[អធ្យាស្រ័យចំពោះអក្ខរ៉ាវិរុទ្ធ]
ជុងគុកឆ្លើយតបទៅកាន់ថេយ៉ុងភ្លាមៗដោយគ្មានភាព ស្ទាក់ស្ទើរកែវភ្នែកស្រទន់ក៏ប្ដូរមកជានឹងធឹងវិញ
«ល្អណាស់»
«ចូលមក»សន្សឹមនឹងសម្ដីក្រុមប៉ូលីសប៉ុន្មាននាក់ក៏ចាប់ផ្ដើមរត់ចូលមកតម្រង់កាំភ្លើងទៅកាន់លោកគីមនឹងលោកស្រីឌីឡេន
«ពួកយើងសុំចាប់ខ្លួនលោកឧត្តមសេនីយ៍ពីបទឃាតកម្ម»ប៉ូលីសម្នាក់ដើរមកចាប់ក្រព័ទ្ធដៃលោកគីមដាក់ខ្នោះជាមួយសម្ដីសុំទោសជាមុន
«អត់ទេពួកលោកចាប់ប្ដីខ្ញុំទៅណាគាត់មិនបានធ្វើអីខុសទេ»លោកស្រីឌីឡេនចាប់ក្រវាសដៃប៉ូលីសដែលបម្រុងនាំខ្លួនប្ដីគាត់ចេញទៅ
«សុំទោសលោកស្រីពួកយើងធ្វើតាមតួនាទីទេ»
«ថេយ៉ុងមើលថែម៉ាក់ឯងផង»លោកគីមពោលឡើងដោយមិនប្រកែកតវ៉ាអ្វីឡើយព្រោះគាត់ហាក់មានអារម្មណ៍ថាដឹងខុសចំពោះមិត្តសម្លាញ់របស់ខ្លួនជាខ្លាំង កាលនោះគាត់មិនមានបំណងសម្លាប់ប៉ាជុងគុកទេប៉ុន្តែដោយសារតែភាពច្រណែនបាំងមុខទើបបណ្ដាលអោយគាត់ធ្វើបែបនេះ
«អត់ទេកុំយកប្ដីខ្ញុំទៅអី»
ព្រូស!!
លោកស្រីឌីឡេនដួលទៅលើការ៉ូមួយរំពេចហាក់ទទួលយកមិនបាននឹងរឿងដែលកើតឡើង ចំណែកឯថេយ៉ុងឃើញដូចនោះក៏ប្រញាប់មកជួយលើកគាត់ ដាក់លើសាឡុង។
គម្រោងការសងសឹកអស់រយៈពេល17ឆ្នាំក៏បញ្ចប់ទៅយ៉ាងរលូន នាយក្រាស់ញញឹមសមចិត្តបន្តិចរួចក៏បោះជំហ៊ានចាកចេញទៅ
«កូនសងសឹកអោយប៉ាបានហើយ»មកដល់មុខវិមានគីមនាយបិទភ្នែកងើយក្បាលទៅខាងលើលាយលំនឹងទឹកភ្នែកហូរចុះមក។
_______________
ព្រឹកថ្ងៃថ្មីឈានចូលមកព័ត៌មានចាប់ផ្ដើមចុះផ្សាយពាសពេញប្រទេសអំពីឃាតកម្មរបស់លោកឧត្តមសេនីយ៍ឯកគីមកាលពី17ឆ្នាំមុន
«ពួកយើងសងសឹកអោយបងរួចហើយ»លោកស្រីម៉ាដេនលីនអង្គុយមុខរូបថតប្ដីខ្លួនស្ដាប់ព័ត៌មានទាំងញញឹមស្រាលៗលាយលំនឹងទឹកភ្នែក
«ម៉ាក់»ជុងគុកហៅសព្វនាមម្ដាយដោយសម្លេងស្អកៗអមជាមួយនឹងដានទឹកភ្នែកហូររហាមពាសពេញលើផ្ទៃមុខ មិនប្រាប់ក៏យើងអាចដឹងបានថានាយយំព្រោះរឿងអ្វី
ឌឹប...ឌឹប...
«កូនពិបាកណាស់»នាយកម្លោះលើកដៃវាយទ្រូងខាងឆ្វេងរបស់ខ្លួនខ្លាំង ចង់បញ្ជាក់ប្រាប់ទៅម្ដាយថាបេះដូងគេកំពុងប្រេះបែកជាបំណែកៗហើយ
«វាជាជម្រើស»លោកស្រីម៉ាដេនលីនទាញខ្លួនប្រុសទៅអោបដោយក្ដីអាណិតអាសូ ស្រណោះកូនប្រុសគាត់ជាខ្លាំងវាសនាហាក់លេងសើចនឹងជីវិតគេពេកហើយគេត្រូវរងសម្ពាធរស់នៅជាមួយភាពអាថ៌កំបាំង ការចងគំនុំតាំងពីគេអាយុ10ឆ្នាំមកម្ល៉េះក្មេងប៉ុណ្ណឹងសមតែទទួលបានការស្រឡាញ់ថ្នាក់ថ្នមមិនមែនជាភ្លើងគំនុំបែបនេះទេ។
«ថេយ៍ច្បាស់ជាស្អប់កូនខ្លាំងណាស់ហើយមើលទៅ»ជុងគុកដកមុខពីទ្រូងម្ដាយពោលទៅកាន់ម្ដាយខ្សាវៗ
«បណ្ដោយគេមួយឆាវសិនទៅម៉ាក់ជឿថាថេយ៉ុងគង់តែត្រឡប់មករកកូនវិញទេសេចក្ដីស្រឡាញ់មិនមែនចេះតែកាត់ផ្ដាច់បានភ្លាមៗទេហើយទោះជាប្រើពេលយូរដើម្បីបំភ្លេចមនុស្សខ្លួនស្រឡាញ់ស្មើជីវិតបែបនេះក៏វាមិនងាយស្រួលឡើយ ស្នេហាដូចចំណងកម្មយ៉ាងអ៊ីចឹង»ដៃជ្រួញៗរបស់គាត់លើកទៅជូតទឹក ភ្នែកកូនប្រុសចេញពីថ្ពាល់អង្អែលថ្នមៗ គាត់អាចធ្វើអ្វីបានទៅក្រៅពីនិយាយលើកទឹកចិត្តនាយ??
«កូនមិនចង់អោយគេចងចាំកូនទេបើអាចលុបបំបាត់ការចងចាំគេទាំងអស់ទៅអោយគេរស់នៅពិភពថ្មីមួយដែលគ្មានកូន គ្មានវត្តចន ជុងគុក នៅក្នុងពិភពលោករបស់គេបែបនេះទើបគេមិនឈឺចាប់»រាងក្រាស់បន្លឺទាំងញញឹមស្រាលៗបើអាចគេសឹងតែប្រមូលភាពឈឺចាប់របស់ថេយ៉ុងទាំងអស់មកទុកក្នុងខ្លួនគេតែម្នាក់បានហើយ។
«តាមតែកូនទៅម៉ាក់មិនអាចជួយអ្វីបានទេព្រោះវាជាជីវិតរបស់ពួកកូនម៉ាក់គ្រាន់តែជាយាយចាស់ម្នាក់ចាំជួយកូនពីក្រោយប៉ុណ្ណោះ»
«បាទ»
«តោះទៅផ្សារជាមួយម៉ាក់ ថ្ងៃនេះម៉ាក់ចង់ធ្វើម្ហូបអោយកូនញាំ»ចប់សម្ដីទាំងម៉ាក់ទាំងកូនក្រោកឡើងព្រមគ្នារៀបចំខ្លួនចេញទៅខាងក្រៅ។
__________
រាងកាយរបស់ថេយ៉ុងកំពុងសន្លប់ស្ដូកស្ដឹងនៅចុងគ្រែជាមួយនឹងដបស្រាជាច្រើន ព្រោះគេផឹកតាំងតែយប់មកម្ល៉េះមិនដឹងជាអស់ស្រាប៉ុន្មានដបទេដឹងត្រឹមតែថាក្នុងបន្ទប់របស់គេធំក្លិនតែស្រា
«ហឹម»រាងតូចក្រហឹមក្នុងបំពង់ក៌បន្តិចខណៈដែលភ្នែកប្រឹងបើកព្រឹមៗព្រោះតែចាំងភ្នែកនឹងពន្លឺថ្ងៃ ដៃស្រឡូនៗចាប់លើកញីភ្នែកតាមទម្លាប់មនុស្សគេងមិនឆ្អែត
«ហ្ហឹម...»ថេយ៉ុងប្រឹងច្រតដៃនឹងពូកទប់ខ្លួនក្រោកទាំងធីងធោងព្រោះមិនទាន់ជាស្វាងជាតិស្រានៅឡើយ ដំណើរទ្រេតទ្រោមទាំងពិបាកទៅកាន់បន្ទប់ទឹក នាយតូចដោះសម្លៀកបំពាក់ចេញចូលត្រាំក្នុងទឹកទាំងមានអារម្មណ៍ល្វើយៗ។
តុក...តុក..!
កំពុងតែអណ្ដែតអណ្ដូងទៅនឹងរឿងកាលពីយប់មិញសុខៗក៏ស្រាប់តែមាននរណាម្នាក់មកគោះទ្វារបន្ទប់។
នាយតូចក្រោកពីអាងទឹកទាញយកអាវឃ្លុំមកពាក់ដើរចេញមកបើកទ្វារទាំងរាងសឺៗ
«អ្នកប្រុសមានមនុស្សមករកចាស»អ្នកបម្រើស្រីម្នាក់មានវ័យប្រមាណនឹង30ផ្លាយនិយាយទៅកាន់នាយតូចដោយអោនគំនាបក្នុងនាមជាម្ចាស់តូចនៃវិមាន
«នរណាគេ?»
«គឺអ្នកប្រុសជុងគុកនឹងលោកស្រីម៉ាដេនលីនចាស»គ្រាន់តែលឺឈ្មោះនេះភ្លាមថេយ៉ុងធ្លាក់ទឹកមុខ ស្រឹប
«អោយគេចាំសិនទៅខ្ញុំរៀបចំខ្លួនសិន»
«ចាសអ្នកប្រុស»ចប់សម្ដីអ្នកបម្រើនោះក៏ចុះទៅខាងក្រោមវិញដើម្បីយកដំណឹងប្រាប់ទៅកាន់ជុងគុក ចំណែកឯថេយ៉ុងក៏ចូលទៅខាងក្នុងវិញដើម្បីរៀបចំខ្លួន។
ដៃស្រឡូនៗរបស់នាយលើកទប់ម្សៅលើមុខថ្នមៗទាំងដែលតាមធម្មតាគេមិនចំណូលលើរឿងទាំងអស់នេះទេប៉ុន្តែហេតុអ្វីថ្ងៃនេះគេស្រាប់តែត្រូវតែងខ្លួនអោយស្អាត?
«មិនអីទេថេយ៍»មុននឹងចេញពីបន្ទប់ថេយ៉ុងសម្លឹងក្នុងខ្លួនក្នុងកញ្ចក់ព្រមទាំងពោលឡើងដោយញញឹមស្រាលៗ មិនដឹងថាហេតុអ្វីទេគេចេះតែរកកល់ទឹកភ្នែករហូត។
«អ្នកប្រុសតូចមកហើយចាស»អ្នកបម្រើពោលឡើងនៅពេលដែលឃើញថាថេយ៉ុងចុះពីលើជណ្ដើរផ្ទះមក ជុងគុកនឹងលោកស្រីម៉ាដេនលីនក៏ងាកទៅប្រសព្វនឹងសម្ដីអ្នកបម្រើដូចគ្នា
«ស្អាតណាស់»ពាក្យ2ម៉ាត់នេះស្រួលនិយាយណាស់ប៉ុន្តែឥឡូវវាប្រែក្លាយជាពាក្យពិបាកសម្រាប់ជុងគុកទៅវិញ នាយកម្លោះបានត្រឹមលួចសរសើក្នុងចិត្តប៉ុណ្ណោះ។
«មានការអីបានជាមកផ្ទះខ្ញុំទាំងព្រឹកបែបនេះ?»ថេយ៉ុងចូលមកអង្គុយលើសាឡុងលើកជើងគងទាក់ខ្លាព្រមទាំងសួរទៅកាន់ជុងគុកដោយសម្ដីគំរោះគំរើយហាក់មិនធ្លាប់ស្គាល់គ្នាទាល់តែសោះ ឯណាទៅថេយ៉ុងទន់ភ្លន់របស់នាយ?ត្រឹមតែមួយយប់សោះហេតុអ្វីគេប្ដូរចរឹកដល់ថ្នាក់នេះ?តើកូនខ្លាតូចរបស់នាយទៅណាបាត់ហើយ?
«ប..ខ្ញុំយកឯកសារមកអោយសុីញ៉ែ»នាយកម្លោះហុតឯកសារមួយច្បាស់អោយនាយតូចវាគឺជាលិខិតលែងលះ ថេយ៉ុងឃើញដូចនោះចាប់បុិចមកសុីញ៉ែភ្លាមៗដោយមិនស្ទាក់ស្ទើរគេធ្វើដូចជាជុងគុកយ៉ាងអ៊ីចឹងសួរភ្លាមឆ្លើយភ្លាម ដូច្នេះគេក៏ធ្វើតាមនោះដូចគ្នា
«រួចរាល់ហើយអាចត្រឡប់ទៅវិញបានហើយ បងស្រីជូនដំណើរភ្ញៀវ»រាងតូចបង្គាប់ទៅកាន់អ្នកបម្រើអោយជូនដំណើរជុងគុកទាំងទឹកមុខរាបស្មើ
«លាហើយ»ដោយមិនចង់សូញសាញច្រើនជុងគុកក៏បង្ខំខ្លួនក្រោកចេញពីសាឡុងដើរចេញទៅ បេះដូងគេខ្ទេចខ្ទីអស់ហើយដូចគេយកកាំបិទមកកាប់ចិញ្រ្ចាំយ៉ាងអ៊ីចឹង
«កូនមិនអីទេម៉ាក់»នាយកម្លោះញញឹមតបទៅម្ដាយកដើម្បីកុំអោយគាត់បារម្ភពីនាយច្រើន
«មកម្ដងនេះប្រហែលជាលើកចុងក្រោយហើយដែលបងមកជាន់ទីនេះ ហើយក៏ប្រហែលជាលើកចុងក្រោយដូចគ្នាដែលបងបានឃើញមុខអូនលឺសម្លេងអូន»មុននឹងទៅជុងគុកសម្លឹងពេញបរិវេណផ្ទះរួចក៏ពោលឡើងទាំងអាឡោះអាឡៃជាពន្ធពេក ជាពិសេសគឺកូនម្ចាស់ផ្ទះនេះតែម្ដង។
«ហឹក..ហ្ហឹក..ហឺ»គ្រាន់តែឡានរបស់ជុងគុកបើកចេញទៅផុតភ្លាមថេយ៉ុងខ្ទប់មុខយំយកៗតែម្ដង គេខំប្រឹងទប់ណាស់!ទប់ទឹកភ្នែកមិនអោយស្រក់!ទប់សម្លេងមិនអោយអួលដើមក៌ គេទប់សឹងតែដាច់ខ្យល់ទៅហើយ មនុស្សគេស្រឡាញ់ស្មើជីវិតគេមិចនឹងដាច់ចិត្តឬកាត់ចិត្តបានភ្លាមៗនោះ?ប៉ុន្តែក៏គ្មានជម្រើស ពេលនេះគេក៏យល់អារម្មណ៍ជុងគុកហើយគ្រប់យ៉ាងគឺសុទ្ធតែមកពីពាក្យថា(ជម្រើស)តែមួយគត់ បេះដូងគេឈឺ!ឈឺខ្លាំងណាស់!
«តើអូនត្រូវរស់ដោយគ្មានបងតាមរបៀបណាទៅជុង?»មិនអាចទេ!គេមិនអាចសូម្បីតែទប់ខ្លួនឯងកុំអោយយំ កុំអោយទន់ជ្រាយព្រោះតែប្រុសម្នាក់នោះ
«ថេយ៍»សម្លេងស្អកៗរបស់លោកស្រីឌីឡេនបន្លឺឡើងស្រាលៗស្របនឹងដៃរបស់គាត់លើកអង្អែលស្មាកូនតិចៗ
«ម៉ាក់..ហ្ហឹក..គេទៅហើយ»ថេយ៉ុងចូលទៅក្នុងទ្រូងម្ដាយយំខ្សឹបខ្សួលជាខ្លាំង លោកស្រីឌីឡេនឃើញកូនដូចនោះគាត់មិនអាណិតមិនបាន គាត់ទទួលស្គាល់ថាកន្លងមកគាត់ពិតជាប្រងើយកណ្ដើយមិនសូវរវីរវល់នឹងគេពិតមែន ប៉ុន្តែឥឡូវនេះគាត់មិនអាចធ្វើបែប នឹងទៀតទេអាចនិយាយបានថាគាត់ភ្ញាក់ខ្លួនហើយ
«កុំយំអីកូន កូនធ្វើត្រូវហើយ»ចិត្តជាម្ដាយឃើញកូនខ្លួនយំសោកបែបនេះច្បាស់ជាទប់មិនជាប់ទេ ទាំងម្ដាយទាំងកូនយំអោបគ្នាសស្រាក់សូម្បីតែអ្នកបម្រើក្នុងផ្ទះក៏មិនអាចទប់ទឹកភ្នែកមិនអាណិតមិនយំតាមមិនបានដូចគ្នា។(ខ្ញុំសរសេរផងយំផងដែរ💔)
_______________
កាត់មកដល់ពេលល្ងាចថេយ៉ុងបើកឡានមកផ្ទះតូចដែលគេរស់នៅជាមួយជុងគុកដើម្បីយករបស់ខ្លះៗគេត្រូវប្ដូរទៅរស់នៅក្នុងវិមានវិញហើយព្រោះគេមិនអាចទុកម្ដាយគេចោលម្នាក់ឯងបានទេ។
កែវភ្នែកពណ៌ត្នោតសម្លឹងពាសពេញបរិវេណផ្ទះ រយលានអនុស្សាវរីយ៍បំផុសឡើងនៅនឹងមុខគេរូបភាពប្រលែងគ្នាលេងនៅលើសាឡុង ចម្អិនអាហារជាមួយគ្នានៅក្នុងផ្ទះបាយ ញាំបាយជាមួយគ្នានៅតុអាហារ គេងអោបគ្នានៅលើគ្រែ ងូតទឹកជាមួយគ្នារូបភាពទាំងអស់នេះហាក់នៅថ្មីៗនៅឡើយក្លិនខ្លួនរបស់ជុងគុកស្ថិតនៅក្នុងផ្ទះនេះនៅឡើយទេ...
«បងមើលចុះរូបថតរៀបការរបស់ពួកយើងនៅថ្មីៗនៅឡើយទេនៅស្អាតនៅឡើយទេ..ហិហិ..ហឹក»ថេយ៉ុងឈរសម្លឹងរូបថតការ(Wedding photos)របស់គេទាំងញញឹមលាយឡំនឹងជាមួយទឹក ភ្នែក
«អូនមិនដឹងថាថ្ងៃក្រោយទៅអូនរស់ដោយរបៀបណាទេ ជុង...បងអាចប្រាប់អូនបានទេថាអូនត្រូវរស់ដោយគ្មានវត្តមានបងដោយវិធីណាទៅ?»ថេយ៉ុងឈរយំអស់មួយសន្ទុះធំទើបឈានជើងចាកចេញទៅចោលអនុស្សាវរីយ៍នៃផ្ទះស្នេហ៍របស់ពួកគេ
«សុំទោស..កូនខ្លាតូចរបស់បង....»
___________________________
TO BE CONTINUE......
JEON WARREN💜
YOU ARE READING
ភរិយាជើងកាង [𝐂𝐨𝐦𝐩𝐥𝐞𝐭𝐞𝐝✅]
Historia Cortaទោះជាត្រូវលែងលះគ្នាប៉ុន្មានរយដងក៏បេះដូងបងនៅតែមានវត្តមានរបស់អូន... គីមជេយ៍ ថេយ៉ុង / ចន ជុងគុក 22/09/2023