[អធ្យាស្រ័យចំពោះអក្ខរ៉ាវិរុទ្ធ]
«ថេយ៍...?»ជុងគុកកាន់តែស្រឡាំងកាំងនៅពេលដែលបែរមុខមកឃើញថាជាថេយ៉ុង!គីមជេយ៍ ថេយ៉ុងភរិយាបណ្ដូលចិត្តកំពុងតែលើកកាំភ្លើងផ្ចុងក្បាលរបស់នាយ គេមកពីពេលណា?អំបិញមិញក្រែងនៅគេងតើសហីចុះឥឡូវ?
«ភ្ញាក់ផ្អើលណាស់ឬលោកប្ដី?»នាយតូចសួរទាំងលើកចិញ្ចើមឡើងម្ខាងខណៈដៃនៅកាន់កាំភ្លើងផ្ចុងថ្ងាស់ជុងគុកនៅឡើយ
«ត្រូវហើយភ្ញាក់ផ្អើលណាស់»ជុងគុកតបទៅវិញដោយទឹកមុខរឹងកំព្រឺសញោចស្នាមញញឹមចុងមាត់តិចៗ នាយតាំងចិត្តហើយថាមកសងសឹកនាយមិនអាចចិត្តទន់ជាមួយថេយ៉ុងជាដាច់ខាត។
«បងពិតជាពូកែលាក់បាំងអូនមែន»ថេយ៉ុងទម្លាក់កាំភ្លើងចុះដើរទៅអង្គុយលើសាឡុងម្ខាងទៀតទល់មុខនឹងគេចោទសួរទាំងញញឹមលាក់គំនួច
«អូនក៏មិនណយដែរកូនខ្លាតូច»នាយកម្លោះទម្លាក់ខ្លួនអង្គុយចុះលើសាឡុងវិញតបទៅនាយតូចទាំងញញឹម របៀបថាញញឹមឌឺដងគ្នា
«បើអូនមិនធ្វើចឹងស្មានតែអូនស្គាល់ធាតុពិតបងហី?»
«ចុះឥឡូវអូនសើបដឹងរឿងអីខ្លះហើយ?»ជុងគុកលើកកាំភ្លើងមកក្រវីដូចជារបស់លេង ឯលោកគីមនឹងលោកស្រីឌីឡេនវិញកំពុងអង្គុយនៅសាឡុងកណ្ដាលអោបគ្នាញ័រទទ្រើត
«មិនទាន់ដឹងអីទេព្រោះបងពូកែលាក់អូនពេកនោះអី»ពិតណាស់រយៈពេលប៉ុន្មានខែមកនេះគេពិតជាប្រឹងសើបរកណាស់ប៉ុន្តែហាក់គ្មានបានការអីទាល់តែសោះទោះជាព្យាយាមឆែកពេញផ្ទះ ឆែកទាំងទូរស័ព្ទជុងគុកទៀតក៏នាយតូចនៅតែមិនទទួលបានតម្រុយអ្វីចម្លែកអោយគេមានអារម្មណ៍សង្ស័យទេ រាងក្រាស់លាក់ជិតគ្រប់ជ្រុងជ្រោយ
«ខំរៀបគម្រោងមករាប់ឆ្នាំទៅហើយអោយអូនដឹងបានយ៉ាងមិច?បើអោយអូនចាប់បានបែបនេះគេល្មិចនឹងហៅថាអាថ៌កំបាំងនោះ?ប៉ុន្តែពេលខ្លះបងគិតថាមកពីអូនមិនឆ្លាតទៅវិញទេព្រោះពេលខ្លះបងអោយតម្រុយទៅអូនទាំងស្រុងគ្រាន់តែអូនល្ងង់មិនចេះមើលដោយខ្លួនឯងទេ ចឹងហើយកុំបន្ទោសថាបងពូកែលាក់»
«ហីយ៉ាសិស្សបាតតារាងដូចអូនមិចនឹងឆ្លាតគ្រប់ជ្រុងជ្រោយដូចជាសិស្សកំពូលតារាងដូចបងទៅហក?»
«ហឹស..បានហើយឈប់សម្ដែងទៅអូនត្រឡប់ទៅវិញទៅទីនេះគ្មានអ្វីពាក់ព័ន្ធជាមួយអូនទេ»ជុងគុកសម្លឹងថេយ៉ុងដោយក្រសែភ្នែកចម្លែកខុសពីមុននេះ។ ទោះជាសម្ដីរាងគំរោះប៉ុន្តែភ្នែកនាយគឺស្រទន់គេធ្វើបែបនេះក្នុងគោលបំណងមិនចង់អោយនាយតូចនៅទីនេះខ្លាចថាមានគ្រោះថ្នាក់
«ហេតុអ្វីថាមិនពាក់ព័ន្ធ?បងមកផ្ទះអូនហើយបែរជាដេញម្ចាស់ផ្ទះចេញទៀត?អូនជាថេយ៉ុងណា!គីមជេយ៍ ថេយ៉ុង ជាកូនប្រុសនៃម្ចាស់វិមាននេះហើយ ក៏មនុស្សស្នងមរតកត្រកូលគីមដូចគ្នា បងដេញអូនបែបនេះអូនអាចប្ដឹងបងបានណា»
«ថេយ៍??»ជុងគុកចាប់ផ្ដើមជ្រួញចិញ្ចើមចូលគ្នានៅពេលដែលលឺសម្ដីទាំងនេះចេញពីមាត់រាងតូច
«កុំធ្វើមុខឆ្ងល់ចឹងមើសលែងសង្ហារអស់ហើយ ប្រាប់មកថាបងមានគោលបំណងអីលើគ្រួសារអូន?ហេតុអ្វីបានជាមើលទៅបងដូចជាចងគំនុំជាមួយគ្រួសារអូនម្ល៉េះ?»ប្ដូរពីទឹកមុខញញឹមថេយ៉ុងសួរនាយដោយប្រើកែវភ្នែកមុតៗសម្លឹងចំៗ
«អូនចង់ដឹងឬ?សួរប៉ាអូនទៅថាគាត់ស្គាល់ អុីវ៉ាន់ឌឺ ចន ទេ?»កែវភ្នែកខ្មៅដុតចាប់ផ្ដើមសម្លឹងទៅកាន់លោកគីម ឯលោកគីមវិញគ្រាន់តែលឺឈ្មោះនេះហើយធ្វើគាត់ចាប់ផ្ដើមបើកភ្នែកធំៗបែកញើស ស្រាក់ៗ
«អុីវ៉ាន់ឌឺ ចន/ចន ជុងគុក?ឯងជាកូន...»
«ត្រូវហើយភ្ញាក់ផ្អើលទេ?»
«មិចក៏យើងមិនគិតដល់រឿងនេះ»
____________
ត្រឡប់ទៅ17ឆ្នាំមុនវិញដើមឡើយត្រកូលចននឹងត្រកូលគីមមានចំណងមិត្តភាពនឹងគ្នាល្អណាស់ដោយហេតុលោកចននឹងលោកគីមគឺជាសម្លាញ់នឹងគ្នាប៉ុន្តែដោយសារតែមានជម្លោះតិចតួចទើបបង្ខំអោយពួកគេទាំង2ក្លាយជាសត្រូវនឹងគ្នា។
«អាគីម មិចបានជាធ្វើចឹង?»លោកចនសួរឡើងទាំងមិនយល់ហេតុអ្វីដល់ថ្នាក់ត្រូវមកកាប់សម្លាប់គ្នាឯងបែប?
«វាមកពីឯងហេតុអ្វីតាំងពីដើមមកឯងតែងតែល្អជាង យើង?សូម្បីតែមនុស្សគ្រប់គ្នាក៏ស្រឡាញ់រាប់អាននឹងលើកតម្កើងឯងរហូត ការងារក៏ឯងដណ្ដើមឋានៈយើងហេតុអ្វីឯងចូលចិត្តដណ្ដើមរបស់យើងរហូត ចឹង?»លោកគីមស្រែកគំហកទៅកាន់លោកចនខណៈដែលដៃរបស់គាត់កំពុងក្ដោបកាំភ្លើងជាប់ទាំងញ័រតិចៗ
«ឯងច្រណែនមែនទេ?យើងមិនគិតសោះថាយើងអាចធ្វើអោយច្រណែនបាន យើងមិនដែលចង់ប្រជែងនឹងឯងទេយើងគ្រាន់តែចង់រស់នៅធម្មតាៗ សាមញ្ញៗជាមួយប្រពន្ធកូនយើងប៉ុណ្ណោះ»
«កុហក!អាមនុស្សកុហកបោកប្រាស់ដូចជាឯងបែប នេះមិនបាច់មានវត្តមាននៅលើផែនដីនេះទេ»
ផាំង....
ស្នូរកាំភ្លើងលាន់ឡើងរំពងក្នុងបរិវេណភូមិគ្រឹះចន រាងកាយលោកចនក៏ត្រូវដេកដួលទៅលើការ៉ូហូរឈាមក្រហមឆ្អាល
«អត់ទេ..អត់ទេ..»ក្រោយពីឃើញទិដ្ឋភាពដូច នោះលោកគីមរាងភ្ញាក់សតិមកវិញបន្តិចគាត់បោះកាំភ្លើងចោលនឹងលើកដៃទប់ក្បាលសឹងមិនមិនជឿថាគាត់ ហ៊ានធ្វើដូចនោះ ជំហ៊ានញាប់ៗរបស់គាត់ចាប់ផ្ដើមបោះចេញពីក្នុងផ្ទះតម្រង់ទៅកាន់ឡានរបស់គាត់បើក ចេញទៅយ៉ាងប្រញាប់
«ប៉ា..ហ្ហឹក..ប៉ាប៉ា»ជុងគុកដែលពួននៅគ្រលាតជញ្ជាំងរត់ចេញមកត្រកងកាយឪពុកយំសស្រាក់ ពេលនោះនាយទើបតែអាយុ10ឆ្នាំប៉ុណ្ណោះ
«ប៉ាប៉ាក្រោកមកហឹក.ហឺ..ប៉ា..»កម្លោះតូចយំមិនឈប់ទាំងដៃព្យាយាមអង្រួនកាយស្ដូកស្ដឹងរបស់ឪពុកខ្លួន។
រំលងទៅ2ម៉ោងដែលនាយអង្គុយយំដង្ហក់នៅចំពោះមុខឪពុកខ្លួន លោកស្រីម៉ាដេនលីនក៏ត្រឡប់មកពីផ្សារទំនើបដូចគ្នា
«ជុង..ជុងគុក..មានរឿងអីកូន»មកដល់ច្រកទ្វារភ្លាមគាត់ទម្លាក់ឥីវ៉ាន់ចោលទាំងអស់រត់ទៅចាប់កូនប្រុសមកអោបទាំងកាយវិការស្លន់ស្លោរព្រោះឈាមឪពុកគេប្រលាក់ពាសពេញផ្ទៃមុខនឹងដងខ្លួនទើបធ្វើអោយគាត់ភ័យ។
«ហឹក..ហ្ហឹក..ប៉ាៗស្លាប់ហើយ..ហឺ..»ជុងគុកប្រាប់ទៅកាន់ម្ដាយទាំងដង្ហក់ៗគេយំខ្លាំងណាស់
លោកស្រីម៉ាដេនលីនលឺដូចនោះក៏ក្រលៀសភ្នែកទៅមើលសាកសពប្ដីក្បែរនោះ
«អត់ទេបង..បង..ក្រោកមកហ្ហឹក...»មិនខុសពីជុងគុកប៉ុន្មានទេគាត់ចូលមកចាប់អង្រួនកាយរបស់លោកចនខ្លាំងៗទ្រហយំអោបប្ដីគួរអោយសង្វេគ
«នរណាគេសម្លាប់ប៉ាកូន.ហ្ហឹក..»ក្រោយពីយំអស់មួយសន្ទុះហើយលោកស្រីម៉ាដេនលីនក៏ងាកមកសួរជុងគុកដែលកំពុងអង្គុយដង្ហក់ៗ
«អឹក..ហឺ..លោកពូគីម..ហឹហឹម៉ាក់អូនឃើញលោកពូគីមយកអានេះបាញ់ប៉ាៗ»ជុងគុកហុចកាំភ្លើងអោយ ម្ដាយទាំងយំសស្រាក់
«លោកពូគីម?»
«បាទម៉ាក់ៗគឺលោកពូគីមគាត់ទាស់គ្នាជាមួយប៉ាៗ»លឺសម្ដីកូនប្រុសដូចនោះធ្វើអោយលោកស្រីម៉ាដេនលីនរាងភាំងបន្តិចដែរគាត់សឹងតែមិនជឿថាមនុស្សដែលគ្រួសារគាត់គោរពស្រឡាញ់ក្លាយទៅជាមនុស្សដែលសម្លាប់ប្ដីគាត់
«គាត់ឈ្លោះគ្នារឿងអីកូនដឹងទេ?»
«អត់ទេអូនលឺតែច្រណែនអត់ដឹងអីទៀតទេម៉ាក់ៗអូនខ្លាចណាស់»
«ច្រណែន?មានរឿងអីត្រូវច្រណែនទៅ?»លោក ស្រីម៉ាដេនលីនចោទសួរទាំងមិនយល់ហេតុអ្វីត្រូវច្រណែននោះ?
«អូនអត់ដឹងទេម៉ាក់ៗត្រូវសងសឹកអោយប៉ាៗណាចាប់ពូគីមដាក់គុកទៅ»នាយតូចយំអង្វរម្ដាយហើយគាត់ក៏ងក់ក្បាលតិចៗទាំងកែវភ្នែកគាត់សម្លឹងទៅកាន់កាំភ្លើងយ៉ាងគួរអោយខ្លាច
«ពេលនេះពួកយើងមិនទាន់ធ្វើអីបានទេព្រោះគេជា ឧត្តមសេនីយ៍ឯក ណាមួយយើងក៏គ្មានភស្តុតាងច្បាស់លាស់ទៀត»
«នេះជាភស្តុតាងហើយតើសម៉ាក់ៗអូនធ្វើភស្តុតាងអោយបានណាម៉ាក់ៗ»
«ប៉ុណ្ណឹងមិនគ្រប់គ្រាន់ទេកូនប្រុសម៉ាក់យើងត្រូវប្រមូលភស្តុតាងផ្សេងៗទៀតទើបអាចញាត់គេដាក់គុកបានបើមិនដូច្នោះគេច្បាស់ជាថាយើងចោទប្រ កាន់គេមិនខាន»
«ចាំអូនទៅសួរថេយ៍ថេយ៍ ថេយ៍ថេយ៍ជាកូនប្រុសពូគីមនោះអីយើងសួរគេទៅ»
«កូនចម្កួតគេមិចនឹងប្រាប់រឿងអាក្រក់ៗរបស់ប៉ាគេមកយើងនោះ ណ្ហើយពួកយើងរងចាំសិនទៅឪកាសគង់តែរត់មករកពួកយើងទេចាំ10ឆ្នាំក្រោយចាំសងសឹកក៏មិនហួសពេលដែរ»
ចាប់តាំងពីពេលនោះមកគ្រួសារទាំង2ក៌ក្លាយទៅជាសត្រូវនឹងគ្នាលោកស្រីម៉ាដេនលីនបាននាំជុងគុកមករស់នៅជនបទទុកភូមិគ្រិះអោយអ្នកបម្រើនៅមើលថែយូរៗទើបទៅម្ដង គាត់ធ្វើបែបនេះដើម្បីសុវត្ថិភាពជុងគុកព្រោះខ្លាចថាលោកគីមទៅសម្លាប់ពួកគេចោលទាំងពូជ។ហើយវាក៏មានរឿងចៃដន្យកើតឡើងទៀតនៅពេលដែលជុងគុកចូលរៀនអនុវិទ្យាល័យពេលដែលគេឃើញថេយ៉ុងដំបូងគេមានអារម្មណ៍ថាទេវតាដូចជានៅខាងគេបាត់ទៅហើយ គេរៀនដំណាលគ្នាហើយរៀនជាមួយគ្នាហើយក៏ក្លាយជាមិត្តនឹងគ្នារហូតឈានដល់ថ្ងៃរៀបការជាមួយគ្នាគ្រប់យ៉ាងដូចជាព្រះប្រទានពរដល់គេក្នុងការសងសឹកយ៉ាងអ៊ីចឹង។
_______________
ត្រឡប់មកបច្ចុប្បន្នវិញពេលនេះក្នុងវិមានគីមហាក់ ស្ងប់ស្ងាត់សម្បើមណាស់ព្រោះគ្រប់គ្នានៅឈរស្រឡាំងកាំងសម្លឹងមុខគ្នា ខុសតែថេយ៉ុងមិនបានដឹងរឿងគេបានត្រឹមសម្លឹងគ្រប់គ្នាឆ្លាស់ទៅឆ្លាស់មកទាំងចងចឹញ្ចើម
«មិចក៏ធ្វើមុខចឹងលោកប៉ាក្មេក?»នាយកម្លោះចោទសួរឡើងនៅពេលដែលឃើញលោកគីមគិតតែឈរគាំងនឹងបើកភ្នែកធំៗ
«យើងមិនដឹងអីទេអុីវ៉ាឌឺ ចន ស្អីយើងមិនស្គាល់ទេយើងមិនស្គាល់ទេ»
ស្រឹប!!
លោកគីមទន់ជង្គងចុះភ្លាមៗតែម្ដងខួរក្បាលគាត់ពេលនេះកំពុងវិលវល់នឹងរឿងកាលពី17ឆ្នាំមុនសម្បើមណាស់
«លោកពូគីម»មួយប្រយោគនេះកាន់តែធ្វើអោយលោកគីមភ័យខ្លួន រឿងចាស់ៗនឹងទិដ្ឋភាពនៅថ្ងៃនោះកំពុងចាក់បញ្ចាំងក្នុងខួរក្បាលគាត់ហើយ
«ជួយប៉ាផងថេយ៉ុងជួយប៉ាផង»លោកគីមក្រោកទៅកាន់កូនប្រុសព្យាយាមនិយាយដូចមនុស្សគ្មានសតិយ៉ាងអ៊ីចឹង
«មានរឿងអី?»ដោយមិនយល់ពីស្ថានការនាយតូច ក៏សួរឡើង
«ប៉ាអូនជាឃាតករសម្លាប់ប៉ារបស់បង សុំទោសថេយ៍ដែលកន្លងមកបងយកអូនធ្វើឈ្នាន់»លឺសម្ដីជុងគុកដូចនេះថេយ៉ុងចាប់ផ្ដើមមានអារម្មណ៍ថាអួលៗ
«យកអូនធ្វើជាឈ្នាន់?ហឹសបងគិតថាអូនជាតួកំប្លែងរបស់បងឬ?អត់ទេជាកូនអុកទើបត្រូវ»
«សុំទោសតែបងក៏គ្មានជម្រើស»
«ហឹស..ជុងអូនមិនធ្លាប់គិតសោះថាបងមានអាថ៌កំបាំងលាក់នឹងអូនច្រើនយ៉ាងនេះ»នាយតូចក្រោកឈរពោលទៅកាន់នាយកម្លោះទាំងទឹកភ្នែកចាប់ផ្ដើមជ្រាបចេញមក
«ថេយ៍»ទោះជានាយខំតាំងចិត្តថាមិនចិត្តទន់ក៏ដោយក៏នាយមិនអាចទប់បានក្រោយពីឃើញទឹកភ្នែករបស់ថេយ៉ុង
«កុំចូលមកជិតខ្ញុំ»ថេយ៉ុងស្រែកឃាត់នៅពេលដែលជុងគុកបម្រុងនឹងដើរមករកគេ
«បងសុំទោស»ពាក្យដែលគេអាចនិយាយបាន នៅពេលនេះគឺមានតែមួយនឹងគត់
«បងដូចជាលេងសើចនឹងក្ដីស្រឡាញ់ខ្ញុំពេកហើយ ខ្ញុំស្រឡាញ់បងទាំងដែលគ្រួសារខ្ញុំជំទាស់សុខចិត្តរត់ចេញពីផ្ទះទៅតាមបងខ្ញុំស្មោះត្រង់ជាមួយបងណាស់ហេតុអ្វីបងធ្វើបែបនេះដាក់ខ្ញុំ?»រាងតូចដើរមកចាប់ស្មាក្រាស់អង្រួនខ្លាំងឡាយឡំនឹងទឹកភ្នែក
«ស្មោះត្រង់ឬ?ហឹស..មិនមែនអូនទេឬដែលជាអ្នក ប្រាប់លោកដុកទ័រអោយកុហកបងថាអូនបាត់បង់ការចងចាំមិនអាចចាំឡើងវិញបាន?បងស្ទើរតែឆ្កួតទៅហើយគ្រាន់តែលឺដំណឹងនេះអូនដឹងទេ?បងស្អប់គ្រួសារអូនប៉ុន្តែបងស្រឡាញ់អូនពីដំបូងឡើយបងក៏គិតថាយកអូនគ្រាន់ជាឈ្នាន់ដើម្បីចូលមកក្នុងគ្រួសារអូនប៉ុណ្ណោះប៉ុន្តែវាផ្ទុយស្រឡាស់..បងគិតថាបងស្រឡាញ់អូនហើយ..»នាយក្រាស់ចាប់ផ្ដើមកល់ទឹកភ្នែកតាមរាងតូច
«ហឹសក្ដីស្រឡាញ់របស់បងអូនលែងត្រូវការហើយ ពួកយើងលែងលះទៅ»ប៉ុន្មានម៉ាត់នេះហាក់ចាក់ដល់ក្រអៅបេះដូងរបស់ជុងគុកជាខ្លាំង
«បងយល់ព្រម»
___________________________
TO BE CONTINUE.......
JEON WARREN💜
YOU ARE READING
ភរិយាជើងកាង [𝐂𝐨𝐦𝐩𝐥𝐞𝐭𝐞𝐝✅]
Short Storyទោះជាត្រូវលែងលះគ្នាប៉ុន្មានរយដងក៏បេះដូងបងនៅតែមានវត្តមានរបស់អូន... គីមជេយ៍ ថេយ៉ុង / ចន ជុងគុក 22/09/2023