ភាគទី10:លោកជាអ្នកណា?

1.6K 96 0
                                    

[អធ្យាស្រ័យចំពោះអក្ខរ៉ាវិរុទ្ធ]
«នឹកម៉ាក់ណាស់»អ្នកកម្លោះដាក់ខ្លួនអង្គុយក្បែរស្រ្ដីចំណាស់សស្រាក់ដៃអោបគាត់ស្របជាមួយនឹងសម្លេងយ៉ាងពិរោះស្រទន់
«ម៉ាក់ក៏នឹកកូនដែរ»ស្រ្ដីចំណាស់លើកដៃអោបតបតនឹងកូនប្រុសវិញទាំងញញឹមខ្ចិប ម៉ាក់????🗿
«លោកយាយទៅមណ្ឌលចាស់ជរាទៀតហើយមែនទេ?»ជុងគុកងើបពីទ្រូងម្ដាយចោទសួរទៅកាន់គាត់ស្របពេលដែលភ្នែករបស់នាយរេរកពេញបរិវេណក្នុងផ្ទះប៉ុន្តែមិនបានឃើញវត្តមានលោកយាយបណ្ដូលចិត្តរបស់ខ្លួនឡើយ
«ត្រូវហើយគាត់ថានៅផ្ទះអផ្សុកព្រោះម៉ាក់តែងតែទៅមើលឃ្លាំងនឹងទៅក្រុមហ៊ុនទៀតហើយកូនក៏មិននៅគាត់នៅម្នាក់ឯងល្ហល្ហាវ»លោកស្រីម៉ាដេនលីនពោលទៅកាន់កូនទាំងញញឹមជាប់នៅលើផ្ទៃមុខ
អាថ៌កំបាំងនៅពីក្រោយប្រវត្តិរូបរបស់ជុងគុកត្រូវបានលាក់យ៉ាងជិតមិនមានការសង្ស័យពីនរណាសោះឡើយតាមពិតនាយមិនមែនជាកូនអ្នកក្រីក្រអ្វីឡើយគ្រួសាររបស់គេមានជាជាងលោកឧត្តមសេនីយ៍គីមជេយ៍ដែលជាឪពុករបស់ថេយ៉ុងទៅទៀតមានជាងរាប់រយដងឯណោះលុយគេចាយមួយជីវិតនេះចាយលែងអស់ហើយចុះហេតុអ្វីពួកគេចាំបាច់កុហកគ្រប់គ្នាមិនរស់នៅក្នុងភូមិគ្រឹះធំស្កឹមស្កៃបែរជាទៅរស់នៅផ្ទះតូចលំបាកក្រីក្រទៅវិញ?បន្តិចទៀតការពិតមួយចំនួននឹងត្រូវបានលាតត្រដាង
«ពេលណាទើបកូនយកថេយ៉ុងមករស់នៅទីនេះ»
«កូនមិនទាន់គិតទេកូនចង់រស់នៅបែបសាមញ្ញៗជាមួយគេតាមជនបទមើលទៅមានក្ដីសុខជាជាងមករស់នៅទីនេះ កូនស្រឡាញ់ការរស់នៅតាមរបៀបរបស់អ្នកស្រុកនៅទីនោះមើលទៅធម្មតាប៉ុន្តែមានក្ដីសុខណាស់»អ្នកកម្លោះពោលឡើងដោយទម្លាក់ទឹកមុខចុះបន្តិច
«កូនគិតចង់លាក់ថេយ៉ុងដល់ពេលណាទៀត?កូន
កុហកគេចឹងមិនខ្លាចថាគេខកចិត្តជាមួយកូនទេហី»
«កូនមិនចង់កុហកគេទេថ្វីត្បិតតែគេពូកែវាយគ្នាដើរលេងបាត់ៗក៏ពិតប៉ុន្តែគេស្មោះត្រង់នឹងស្រឡាញ់កូនណាស់តែរឿងនេះវាក៌ចាំបាច់ដែលត្រូវធ្វើចឹងបើពួកយើងប្រាប់គេនៅពេលនេះគម្រោងការណ៍ពួកយើងច្បាស់ជាបរាជ័យមិនខាន»ពិតណាស់ពីដំបូងឡើយបំណងដែលនាយចង់ចូលក្បែរថេយ៉ុងពីព្រោះតែការសងសឹកប៉ុណ្ណោះតែនរណាទៅដឹងថានាយបែរជាមកលង់ស្រឡាញ់ក្មេងជើងកាងម្នាក់នេះនោះ?
«តាមតែកូនទៅចឹង ប៉ុន្តែបើឆាប់បានមកទីនេះក៏ល្អព្រោះថាលោកយាយក៏ចង់ជួបថេយ៉ុងហើយបើបានគេមកគ្រាន់កំដរគាត់មិនសូវជាស្ងាត់ផ្ទះ»លោកស្រីម៉ាដេនលីន
«បាទម៉ាក់ចាំបន្តិចទៀតសិនទៅចាំពេលកូនប្រមូលភស្តុតាងអោយបានច្រើនសិនសឹមគិតទៀត»ភស្តុតាង?រឿងអីទៅនៅពីក្រោយខ្នងជីវិតរបស់ពួកគេ?មានរឿងអីទើបបង្កអោយពួកគេត្រូវមករស់នៅដោយអាថ៌កំបាំងបែបនេះ?(ឆ្ងល់ទៀត🗿)
«ថែខ្លួនផងកូនប្រុសត្រូវតែប្រយ័ត្នប្រយែងអោយមែនទែនធ្វើយ៉ាងណាកុំអោយពួកវាដឹងប្រវត្តិរូបពិតរបស់ពួកយើង»លោកស្រីម៉ាដេនលីនក្រសោបដៃកូនប្រុសជាប់តាមស្ដាប់សម្ដីគាត់ទៅហាក់បីដូចជាមានគំនុំអ្វីម្យ៉ាងក្នុងចិត្តអីចឹង
«បាទម៉ាក់បន្តិចទៀតស្បែកមុខតាកញ្ចាស់នឹងត្រូវលាតត្រដាងហើយ»កែវភ្នែកខ្មៅដុតពោពេញដោយកំហឹងសឹងតែចេញពណ៌ក្រហមទៅហើយ
«ពួកវាត្រូវតែសងអ្វីគ្រប់យ៉ាងមកយើងវិញ»
«ហ្គេមនេះដឹងតែសប្បាយលេងហើយ»
____________
កាត់មកមន្ទីពេទ្យវិញជីមីននឹងយ៉ុនហ្គីទៅក្រៅសឹងតែមួយព្រឹកតែម្ដងទម្រាំតែពួកគេត្រឡប់មកវិញ
«ហឺយចុកចង្កេះ ចុកដៃ ចុកជើងណាស់នៀក»មកដល់ក្នុងបន្ទប់ពេទ្យភ្លាមជីមីនដាក់ខ្លួនអង្គុយចុះលើសាឡុងរអ៊ូង៉ូវៗភ្លាមតែម្ដង
«រអ៊ូសម្បើមណាស់ដើរតែខ្លួនសោះអត់មានកាន់ស្អីផងត្អូញចុកដៃទៅកើតខ្មាស់ខ្មោចផង»យ៉ុនហ្គីយួរឥីវ៉ាន់ឡើងសំពីងសំពោងតបតទៅកាន់គូដណ្ដឹងខ្លួនទាំងមុខស្ញូញៗខឹងមែនតាសអត់ជួយផងមករអ៊ូដែរមនុស្សចឹងសំតែមួយជើងផ្គាប់ចានទើបសម😞
«ស្អីអាស្លេកនិយាយស្អីមិញ?»គ្រាន់តែលឺសម្ដីប្ដីខ្លួនភ្លាមអ្នកកម្លោះតូចច្រតចង្កេះបែរមកសម្លក់គេថ្លែ
«អូនថ្លង់ឬមិចបានជាអត់លឺបងនិយាយ?អាចម៍ត្រចៀកចុកជិតប្រឡោះហើយមែន?»រាងក្រាស់ជ្រួញចិញ្ចើមចូលគ្នាច្រតចង្កេះសួរបកវិញម៉ាឆ្ងាញ់
«យើស!ហ៊ានថាអូនថ្លង់ផងហេសចង់ស្លាប់ឬមិច?»ជីមីនឡើងឈរលើសាឡុងស្ដីអោយយ៉ុនហ្គីឡែតៗមិនដឹងជាគូដណ្ដឹងគេបាញ់ស្អីទេសម្ដីដូចអាចម៍ចឹងហ៌និយាយគ្មានចេះទើសក្បាលអាណា
«ចុះអូនអ្នកសួរបងខ្លួនឯងតើសអាលឺបងនិយាយហើយនៅមកសួរថានិយាយស្អីទៀតចឹងបានបងថាអូនថ្លង់នឹងណា»សន្សឹមនឹងសម្ដីយ៉ុនហ្គីលើកចង្អុលដៃចូលគ្នាមាត់ច្បូញៗពោលទៅកាន់ខ្លា
«អូនគាំងពាក្យជេរបងហើយ»ជីមីនពេបមាត់ដាក់ខ្លួនអង្គុយចុះវិញនិយាយលេងសើចអីគេជេរយ៉ុនហ្គីមិនដែលរំលងមួយថ្ងៃទេគឺរាល់ថ្ងៃតែម្ដងជេរដល់ថ្នាក់ពេលខ្លះទាល់ពាក្យជេរ😭
«មិនដឹងជាស្អីពួកឯងទេឈ្លោះគ្នាលឺដល់ខាងក្រៅ»ជុងគុកជ្រែកហោប៉ៅដើរចូលមកទាំងជ្រួញចឹញ្ចើមចូលគ្នា
«ឯងទើបមកពីណាក្រែងយើងអោយនៅមើលថេយ៉ុងហី?»អាល័យតែឈ្លោះគ្នាភ្លេចគិតថាបាត់ជុងគុកទាល់តែគេចូលមកទើបភ្ញាក់ខ្លួន
«មកពីបន្ទប់ទឹកមិចប្រុងអោយយើងនោមនៅក្នុងនេះឬ?»អ្នកកម្លោះញាក់ស្មាបន្តិចរួចក៏ដើរហូសទៅកាន់គ្រែរបស់រាងតូចថេយ៉ុង សំណាងណាស់ដែលនាយមកដល់ស្របពេលដែលយ៉ុនហ្គីនឹងជីមីនទើបមកដល់ដែរទើបស្រួលរកលេសបើសិនជាយូរជាងនេះច្បាស់ជាត្រូវកម្លោះតុញសួរដេញដោលផ្អើលពេទ្យមិនខាន
«ចរឹកគ្មានខុសគ្នាទេសម្ដីដូចអាចម៍ទាំង2»ជីមីន
«ស្អី?ឈ្លោះជាមួយប្ដីខ្លួនមិនអស់ចិត្តមករាលដាលដល់យើងទៀតមែន»ជុងគុកបែរមុខមកសម្លក់ជីមីនថ្លែឃើញតែមុខស្លូតៗទេតែក៏ញេញណាស់ដែរប្រូTopនេះហ៌
«បើវាចឹងមែនចរឹកយ៉ាប់ទាំង2ចឹងតើសបាមនដើរជាមួយគ្នាត្រូវសម្បើមណាស់»ជីមីន
«យ៉ាងហោចណាស់ក៏យើងល្អជាងអាយ៉ុនប្ដីឯងតិចដែរ»ជុងគុក
«ល្អជាងត្រង់ណាទេដូចតែគ្នាសោះ»ជីមីន
«បានហើយថ្លង់ណាស់ហានិយាយមួយថ្ងៃហីខុសតែមីន យ៉ុនហ្គី»ដោយស្ងាត់អស់ជាយូរយ៉ុនហ្គីក៏ស្រែកឡើងWahhព្រោះពួកគេនិយាយគ្នាមួយថ្ងៃហើយលឺតែដៀមដាមខ្លួនអត់មានលើកចំណុចល្អមកមួយទេខុសគ្រប់ទម្រង់
«ឆឹស»ជុងគុក/ជីមីនបាញ់ក្រសែភ្នែកសម្លក់ចង់សុីសាច់ហុតឈាមទៅកាន់យ៉ុនហ្គីព្រមគ្នា
«យើងខ្លាចភ្នែកពួកឯងណាស់»
«មោះអាណាសុីបាយខ្លះ»មួយប្រយោគពិរោះដល់ក្រអៅបេះដូងរបស់នាយតូចជីមីនហាក់ទាក់ទាញក្រសែភ្នែករាងក្រាស់ទាំង2អោយងាកមកប្រសព្វនឹងគេ
«អាណាៗមើលតែអញប្អូនវា»ជុងគុកសម្លក់ផងញេញធ្មេញផងខ្លួនប្អូនគេទេតែសម្ដីវិញគ្មានចេះគោរពគេ
«ទៅប្រកាន់ស្អីហាក្មេងវាឈ្លើយតែចឹងនិយាយគ្មានដឹងអាណាបងអាណាប្អូនទេ»អស់ពីជុងគុកចូលមកយ៉ុនហ្គី ឃើញទេជីមីននិយាយមិនខុសចរឹកដូចគ្នាទាំង2សុទ្ធតែមនុស្សយ៉ាប់🗿
«សុីអត់?»នាយតូចលើកចិញ្ចើមឡើងសម្លឹងមុខពួកគេឆ្លាស់គ្នា
«សុី»យ៉ុនហ្គី/ជុងគុក
ចំណាយពេលអស់មួយសន្ទុះធំគួរសមទម្រាំតែពួកគេទាំង3ញាំបាយរួចរាល់ ព្រោះញាំបណ្ដើរឈ្លោះគ្នាបណ្ដើរចឹងហើយទើបវាយូ
«ហឹម...»សម្លេងក្រហឹមរបស់នាយតូចនៅលើគ្រែបន្លឺឡើងស្រាលៗធ្វើអោយអ្នកទាំង3ងាកទៅមើលយ៉ាងលឿន
«ថេយ៍!»ស្នាមញញឹមចាប់ផ្ដើមលិចឡើងលើផ្ទៃមុខជុងគុកនាយស្ទុះក្រោកយ៉ាងរហ័សទៅរកគ្រែពេទ្យរបស់ថេយ៉ុង ដៃក្រាស់ក្ដោបដៃគេជាប់ទាំងកាយវិការស្លន់ស្លោ
«អាថេយ៍ដឹងខ្លួនហើយបងយ៉ុនទៅហៅលោកដុកទ័រមក»ជីមីនរត់មកពីក្រោយជុងគុកទាំងអារម្មណ៍រំភើបរួចក៏ងាកទៅប្រាប់គូដណ្ដឹងខ្លួនតាមក្រោយ
«អូខេ»ក្រោយពីទទួលបានសំណើរហើយអ្នកកម្លោះមីន យ៉ុនហ្គីក៏រហ័សរត់ចេញពីបន្ទប់ពេទ្យទៅកាន់បន្ទប់របស់លោកដុកទ័រដើម្បីផ្ដល់ដំណឹងទៅកាន់គាត់
«មានរឿងអី?ឈឺក្បាលម្ល៉េះ»ថេយ៉ុងបើកភ្នែកយឺតៗពោលឡើងទាំងដៃម្ខាងលើកទប់ក្បាល
«ថេយ៍»ជាលើកទៅ2រាងក្រាស់នៅតែហៅសព្វនាមថេយ៉ុងគេរំភើបឡើងយំទៅហើយត្រូវភ័យក៏ភ័យ ត្រូវរំភើបក៏រំភើប
«លោកជាអ្នកណា?មិចក៏មកកាន់ដៃខ្ញុំបែបនេះ?»
ក្ដុក!!!
____________________________
TO BE CONTINUE......
JEON WARREN 💜

ភរិយាជើងកាង [𝐂𝐨𝐦𝐩𝐥𝐞𝐭𝐞𝐝✅]Where stories live. Discover now