សោយៗដោយសាររបួសពិននឹងធ្វើបងធំគេយ៉ាងមិចនឹងបានទៅ»ឃើញទេមាត់នៅតែខ្លាំងទោះជាត្រូវដំណមខ្លួនយ៉ាងណាក៏គេនៅតែសម្ដីឡូយដដែល ឃើញគេតូចពិតតែធាតុពិតកាន់កូនចៅច្រើនសម្បើមណាស់
«នឹងហើយបងធំបែកមុខរាល់ថ្ងៃ»នាយកម្លោះបន្តលាងរបួសអោយភរិយារហូតរួចរាល់ទើបនាយក្រោក
ទៅធ្វើអាហារថ្ងៃត្រង់ ហែកកេរ្តិ៍អោយត្រង់ចុះក្រៅពីដើរលេងវាយគ្នាថេយ៉ុងអត់ចេះអីទៀតទេការងារផ្ទះគឺសូន្យតែម្ដងសូម្បីតែរៀនក៏ខ្សោយដែរបានឡើងថ្នាក់បានចំណាត់ថ្នាក់ល្អក៏ព្រោះតែជុងគុកនេះឯងអោយចម្លងកិច្ចការចម្លងវិញ្ញាសាប្រឡងរាល់ខែរាល់ឆ្នាំបើមិនចឹងទេនៅរៀនអនុវិទ្យាល័យនឹងឯងគ្មានទៅណាផុតទេបើម្លឹងៗនោះ
«ឆ្អិននៅខ្ញុំឃ្លានណាស់ចង់ដាច់ក្រពះទៅហើយ»សម្លេងស្រែករអ៊ូរទាំចេញពីសាឡុងសឹងតែផ្អើលផ្ទះ10-20មិនមែនស្រែកទេគឺជំទាលតែម្ដង
«ឆ្អិនឥឡូវហើយរអ៊ូនោះរអ៊ូមិនគិតរៀនធ្វើម្ហូបទេចង់អោយយើងបម្រើឯងសព្វមុខចឹងដល់ពេលណាទៀត»ជុងគុកស្រែកតវិញនរណាមិនខឹងមិនជួយស្អីផងតែមករអ៊ូដាក់រាល់ថ្ងៃ
«យកប្ដីគឺយកមកបម្រើមិនមែនយកមកទុកលើហឹងទេវើយ»រាងតូចបែរទៅកាន់ប្រភពសម្លេងមុននេះស្រែកឡើងក្ដែងៗ
«យើងរៀបការក៏មិនមែនមកធ្វើអ្នកបម្រើឯងដែល
តែចរឹកឯងនៅតែចឹងទៀតយើងលែងក្បាលឯងចោលហើយ»
«សាកមើលទៅ»ថេយ៉ុងតបព្រមទាំងញាក់ចិញ្ចើមដាក់ជុងគុកទ្រើតៗ
«ចាំមើលហាស់»
«ចាំមើលហើយតើស»
មួយថ្ងៃៗខាំគ្នាដូចឆ្កែឆ្មាតែទៅណាចោលគ្នាមិនបានទេទោះមិនសូវចុះសម្រុងសម្ដីនិយាយមិនពិរោះក៏មិនប្រាដកថាគេគ្មានចិត្តលើគ្នាឯណាគ្រាន់តែមនុស្សវាមាត់រឹង
«យាងមកសោយក្រយ៉ាបានហើយក្រាបទូលព្រះរាជបុត្រជើងកាង»ក្រោយពីរៀបចំអាហារ
ដាក់លើតុរួចរាល់ជុងគុកក៏បង្ហើបសូស័ព្ទហៅប្រពន្ធ
«បាទព្រះអង្គ»នាយតូចក្រោកទៅទាំងសើច ត្រូវឈ្លោះក៏ឈ្លោះត្រូវសើចក៏សើច🤣
អាហារថ្ងៃត្រង់ក៏បញ្ចប់ទៅយ៉ាងរលូនអត់មានសង្រ្គាមហោះចានឆ្នាំងពេលកំពុងសោយក្រយាឡើយ
«ឯងប្រុងទៅណា?»នាយក្រាស់ចោទសួរទាំងលើកចិញ្ចើមឆ្ងល់បាយហើយមិនទាន់ក្រោកឡើងរុយ
«ក៏ទៅក្រៅនឹងហើយមានអីមែន?»ថេយ៉ុងបែរមកសម្លឹងជុងគុកទាំងចម្ងល់នៅជាមួយគ្នាយូរហៃធ្វើដូចមិនដឹងតែទំនេរចេញក្រៅដើរលេងវាយគ្នាហីនៅមកសួរទៀតសមគេវ៉ៃអត់?😞
«មិនគិតនៅជួយលាងចានអីតិចសិនហេសហើយភ្លាមទៅភ្លាមហ្នង?»
«ចុះឯងមិនលាងទៅ?ចានពិននឹងសោះចាំបាច់យើងចូលជួយដែល នាំតែចង្អៀតផ្ទះបាយទេលាងទៅខ្ញុំទៅក្រៅហើយបាយបាយប្ដីសម្លាញ់អូនស្រឡាញ់បងល្ងាចជួបគ្នា»ចប់សម្ដីរាងតូចក៏រត់ចេញទៅត្រុយរកតែជុងគុកឃាត់មិនទាន់
«ហ្ហឹម!មិនដឹងគិតត្រូវឬខុសទេនៀកបានមករៀបការជាមួយមនុស្សពាលដូចជាគេ នៅមិននៅមកនាំទុកដាក់ខ្លួនតែម្ដងអាគុកអើយ»ធ្វើអីបានក្រៅពីដកដង្ហើមធំចោលទោះចង់ឃាត់ក៏ឃាត់មិនជាប់ដែរឃាត់ម្ដងណាក៏ឈឺសាច់ដែរប្រពន្ធម៉ាកស្អីវ៉ៃប្ដីរហូតចឹងនោះ
«បងសម្លាញ់.....»កំពុងស្រ្តេសនឹងកំពូលភរិយាសុខៗស្រាប់តែមានសម្លេងយ៉ាងក្រលួចស្រែកពីមាត់ទ្វារមកទាក់អារម្មណ៍នាយក្រាស់ងាកទៅយ៉ាងលឿន—————————————————————
To be continue......
✑ចន វ៉ារេន☜
YOU ARE READING
ភរិយាជើងកាង [𝐂𝐨𝐦𝐩𝐥𝐞𝐭𝐞𝐝✅]
Short Storyទោះជាត្រូវលែងលះគ្នាប៉ុន្មានរយដងក៏បេះដូងបងនៅតែមានវត្តមានរបស់អូន... គីមជេយ៍ ថេយ៉ុង / ចន ជុងគុក 22/09/2023