[អធ្យាស្រ័យចំពោះអក្ខរ៉ាវិរុទ្ធ]
ក្រោយពីប្រលែងលេងជាមួយគ្នាឆ្អែតឆ្អន់ហើយទាំងបីនាក់ក៏ក្រោកទៅបន្ទប់វិញដើម្បីងូតទឹករៀបចំខ្លួន សំខាន់ងូតម្ដង3នាក់តែម្ដង។
ក្រោយពីងូតទឹករួចរាល់ជុងគុកក៏ចម្អិនម្ហូបប៉ុន្មានមុខសម្រាប់ភរិយានឹងកូនសំណព្វចិត្ត
«សោយក្រយ៉ាក្រាបទូល»ជុងគុកស្រែកហៅកែវភ្នែករបស់ខ្លះទាំងពីរទាំងញញឹមយ៉ាងមានក្ដីសុខកន្លងផុតទៅ2ឆ្នាំហើយក៏ដោយក៏កែវភ្នែកនឹងសម្ដីទន់ភ្លន់របស់ជុងគុកតែងតែមានជានិច្ចចំពោះកូនខ្លាតូចរបស់គេជានិច្ច
«តោះយ៉ុងៗ»រាងតូចរូបស្រស់លើកពរអាល្អិតតូចឡើងដើរសម្ដៅទៅកាន់តុអាហារដែលមានជុងគុកកំពុងញាប់ដៃញាប់ជើងដួសបាយ
«ឆាប់ញាំទៅទាន់នៅក្ដៅ»
សមាជិកទាំង3នៃគ្រួសារតូចចាប់ផ្ដើមទទួលទានអាហារពេលព្រឹករបស់ពួកគេយ៉ាងមានក្ដីសុខ។
«អូនទៅណា?»ជុងគុកសួរឡើងខណៈពេលដែលឃើញថេយ៉ុងដឹកដៃកូនចេញទៅក្រៅផ្ទះ
«នាំកូនចូលសមរភូមិ»
«ហេសឈប់អត់មាននាំកូនបងចូលសមរភូមិអូនទេ»លឺដូចនោះជុងគុករាងហួសចិត្តបន្តិចដែរនឹកឃើញយ៉ាងមិចបានជាធ្វើបែបនេះ?
«បងកុំភ័យអូននាំកូនទៅហ្វឹកហាត់អោយរឹងមាំទេ»ចប់សម្ដីភ្លាមថេយ៉ុងក៏លើកអាល្អិតឡើងពររត់ចេញទៅយ៉ាងលឿនរកតែជុងគុកចេញមកឃាត់មិនទាន់
«ក្រពុលមុខណាស់»នាយកម្លោះលើកដៃឈ្លីញក្បាលខ្លួនតិចៗមិនដឹងជាវិលមុខជាមួយប្រពន្ធកូនកំពូលកូររបស់គេប៉ុណ្ណាទេ ទៅតែម្នាក់ឯងមិនគ្រប់នៅយកកូនទៅថែមមួយទៀតចេះតែនឹកឃើញហើយ។
_______________
4ខែក៏កន្លងផុតទៅយ៉ាងឆាប់រហ័សគ្រួសារតូចក៏មានថំណឹងល្អដូចគ្នាគឺថេយ៉ុងកំពុងពរពោះសមាជិកថ្មីថែមដល់ទៅ2នាក់ មិនមែនមួយទេគឺមកម្ដង2តែម្ដង បែបនេះហើយងាយស្រួលកុំអោយពិបាកយកញឹកពេក
«ជុង..!»ថេយ៉ុងភ្ញាក់ឡើងក្រញាងខ្លួននៅពេលដែលរាងកាយរបស់ខ្លួនត្រូវបានជុងគុកលើកបីឡើង
«អូនដើរខ្លួនឯងបានតើស»នាយតូចពោលទៅកាន់នាយក្រាស់ទាំងអៀនឆ្មប់មុខនឹងទ្រូងមាំរបស់ជុងគុក
«អត់ទេអូនកំពុងមានផ្ទៃពោះបងត្រូវតែថ្នាក់ថ្នមអូនបន្តិចហើយ»ជុងគុកតបទៅថេយ៉ុងវិញទាំងញញឹមកំហូច
«ប៉ាៗហ្ហឹកៗ»កម្លោះតូចយ៉ុងៗរត់ត្រឹកៗតាមពីក្រោយប៉ាៗរបស់ខ្លួន មើលចុះកូននៅតូចមិនពរបែរជាទៅពរប្រពន្ធមាឌប៉ុណ្ណាណីឯណោះ
«ជុងកូនយំហើយដាក់អូនចុះទៅ»ថេយ៉ុងគោះទ្រូងនាយក្រាស់តិចៗនៅពេលដែលងាកទៅក្រោយឃើញអាល្អិតកំហូចយំសសឹក
YOU ARE READING
ភរិយាជើងកាង [𝐂𝐨𝐦𝐩𝐥𝐞𝐭𝐞𝐝✅]
Short Storyទោះជាត្រូវលែងលះគ្នាប៉ុន្មានរយដងក៏បេះដូងបងនៅតែមានវត្តមានរបស់អូន... គីមជេយ៍ ថេយ៉ុង / ចន ជុងគុក 22/09/2023