ភាគទី9:ឯងគិតថាយើងជាអ្នកណា?

1.6K 99 0
                                    

[អធ្យាស្រ័យចំពោះអក្ខរ៉ាវិរុទ្ធ]
ជំហានមួយៗបោះចូលក្នុងបន្ទប់អ្នកជំងឺជុងគុកទម្លាក់ខ្លួនអង្គុយក្បែររាងកាយស្ដូកស្ដឹងរបស់នាយតូចប្រកបជាមួយទឹកមុខរាបស្មើ វិភាគមិនត្រូវថាគេកំពុងពិបាកចិត្តឬយ៉ាងមិចម្រាមដៃក្រាស់លូកទៅអង្អែលផ្ទៃមុខរលោងរបស់នាយទាំងញញឹមគួរអោយខ្លាច កាយ
វិការម្ដងពិបាកចិត្តម្ដងញញឹមរបស់នាយហាក់ធ្វើអោយជីមីននឹងយ៉ុនហ្គីរាងស្រងាកចិត្តយល់មួយរំពេច
«អាជុងឯងកើតអី?»នាយតូចជីមីនក៏ដាច់ចិត្តសួរ
«គ្មានអីទេយើងធម្មតាតើស»ជុងគុកបែរមុខមករកជីមីនតបសម្ដីព្រមទាំងញាក់ស្មាបន្តិចចរឹកលក្ខណៈបែប
នេះធ្វើជីមីនកាន់តែលើកសញ្ញាសួរលើសដើម
«តែយើងថាឯងមិនធម្មតាទេ»យ៉ុនហ្គី
«មិនធម្មតាត្រង់ណាយើងធម្មតាៗនឹងអត់មានចម្លែកអីផង»អ្នកកម្លោះចាប់ផ្ដើមជ្រួញចឹញ្ចើមចូលគ្នា
«ឯងមិនមើលខ្លួនទេហេស?មុននេះនៅយំសោកបោកខ្លួនសោះគ្រាន់តែទៅនិយាយទូរស័ព្ទមួយភ្លេតមកវិញឯងក៏ប្រែចរឹក360ដូចមនុស្ស2ផ្សេងគ្នាចឹងឬក៏ឯងមិនមែនជុងគុក?»ជីមីនគេឆ្ងល់ពិតមែនចរឹកខុសគ្នាពេកហើយ
«ឯងគិតថាយើងជាអ្នកណា?»ជុងគុកសួរបកវិញ
«ឯងជាអ្នកណាខ្លួនឯងមិនដឹងផងឯងមកសួរយើង យើងល្មិចដឹងទៅ»ស្ងាត់ៗលោកមីន យ៉ុនហ្គីបោះប្រយោគម៉ាគាំង🙂
«អឺ...មាត់ឯងដូចអាចម៍នឹងនិយាយមួយម៉ាត់ៗចុកឆ្អល់1ខែមិនទាន់បាត់ទេ យើងគឺអាជុងនឹងហើយគ្មានពីណាមិពីណាទេហើយក៏គ្មានប្ដូរចរឹកទៅណាដែរយើងគ្រាន់តែមិនចង់យំខ្លាចថាថេយ៍ដឹងខ្លួនមកឃើញយើងយំគេអាចនឹងភ័យ»
«អឺគិតចឹងក៏ល្អដែរជាកូនប្រុសដើមទ្រូង5ហាត់យំកណ្ដាលវាលចឹងខ្មាស់ស្ពែម៉ាតូសូអុីតណាស់😔»យ៉ុនហ្គីបន្ទរពីក្រោយជីមីន គ្មានមួយប្រយោគណាថាមិនទាល់ពាក្យទេអ្នកកម្លោះមីន យ៉ុនហ្គីនេះមិនសូវមាត់ក៌ប៉ុន្មានទេតែបើបាននិយាយគឺសម្ដីដូចគប់អាចម៍កណ្ដាលមុខចឹង
ផាច់!!
«មិចក៏វ៉ៃបង?»យ៉ុនហ្គីរអ៊ូឡើងង៉ូវៗបន្ទាប់ពីត្រូវមួយដៃយ៉ាងចាស់របស់គូដណ្ដឹងខ្លួន ទាំងពីតនាក់នេះភ្ជាប់ពាក្យណាស់ហើយតែមិនទាន់រៀបការទេ
«មាត់និយាយអត់គម្រប មោះទៅក្រៅរកទិញអីញាំជាមួយអូន អាជុងឯងនៅប្រពន្ធឯងទៅយើងទៅរកទិញស្អីមកអោយសុី»ចប់សម្ដីនាយតូចដើរទៅខ្ទើតៗដូចកូនទាពេលខឹងចឹង😭
«ប្រពន្ធឯងដូចកាចដល់ហើយពួកម៉ាក»ជុងគុកនិយាយបណ្ដើរសម្លឹងដំណើរជីមីនដើរចេញទៅបណ្ដើរ
«អឺកាលនៅរៀនឡើងស្លូតដល់លូវវិញកាចលើសខ្លាទៀត»យ៉ុនហ្គីបែរមុខមកនិយាយជាមួយជុងគុក
«តែក៏គ្រាន់ជាងអាល្អិតលើគ្រែនោះប្រពន្ធយើងណាកាចក៏កាចហិង្សាក៏ហិង្សាឃើញតូចតែខ្លួនទេតែសុីមួយដៃៗចុកឆ្អល់ផ្ដាំចៅ»
«នៅខ្សឹបខ្សាវគ្នាអីរ៉ូតមកតិចបានផ្អើលពេទ្យ»ដោយ
មិនឃើញយ៉ុនហ្គីដើរមកតាមខ្លួនជីមីនក៏ដើរត្រឡប់មកវិញស្របពេលដែរជុងគុកនឹងយ៉ុនហ្គីកំពុងអោននិយាយដើមមហាប្រពន្ធរាងៗខ្លួន
«បាទៗទៅហើយ យើងទៅសិនហើយវើយ»បន្ទាប់ពីលាជុងគុករួចនាយកម្លោះក៏ប្រញាប់ញាប់ដំណើរទៅកាន់មហាគូដណ្ដឹង។
«អូនពិបាកហើយថេយ៍ ចាប់ពីថ្ងៃនេះទៅបងមិនអោយអូនពិបាកទៀតទេអ្នកណាហ៊ានប៉ះអូនបងនឹងបំបែកក្បាលពួកវាចោលទាំងអស់មិនលើកលែងសូម្បីតែឪពុកអូន បងសន្យានឹងខ្លួនឯងហើយថាបើសិនជាប៉ាម៉ាក់អូនហ៊ានតែមកជាន់ទីនេះម្ដងទៀតជីវិតពួកគាត់បងមិនសូវធានាទេ»ដៃក្រាស់ក្រសោបដៃថេយ៉ុងជាប់ពោលឡើងទាំងកំហឹងរាប់ពាន់អង់សា
«ឆាប់ដឹងខ្លួនណាបងចាំអូន»សន្សឹមនឹងសម្ដីជុងគុកក្រោកឈរពេញកម្ពស់រួចក៏បោះជំហានចេញពីបន្ទប់ពេទ្យរបស់ថេយ៉ុង
«មើលថែអ្នកជំងឺបន្ទប់នេះអោយល្អបើសិនជាគេមានគ្រោះថ្នាក់អីតែបន្តិចមន្ទីពេទ្យរបស់លោកច្បាស់ជាខ្ទេចមិនខាន»ចេញមកដល់ខាងក្រៅជុងគុកពោលសម្ដីមួយឃ្លាទៅកាន់លោកដុកទ័រ
«បា..បាទលោកខ្ញុំនឹងមើលថែគេអោយល្អ»លោកដុកទ័រអោនមុខចុះឆ្លើយទៅកាន់អ្នកកម្លោះទាំងញ័រខ្លួនទទ្រើតដូចកូនសត្វចឹង ជុងគុកជានរណា?ហេតុអ្វីលោកដុកទ័រមើលទៅដូចជាខ្លាចគេម្ល៉េះ?តើមានអាថ៌កំបាំងអ្វីពីក្រោយប្រវត្តិរូបរបស់គេបានជាមើលទៅគេដូចជាមានអំណាចខ្លាំងម្ល៉េះ?
«ត្រូវហើយបើ2នាក់នោះមកវិញសួររកខ្ញុំប្រាប់គេទៅថាខ្ញុំទៅផ្ទះម៉ាក់ខ្ញុំមានការបន្តិចបន្ដួចលឺទេ»
«បាទ»និយាយគ្នាដឹងលឺអស់ហើយអ្នកកម្លោះវ័យក្មេងក៏បោះជំហានចាកចេញពីមន្ទីពេទ្យ មកដល់ខាងក្រៅមានឡានទំនើបពណ៌ខ្មៅមួយឈប់នៅម្ខាងនៃផ្លូវឈាងនឹងមន្ទីពេទ្យបន្តិចប៉ុណ្ណោះ ជំហានញាប់ទាំងភាពមុឺងម៉ាត់របស់អ្នកកម្លោះបោះឆ្លងទៅមុខជារឿយៗរហូតដល់ឡាន
«ទៅសេអ៊ូលឥឡូវនេះ»ចូលមកដល់ក្នុងឡានភ្លាមជុងគុកក៏បង្គាប់ទៅកាន់អ្នកបើកឡានលាយលំនឹងសម្លេងគួរអោយព្រឺព្រួញកែវភ្នែកធ្លាប់តែថ្លាឆ្វង់ស្លូតបូតប្រែមកជាគួរអោយខ្លាច ឡានចាប់ផ្ដើមចេញដំណើរទៅកាន់គោលដៅដែលនាយបានកំណត់
_________
មួយសន្ទុះក្រោយមកបន្ទាប់ពីធ្វើដំណើងអស់ពេលជាយូរជុងគុកក៏មកដល់មុខភូមិគ្រឹះអាថ៌កំបាំងមួយនៃទីក្រុងសេអ៊ូល ឡានទំនើបដែលនាយជិះមកបើកចូលខាងក្នុងដោយមានមនុស្សអាវខ្មៅមាឌធំៗជាច្រើនអោនគំនាបតាំងពីមុខរបងរហូតដល់កន្លែងចតឡានខាងក្នុងភូមិគ្រឹះ ជុងគុកបោះជំហានចេញពីក្នុងឡានដោយទឹកមុខរាបស្មើកែវភ្នែកខ្មៅដុតសម្លឹងពាសពេញភូមឹគ្រឹះដែលនាយខានមកជាយូណាស់មកហើយ
«វានៅតែដដែលមិនមានអ្វីផ្លាស់ប្ដូរទាល់តែសោះ»សន្សឹមនឹងសម្ដីអ្នកកម្លោះបោះជំហានចូលក្នុងផ្ទះដោយស្នាមញញឹមស្រាលៗភូមឹគ្រឹះ?គេរស់នៅទីនេះ?មិចបានជាមានមនុស្សគោរពគេច្រើនម្ល៉េះឬគេជាម្ចាស់ភូមិគ្រឹះនេះ?(ឆ្ងល់ទៀតយើង🗿)
«ស្វាគមន៍ការត្រឡប់មកវិញអ្នកប្រុសចន ជុងគុក»
សម្លេងស្រ្តីចំណាស់បន្លឺឡើងល្វើយៗពីលើសាឡុងអមជាមួយនឹងទឹកមុខញញឹមពព្រាយ អ្នកកម្លោះទៅរកស្រ្តីចំណាស់ទាំងញញឹមបកទៅកាន់គាត់វិញ
_____________________________
TO BE CONTINUE......
JEON WARREN💜

ភរិយាជើងកាង [𝐂𝐨𝐦𝐩𝐥𝐞𝐭𝐞𝐝✅]Where stories live. Discover now