ភាគទី11:គ្រប់យ៉ាងគ្រាន់ជាការសម្ដែង

1.6K 101 0
                                    

[អធ្យាស្រ័យចំពោះអក្ខរ៉ាវិរុទ្ធ]
«លោកជាអ្នកណា?មិចក៏កាន់ដៃខ្ញុំបែបនេះ?»កែវភ្នែកពណ៌ប្រផេះសម្លឹងទៅកាន់ជុងគុកដោយភាពងើយឆ្ងល់
ក្ដុក!!!
មួយប្រយោគរួមជាមួយកាយវិការភ្លេចភ្លាំងធ្វើអោយនាយកម្លោះហាក់គាំងស្មារតីមួយរំពេចនេះសូម្បីតែ50%ក៏គ្មានចំណែកខ្លួននៅក្នុងនោះដែរឬ?
«ថេយ៍!អូនមិនចាំបងទេហីបងគឺប្ដីអូន ជុងរបស់អូននោះអី?»ជុងគុកចាប់ដៃទាំងសងរបស់នាយតូចមកក្រសោបជាប់ប៉ុន្តែក៏ត្រូវគេរលាស់ចេញទៅវិញ
«ប្ដីអីទៅ?ជុង?ជុងជាអ្នកណាខ្ញុំអត់ស្គាល់លោកទេ»ថេយ៉ុងចាប់ផ្ដើមក្របួញចិញ្ចើមចូលគ្នាសម្លឹងទៅកាន់ជុងគុកនឹងជីមីនឆ្លាស់ទៅឆ្លាស់មកទឹកមុខឆ្ងល់ៗរាប់លានសំណួរហាក់បញ្ជាក់អោយជីមីននឹងជុងគុកដឹងថាការចងចាំរបស់គេពិតជាត្រូវបាត់បង់មែន
«អាជុងយើងថាចាំលោកដុកទ័រមកសិនទៅគេទើបដឹងខ្លួនចឹងកុំទាន់សួរនាំគេអី»ជីមីនចាប់ផ្ដើមឃាត់ជុងគុកនៅពេលដែលឃើញគេបម្រុងនឹងចាប់ស្មានាយតូច បែបថាចង់សួរនាំអោយច្បាស់
«លោកដុកទ័រមកហើយ»យ៉ុនហ្គីរត់ជាមួយនឹងលោកដុកទ័រ
«សុំពិនិត្យបន្តិច»លោកដុកទ័រចាប់ផ្ដើមពិនិត្យលើរូបរាងកាយរបស់ថេយ៉ុង
«គេយ៉ាងមិចហើយ?»មនុស្សដំបូងដែលចង់ដឹងសុខទុកថេយ៉ុងជាងគេគឺជុងគុកគេស្លន់ស្លោណាស់អោយតែមានរឿងទាក់ទងនឹងថេយ៉ុង
«គេអស់អីហើយ ខ្ញុំនឹងរៀបចំបញ្ចូនគេទៅបន្ទប់ពិនិតក្យខួរក្បាល»ចប់សម្ដីពេទ្យ2នាក់ក៏ចូលមករួចទាំងពេទ្យនឹងលោកដុកទ័រក៏ចាប់ផ្ដើមរុញគ្រែពេទ្យរបស់ថេយ៉ុងចេញទៅ
«ឯងអូខេអត់»ក្រោយពីពេទ្យចេញទៅអស់ជីមីនក៏បែរមកសួរជុងគុក
«ហ្ហឹម..»ជំនួសអោយចម្លើយនាយគ្រាន់តែក្រហឹមនឹងងក់ក្បាលបន្តិច
«ឯងកុំពិបាកចិត្តពេកអីអាថេយ៍គង់តែចងចាំឡើងវិញទេលោកដុកទ័រប្រាប់ហើយតើសថា50/50ព្រោះជាតិថ្នាំមិនទាន់ជ្រៀបខ្លាំងទេដូច្នេះអត្រាការចងចាំរបស់គេមានសង្ឃឹមខ្ពស់ណាស់ដែលអាចត្រឡប់មកវិញ»យ៉ុនហ្គីលើកដៃទះស្មាជុងគុកតិចៗ
«អរគុណពួកឯងហើយ ក្រៅពីពួកឯងគ្មាននរណារាប់អានយើងទេ»ជុងគុកញញឹមទៅកាន់ជីមីននឹងយ៉ុនហ្គីស្រាលៗពិតណាស់តាំងពីគេចូលរៀនមកគេមិនដែលមានមិត្តទេព្រោះសិស្សដទៃតែងតែរើសអើងគេដៀលថាព្រោះគេជាកូនអ្នកក្រមានតែប៉ុន្មាននាក់នេះទេដែលស្ម័គ្រចិត្តរាប់អានគេដោយមិនទាក់ទឺ ក្រប៉ុណ្ណឹងពួកគេអាចនឹងរាប់ចុះបើថ្ងៃមួយពួកគេដឹងអត្តសញ្ញាណពិតរបស់នាយហើយពួកគេហ៊ានរាប់ទៀតឬអត់ណ៎?
«មិត្តភាពមិនចំបាច់គិតលើមានក្រទេសំខាន់អោយតែពួកយើងស្មោះត្រង់នឹងគ្នាទៅបានហើយ»សម្ដីទាំងប៉ុន្មានរបស់យ៉ុនហ្គីហាក់ទាក់ទាញក្រសែភ្នែករបស់ជុងគុកនឹងជីមីនសម្លឹងទៅកាន់គេដោយឆ្ងល់ៗ
«ថ្ងៃនេះបងដូចជាត្រឹមត្រូវមេស និយាយចេញមកគួរអោយចង់ស្ដាប់គ្រប់ពាក្យតែម្ដង»ជីមីនធ្វើជាលើកដៃខ្ទប់មាត់ពោលឡើងដោយទឹកមុខរំភើបមិននឹកស្មានថាប្ដីខ្លួនចេះនិយាយពាក្យចឹងៗដែរ😭
«បងត្រឹមត្រូវយូរហើយតើស»
«គ្មានទេទើបឃើញថ្ងៃនឹងទេបងល្អគ្រប់ដប់និយាយឡើងពិរោះ»
«ចុះរាល់ថ្ងៃបងនិយាយអត់ពិរោះទេ?»
«ចេះមកសួរចឹងទៅកើត រាល់ថ្ងៃសម្ដីបងដូចអាចម៍ចឹងចរឹកឡើងយ៉ាប់ទើបថ្ងៃនឹងល្អ»ជីមីន
«បានហើយមកឈ្លោះគ្នាស្អីយើងកំពុងខូចចិត្ត»ដោយឃើញថា2នាក់នេះប្រកែកគ្នាឥតល្ហែពេកជុងគុកក៏លូកមាត់ជ្រែកសង្រ្គាម
«ខូចចិត្តតែឯងតើសយើងមានបានខូចចិត្តឯណា?»ជីមីនសរសើរមិនទាន់ផុត1នាទីស្រួលបួលផងយ៉ុនហ្គីពោលសម្ដី...ទៅកាន់ជុងគុក
«ខំសរសើរថាល្អចង់ក្រោយអាចម៍ដដែល»មាត់ជីបអូចៗអមជាមួយនឹងក្រសែភ្នែកសម្លក់ថ្លែ ខកចិត្តហ្មងហាស់មនុស្សស្អីចឹងរកតែសរសើរអោយបានយូរតិចមិនបាន
«ប្រពន្ធឯងនិយាយអត់ខុសទេសម្ដីឯងដូចអាចម៍»អស់ពីជីមីនចូលជុងគុកម្ដង អារឿងបាញ់បែបនេះទុកចិត្តលើក្រុមពួកគេចុះបើថាមានមួយជាន់ហើយ2ទៀតច្បាស់ជាមកជាន់ពីលើថែមតិចថាលួងលោមអីចុះNo លួងលោមក៏ត្រូវមើលតាមស្ថានការដែរថាសមអោយអាណិតអត់😭
————————
កាត់មកកាន់ថេយ៉ុងវិញក្រុមគ្រូពេទ្យបានបញ្ជូនថេយ៉ុងមកបន្ទប់ពិនិត្យរាងកាយ កំឡុងពេលដែលគ្រូពេទ្យកំពុងរៀបចំដាក់រាងតូចចូលកន្លែងស្កេននាយតូចក៏រហ័សអោយពួកគាត់បញ្ឈប់
«មិនបាច់ស្កេនទេខ្ញុំអត់កើតអីទេ លោកដុកទ័រជួយខ្ញុំរឿងមួយបានទេ?»ថេយ៉ុងក្រោកអង្គុយលើគ្រែបែរមុខមកសម្លឹងគ្រូពេទ្យទាំងទឹកមុខសោកសៅ
«មានរឿងអីនិយាយមកចុះ»ដំបូងលោកដុកទ័ររាងស្រងាកចិត្តដែរមុននឹងពេលពិនិត្យគេខ្សោយខ្លាំងណាស់ឥឡូវបែរជាមកក្រោកអង្គុយឆ្ងក់
«លោកដុកទ័រត្រូវតែរក្សាការសម្ងាត់នេះអោយល្អណា គឺខ្ញុំចង់អោយលោកដុកទ័រប្រាប់ទៅកាន់ពួកគេទាំង3ថាការចងចាំខ្ញុំបាត់បង់ទាំងស្រុងហើយប្រហែលជាមិនងាយចងចាំឡើងវិញទេ»សម្ដីខ្សោះៗអមជាមួយនឹងទឹកមុខសោកសៅ ហេតុអ្វីគេត្រូវធ្វើបែបនេះ?
«មិចក៏អ្នកប្រុសចង់ធ្វើចឹង?ពួកគេបារម្ភពីអ្នកប្រុសណាស់ជាពិសេសគឺជុងគុក»អ្នកប្រុស?តាមពិតទៅលោកដុកទ័រជាមិត្តភក្តិរបស់ប៉ាថេយ៉ុងដូច្នេះទើបគាត់ហៅថេយ៉ុងបែបនេះ របៀបថាហៅអោយសមនឹងឋានៈខ្ពង់ខ្ពស់របស់គេ
«ជុងគុកមែនទេ?ខ្ញុំគិតថាប្រហែលជាសម្ដែងទេ»នាយតូចសើចមួយហឹសលាយឡំនឹងទឹកភ្នែកគេហាក់ទទួលបានអារម្មណ៍មិនទុកចិត្តលើជុងគុកសោះ តាមការពិតទៅនាយមិនបានត្រូវថ្នាំបំបាត់ការចងចាំអីទេប៉ាគេគ្រាន់តែដាក់ថ្នាំសន្លប់នៅក្នុងទឹកតែប៉ុណ្ណោះគ្រប់ម៉ាត់ដែលលោកដុកទ័រប្រាប់ទៅកាន់ជុងគុក ជីមីន នឹងយ៉ុនហ្គីគឺសុទ្ធតែត្រូវថេយ៉ុងបង្គាប់អោយនិយាយ ពីដំបូងគេគិតថាធ្វើចឹងចង់ដឹងជុងគុកបារម្ភពីខ្លួនឬអត់50/50នេះគេគ្រាន់តែចង់បញ្ជាក់ចិត្តស្មោះរបស់ជុងប៉ុណ្ណោះព្រោះសម្ដីដែលប៉ាគេនិយាយហាក់ត្រូវនឹងចំណុចទាំងអស់តើជុងគុកពិតជាស្រឡាញ់គេមែនឬអត់?ប៉ុន្តែការសម្ដែងមួយប្រាវរបស់គេនេះហាក់ធ្វើអោយគេទទួលបានរឿងថ្មីមួយផ្សេងទៀតពីជុងគុកព្រោះសម្ដីដែលគេនិយាយមុននឹងចាកចេញទៅភូមិគ្រឹះនោះថេយ៉ុងលឺគ្រប់ម៉ាត់
«មិចក៏អ្នកប្រុសគិតថាគេសម្ដែង?»លោកដុកទ័រសម្លឹងមុខថេយ៉ុងចំៗទាំងឆ្ងល់ តើលោកដុកទ័រគាត់នៅខាងណា?គាត់មើលទៅគោរពជុងគុកណាស់ទាំងដែលគាត់នឹងប៉ាថេយ៉ុងជាមិត្តនឹងគ្នាហើយនៅមានរឿងច្រើនទៀតដែលគាត់ដឹងចុះគាត់មិចមិនប្រាប់ថេយ៉ុងតែម្ដងទៅ?(ឆ្ងល់ទៀតហា?😭)
«ខ្ញុំមិនដឹងទេគ្រាន់តែមានអារម្មណ៍ថាគេដូចជាមានរឿងលាក់បាំងនឹងខ្ញុំច្រើនណាស់»
«តាមតែអ្នកប្រុសគិតទៅចឹង»ខ្ចិលដេញដោលច្រើនលោកដុកទ័រក៏ប្រញាប់បញ្ចប់សម្ដីព្រោះបើនិយាយទៀតអាចនឹងធ្លោយមាត់បែកធ្លាយ់ប្រវត្តិរូបខ្លះៗរបស់ជុងគុកមិនខាន
«បាទចឹងសម្រេចថានិយាយអ្វីតាមដែលខ្ញុំប្រាប់ទៅរឿងទៅមុខទៀតយ៉ាងមិចទុកអោយខ្ញុំសើបដោយខ្លួនឯង»និយាយគ្នាដឹងរឿងអស់ហើយលោកដុកទ័រក៏បញ្ជូនថេយ៉ុងមកបន្ទប់ជម្ងឺរបស់គេវិញ
«ថេយ៍»មនុស្សដំបូងដែលមកទទួលថេយ៍គឺនៅតែជាជុងគុកទឹកមុខបារម្ភខ្វល់ខ្វាយរបស់នាយទៅកាន់ថេយ៉ុងហាក់លែងធ្វើអោយនាយតូចមានអារម្មណ៍ថាវាជាពិតទៀតហើយ ប៉ុន្តែគេមិនបានបញ្ចេញសកម្មភាពអ្វីច្រើនដែរគឺគ្រាន់តែញញឹមស្រាលៗតបទៅកាន់នាយអមជាមួយនឹងកាយវិការតាមរបៀបមនុស្សបាត់បង់ការចងចាំពិតប្រាកដ
«រាងកាយគេខ្សោយណាស់សូមមើលថែគេអោយបានល្អហើយមួយវិញទៀតចំពោះការចងចាំរបស់គេអាចនឹងពិបាកនឹងវិលត្រឡប់ណាស់»
«ថាមិច?»ជុងគុកស្រែកមួយ𝐖𝐚𝐡𝐡ភ្ញាក់គ្រប់គ្នាមិនងាយត្រឡប់មកវិញយ៉ាងមិចលេងសើចទេដឹង?
«ដូចដែលលោកបានលឺចឹងខ្ញុំត្រឡប់ទៅវិញហើយ»ចប់សម្ដីអស់ហើយលោកដុកទ័រក៏ដើរចេញទៅវិញ
«ពុទ្ធោថេយ៍..»ជីមីនដើរមកកាន់ដៃម្ខាងទៀតរបស់ថេយ៉ុងរួចក៏ពោលទាំងទឹកមុខបារម្ភខ្វល់ខ្វាយ
«ឯងមើលទៅគួរអោយស្រឡាញ់ណាស់»ថេយ៉ុងលើកដៃច្បិចថ្ពាល់ជីមីនតិចៗទាំងសើចលឹបភ្នែកកាយវិការនេះធ្វើអោយពួកគេទាំង3រាងឆ្ងល់តិចដែរព្រោះចរឹកមួយនេះថេយ៉ុងចូលចិត្តធ្វើដាក់ជីមីនណាស់
«អូនឃ្លានឬនៅ?»ជុងគុកចោទសួរឡើងទោះជាឆ្ងល់ក៏ធ្វើមិនឆ្ងល់ដែរព្រោះមិនចង់សួរដេញដោលរាងតូចច្រើន
«អត់ទេ»
«បើឃ្លានប្រាប់បងណាបងទៅទិញអីមកអោយអូនញាំ»នាយក្រាស់ចាប់ផ្ដើមឈួលច្រមុះតិចៗទឹកភ្នែកក៏ចាប់ផ្ដើមជ្រៀបចេញមកតែគេក៏រហ័សលេបវាទុកវិញ
«បាទអរគុណ»
«ឯងទៅណា»ជីមីនសួរឡើងបន្ទាប់ពីឃើញជុងគុកក្រោកឈរបម្រុងនឹងចាកចេញ
«បន្ទប់ទឹក»អ្នកម្លោះងាកមកឆ្លើយបន្តិចក៏បែរខ្នងដើរចេញទៅ
«ហ្ហឹម»គ្រាន់តែជុងគុកបែរខ្នងចេញទៅផុតទ្វារជីមីនស្រាប់តែដកដង្ហើមធំ មុននេះនៅពេលដែលជុងគុកងាកមកគេឃើញដំណក់ទឹកថ្លាៗកំពុងដក់ក្នុងកែវភ្នែករបស់នាយ ប្រហែលជាទ្រាំទ្រនឹងការប្រងើយកន្ដើយរបស់ថេយ៉ុងមិនបានហើយទើបបានជាគេយំដូច្នេះនោះ
«ឯងកើតអីមិចបានជាដកដង្ហើមធំ?»ថេយ៉ុងសួរដោយចងចឹញ្ចើមចូលគ្នា មុននេះមិនមែនមានតែជីមីនទេដែលឃើញសូម្បីគេផ្ទាល់ក៏ឃើញដែរគេខំទប់ណាស់ទប់អារម្មណ៍មិនអោយជ្រួលច្របល់តាំងពីឃើញទឹកមុខស្រពាត់ស្រពោនរបស់ជុងគុកដំបូងម្ល៉េះអាចនិយាយបានថាទឹកភ្នែកជុងគុកអាចបំបាក់ចិត្តគេអោយទន់បាន
«អត់អីទេឯងញាំអីបន្តិចសិនទៅសឹមគេងវិញពេទ្យថាឯងខ្សោយណាស់»ថេយ៉ុងងក់ក្បាលបន្តិចបំណងចង់ប្រាប់ថាគេឃ្លានរួចជីមីនក៏ដើរទៅកាន់តុអាហារយកបបរដែលគេបានទិញមកនេះអោយនាយតូច
«ជុង..បងមានរឿងអីលាក់នឹងអូនទៅ??»
_____________________________
TO BE CONTINUE.......
JEON WARREN💜

ភរិយាជើងកាង [𝐂𝐨𝐦𝐩𝐥𝐞𝐭𝐞𝐝✅]Where stories live. Discover now