ភាគទី15:អូនបោកបងមិនបានទេ

1.5K 84 0
                                    

[អធ្យាស្រ័យចំពោះអក្ខរ៉ាវិរុទ្ធ]
ជាថ្មីម្ដងទៀតថេយ៉ុងត្រូវឈរគាំងខ្លួនព្រោះតែក្រសែភ្នែកចម្លែករបស់ជុងគុកសម្លឹងមកខ្លួន ជំហ៊ានមួយៗអមជាមួយទឹកមុខរាប់លានសំណួររបស់ជុងគុកចេញពីផ្ទះបាយ នាយកម្លោះដើររហូតមកឈរទល់មុខរាងតូចរួចក៏អោនមុខអោយស្មើនឹងគេងាយស្រួលសម្លឹងកែវភ្នែកក្រឡេកក្រឡាប់របស់គេ នាយកំពុងធ្វើថេយ៉ុងភ័យហើយនាយតូចឈរញ័រខ្លួនបែកញើសសស្រាក់មិនដឹងថាអាចលាក់គេបានប៉ុណ្ណាទេបើខ្លួនតែច្រឡំមាត់រហូតបែបនេះ ដូចគេនិយាយមិនខុសមនុស្សធ្លាប់តែស្មោះត្រង់អោយមកនិយាយកុហកបែបនេះច្បាស់ជាមានអារម្មណ៍ថាឆ្គងៗតាមរបៀបមនុស្សមិនចេះលាក់លៀម
«ហេតុអ្វីក៌ភ័យ?គ្រាន់តែបងសួរធម្មតាសោះអូនបែក ញើសធ្វើអី?អូនមានអីលាក់បាំបងឬ?»សន្សឹមនឹងសម្ដីថេយ៉ុងក៏ចេះតែងាកមុខចេញឯជុងគុកក៏ចេះតាមសម្លឹងធ្វើអោយនាយតូចកាន់តែភ័យលើសដើម
«លោកកុំមកជិតពេក»ដៃស្រឡូនៗចាប់ផ្ដើមលើកច្រានទ្រូងក្រាស់ចេញពីខ្លួន តែក៏ត្រូវគេចាប់ដៃជាប់
«កុំប្ដូរប្រធានឆាប់ឆ្លើយសំណួរបងមក»
«លោក..លោកចេញពីខ្ញុំសិនទៅលោកចូលមកជិត ចឹងខ្ញុំឆ្លើយមិនចេញទេ»មកជម្រិតសួរជិតៗបែបនេះនរណាឆ្លើយចេញទៅ?
«ឆ្លើយមក»ជុងគុកដកខ្លួនចេញពីថេយ៉ុងមួយជំហ៊ានរួចក៏សួរដោយចងចឹញ្ចើមដដែល
«រឿងខ្ញុំនិយាយមុននេះគឺជីមីនគេជាអ្នកប្រាប់ខ្ញុំ..»
«ប្រាប់ថាមិច?»
«គេប្រាប់ខ្ញុំថាខ្ញុំជាបងធំជាជើងកាងនៅក្នុងស្រុកនេះហើយខ្ញុំមានទម្លាប់អាក្រក់គឺចេញដើរបាត់ៗពីផ្ទះអត់ ចេះជួយធ្វើការលោកទេ...»
«ហើយយ៉ាងមិចទៀត»
«លោកកុំកាត់សម្ដីខ្ញុំបានទេ»រាងតូចចាប់ផ្ដើមជ្រួញចឹញ្ចើមចូលគ្នានៅពេលដែលជុងគុកកាត់គេនិយាយ គេមិនទាន់និយាយចប់មកកាត់សម្ដីនឹងតិចផ្កាប់ចាន
«និយាយតទៅ»នាយកម្លោះសើចតិចៗនឹងកាយវិការខឹងរបស់នាយតូច
«អត់ចង់ខ្ញុំទៅហើយខ្ចិលនិយាយជាមួយមនុស្សតាប៉ែដូចលោកណាស់»ថេយ៉ុងបម្រុងនឹងដើរចេញតែក៏ត្រូវជុងគុកចាប់កញ្ឆប់មួយទំហឹងមករកទ្រូងហាប់ណែន
«កុំទៅអីបានទេ?»រាងក្រាស់ក្រសោបកាយតូចជាប់ព្រមទាំងនិយាយដោយសម្លេងស្រាលស្រទន់អង្រួនចិត្តនាយដូចអោយញាប់ញ័រមួយរំពេច មិនដឹងថាចិត្តរឹងជាមួយគេបានប៉ុន្មានថ្ងៃទេបើទាំងសម្ដីនឹងកាយវិការរបស់គេហាក់លួងលោមបន្ទន់ចិត្តគេខ្លាំងយ៉ាង នេះចង់ខឹងស្អប់ក៏ធ្វើមិនបានយូរដែរ
«ហេតុអ្វី?»ថេយ៉ុងតបទៅនាយវិញទាំងនៅស្ងៀម គេស្ងៀមអោយជុងគុកអោបក្រសោបតែម្ដងហើយគេក៏មិនយល់ពីខ្លួនឯងដែរហេតុអ្វីគេមិនរើបម្រាស់?
«អត់មានហេតុផលទេដឹងត្រឹមតែថាបងមិនចង់អោយអូនទៅក្រៅទៀតទេពីមុនមកពីបងមិនមានភាពក្លាហានក្នុងការឃាំងឃាត់អូនមិនអោយធ្វើរឿងបែប នេះបងខុសណាស់ដែលបណ្ដោយអូនដល់ថ្នាក់នេះបងសុំទោស ប៉ុន្តែឥឡូវដល់ពេលហើយដែលបងត្រូវឃាត់អូនបងសូមចុះណាឈប់ទៅវាយគ្នាអោយបែក មុខបែកមាត់ទៀតទៅបងមិនចង់ហាមមិនចង់បិទសិទ្ធិអូនទេតែបងក៏មិនចង់ឃើញផ្ទៃមុខសររលោងរបស់អូនមានស្នាមរបួសជោគជាំដែរ»ប្ដូរអោបក្រសោបជុងគុកសស្រាក់ដៃចាប់ផ្ទៃមុខរបស់ថេយ៉ុងអោយសម្លឹងមករកខ្លួន គេមានដឹងឬអត់ថាពាក្យសម្ដីទាំងអស់នេះកំពុងចាក់ដោតដល់ក្រអៅបេះដូងនាយតូចខ្លាំងណាស់ទឹកភ្នែកប៉ុន្មានដំណក់ក៏ស្រស់ចុះមកដោយហាមពុំបាន រំភើប!គេរំភើបណាស់រំភើបដល់ថ្នាក់រកពាក្យតបតជាមួយជុងគុកលែងឃើញទៅហើយ
«ជុងគុក...ហ្ហឹក..សុំទោស»ថេយ៉ុងយំអោបនាយក្រាស់ទាំងអារម្មណ៍ដឹងខុស ប៉ុន្តែគេក៏មិនអាចថាផ្ដោតអារម្មណ៍ទៅលើអំពើល្អរបស់ជុងគុកទាំងស្រុងដែរយ៉ាងហោចណាស់ក៏គេនៅមានកូនចិត្តតូចមួយ សង្ស័យនឹងសង្កេតលើកាយវិការរបស់គេដដែល
«កុំយំអីក្មេងឆ្លាតរបស់បង សឺត...»សន្សឹមនឹងសម្ដីនាយក្រាស់ថើបសក់ទន់រលោងរបស់គេយ៉ាងវែងអន្លាយ
«បាទ»
ក្រោយពីនិយាយត្រូវរូវគ្នាហើយជុងគុកក៏ដើរទៅផ្ទះបាយវិញដើម្បីលាងចានបន្តនឹងរៀបចំផ្ទះបាយអោយ មានរបៀបរៀបរយតាមទម្លាប់ដែលគេចូលចិត្តរស់នៅស្អាត ចំណែកឯថេយ៉ុងក៏មិនបានទៅក្រៅដូចដែលជុងគុកបានសុំពិតមែន គេទៅអង្គុយលើសាឡុងមើលតុក្កតាក្នុងទូរស័ព្ទដៃរបស់គេ{ផ្ទះគេអត់មានទូរទស្សន៍ទេ}
ចំណាយពេលអស់សឹង1ម៉ោងទម្រាំតែជុងគុករៀបចំផ្ទះបាយហើយ នាយកម្លោះដើរមកអង្គុយក្បែរសំណព្វចិត្តខ្លួនដែលកំពុងសើចកក្អឹកនឹងរឿងតុក្កតានៅក្នុងកញ្ចក់ទូរស័ព្ទ
«ថេយ៍..»សម្លេលស្រាលស្រទន់រណ្ដំចិត្តរបស់ជុងគុកដាស់សតិថេយ៉ុងអោយដកភ្នែកចេញពីតុក្កតាមកសម្លឹងមុខគេដោយលើកចឹញ្ចើមម្ខាង និយាយអោយស្រួលយល់គឺឆ្លើយតបតាមរយៈទឹកមុខ🤨
«ថ្ងៃស្អែកបងត្រូវទៅធ្វើការហើយ»នាយកម្លោះចាប់ដៃរាងតូចមកក្រសោបពោលទៅកាន់គេដោយប្រើកែវភ្នែកពោពេញដោយក្ដីស្រឡាញ់ នាយមិនធ្លាប់សម្លឹងនរណាបែបនេះទេពីមុនមកអាចនឹងដោយសារថេយ៉ុងមិនសូវសម្លឹងគេចំទើបមិនដឹងពីកែវភ្នែកដែលជុងគុកសម្លឹងមើលគេព្រះអើយស្រទន់មានមន្តស្នេហ៍ណាស់
«អររធ្វើការអី?»
«គឺនៅMartជ្រុងកែងក្បែរចំណតឡានក្រុងទៅកាន់ទីក្រុង បងត្រូវធ្វើការវេនយប់ទៀតដូច្នេះហើយពេលបងទៅធ្វើការអូនមិនត្រូវចេញទៅណាផ្ដេសផ្ដាសទេលឺអត់នៅតែក្នុងផ្ទះហើយចាក់សោអោយជិតៗ» សម្ដីមួយៗអមជាមួយកាយវិការយកចិត្តទុកដាក់បារម្ភហួងហែងកាន់តែធ្វើអោយនាយតូចរំជួលចិត្តលើសដើមជាពិសេសគេថែមទាំងប្ដូរសព្វនាមនិយាយជាមួយខ្លួនទៀតផង
«បាទ!តែមិចជាលោកចង់ទៅធ្វើការ?»
«បងមិនចង់អោយប៉ាអូនមើលងាយបងម្ដងទៀតទេបងមិនចង់ទទួលបានពាក្យជាន់ឈ្លីដោយសារតែបងក្រគ្មានសមត្ថភាពមើលថែអូនទេ កន្លងមកបើមិនបានគាត់ផ្ញើលុយអោយពួកយើងរាល់ខែណ្ហើយពួកយើងក៏មិនមានរបស់ញាំនឹងរបស់របរប្រើប្រាស់គ្រប់គ្រាន់បែបនេះដែរ ប៉ុន្តែឥឡូវនេះបងមិនទទួលលុយពីគាត់ បន្តទៀតទេបងផ្ដាច់ញ៉ាចិត្តហើយទោះជាបងត្រូវលំបាកជាមួយការងារលីសែងលើកដំធ្ងន់ធ្ងរប៉ុណ្ណាក៏ដោយបងក៏សន្យាថាបងនឹងមើលថែអូនអោយល្អមិនអោយអូនខ្វះខាតអ្វីឡើយទោះជាការងារបានលុយមិនសូវជាច្រើនតែបងនឹងស៊ូ»
«អរគុណសម្រាប់ទឹកចិត្តដ៌ធំធេងរបស់លោកទោះជាឥឡូវខ្ញុំមិនចង់ចាំលោកប៉ុន្តែខ្ញុំនឹងព្យាយាមនឹករឿងពីមុនៗមកវិញព្រោះមើលទៅលោកប្រហែលជាមនុស្សល្អណាស់»ថេយ៉ុងសម្រក់ទឹកភ្នែកប៉ុន្មានដំណក់ដើម្បីពង្វក់ចិត្តជុងគុកអោយជឿថាគេពិតជាបាត់បង់ការចងចាំពិតមែន
«មិនបាច់នឹកក៏បានដែររឿងចាស់ៗអោយវាកន្លងហួសទៅអូនគួរតែចាប់យករឿងថ្មីៗនៅពេលខាងមុខល្អជាង»ជុងគុកទាញកាយតូចអោយគេងកើយទ្រូងខ្លួនដោយមិនភ្លេចញញឹមស្រាលៗ ប៉ុន្តែបើសង្កេតអោយច្បាស់វាមិនមែនជាស្នាមញញឹមធម្មតាឡើយតែជាស្នាមញញឹមដែលបង្កប់ទៅដោយភាពអាថ៎កំបាំងមិនដឹងថានាយកំពុងគិតអីនឹងចង់ធ្វើអីទេ។
_____________
ពេលវេលាចេះតែរំកិលទៅមុខជារឿយៗមួយពព្រិចភ្នែកសោះកន្លងហួសទៅ2ខែបាត់ទៅហើយពេលនេះថេយ៉ុងនឹងជុងគុកស្និតស្នាលនឹងគ្នាជាងមុនឆ្ងាយណាស់អាយនិយាយបានថាផ្អែមល្ហែមជាមួយគ្នា។ថេយ៉ុងតែងតែស្ដាប់បង្គាប់ជុងគុកពេលដែលគេប្រាប់នាយអោយនៅផ្ទះ ចំណែកឯជុងគុកក៏ចេញទៅធ្វើការនៅMartជារៀងរាល់ថ្ងៃ ប៉ុន្តែ....សួរថាគេពិតជាទៅធ្វើការនៅMartនោះពិតមែនអត់??ចម្លើយច្បាស់ជាអត់ទេគេតែងតែទៅភូមិគ្រឹះរៀបចំគម្រោងការសងសឹករបស់គេរាល់ថ្ងៃចំណែកនៅMartគឺមានមនុស្សម្នាក់ដែលមានរូបរាងស្រដៀងទៅនឹងជុងគុកធ្វើការជំនួសប៉ុណ្ណោះគេធ្វើបែបនេះដើម្បីងាយស្រួលកុំអោយមានមនុស្សសង្ស័យ ហើយព្រឹកឡើងគេក៌ត្រឡប់មកផ្ទះនៅជាមួយនាយតូចតាម
ធម្មតា
«កូនខ្លាបងមកវិញហើយ»ជុងគុកដាក់កាតាបនៅលើសាឡុងស្រែកទៅកាន់ថេយ៉ុងដែលកំពុងញាប់ដៃនៅក្នុងផ្ទះបាយ រយៈពេល2ខែកន្លងមកនេះជុងគុកក៏បានបង្រៀនថេយ៉ុងអោយធ្វើម្ហូបចេះបាន2-3មុខ ដែរដើម្បីងាយស្រួលពេលនាយមិននៅរាងតូចឃ្លានគេអាចចម្អិនញាំដោយខ្លួនឯងបាន
«បាទលោកប្ដី»ថេយ៉ុងតបទៅកាន់ជុងគុកវិញដោយ សម្ដីផ្អែមល្ហែមជាមួយនឹងស្នាមញញឹមជាប់លើផ្ទៃមុខ
«បានម្ហូបអីខ្លះថ្ងៃនេះ សឺត...»នាយកម្លោះចូលមកអោបចង្កេះតូចមួយក្ដាប់ពីក្រោយព្រមទាំងថើបស្មាគេយ៉ាងព្រហើន
«ក៏ដូចដែរបងឃើញ»
«ទំនងឆ្ងាញ់ដល់ហើយនៀក»
«ស្អុយខ្លួនណាស់បងឆាប់ទៅងូតទឹកសិនទៅសឹមមកញាំបាយ»
«អូខេ សឺត..»មុននឹងទៅជុងគុកក៏ឆ្លៀតអោនទៅស្រង់ក្លិនថ្ពាល់ក្រពុំរបស់ថេយ៉ុងមួយខ្សឺតទៀតដែរ ធ្វើអោយសាមុីខ្លួននេះអៀនឡើងក្រហមតាំងពីថ្ពាល់ដល់គុម្ពត្រចៀក
«ប្រុសកំហូច ពូកែណាស់ខាងកេងចំណេញលើអ្នក ដទៃ»ថេយ៉ុងលើកដៃម្ខាងវាយលើថ្ងាសជុងគុកតិចៗទាំងអៀនព្រាន
«អ្នកដទៃឯណាប្រពន្ធបងទេតើស»
«ឆើសឆាប់ទៅងូតទឹកទៅ»
«បាទម៉ែខ្លា»
«អ្នកណាជាម៉ែខ្លារបស់បង?តិចមួយវែកពកក្បាល»លឺសម្ដីប្ដីដូចនេះរាងតូចក៏បែរមកសម្លក់គេថ្លែ
«មិនដឹងទេ»ជុងគុកតបវិញទាំងញញឹមកំហូចនៅឆ្លៀតញាក់ចិញ្ចើមឌឺទ្រើតៗទៀត(ស្វីតពេកដូចបាក សរសេរដល់ហីនៀក😩🤏)
«មួយវែកឥឡូវនឹង»សន្សឹមនឹងសម្ដីថេយ៉ុងក៏លើកវែកសម្លឡើងបំណងវាយជុងគុកតែក៏ត្រូវគេគេចទាន់ បើមិនគេចគឺពកហើយថេយ៉ុងនេះតែនិយាយគឺធ្វើហើយថាវាយគឺវាយហើយ
«កាចនោះកាចដាក់ឈ្មោះម៉ែខ្លាបែបនេះមិនខុសទេ»ចប់សម្ដីជុងគុកក៏ប្រញាប់រត់ទៅបន្ទប់បាត់ជៀសវាងមួយវែកពកក្បាលដូច្នេះត្រូវតែប្រញាប់
«រអើមណាស់»គ្រាន់តែជុងគុកចេញទៅផុតថេយ៉ុងក៏លើកដៃត្រដុសថ្ពាល់ខ្លួនត្រង់កន្លែងជុងគុកថើបអំបាញ់មិញឡើងក្រហម គិតឬថាគេចុះសម្រុងនឹងជុងគុកបែបនេះដោយសារតែគេលង់ស្រឡាញ់ជុងគុក?ទេ!!វាគ្រាន់តែជាសម្ដែងគឺសម្ដែងដើម្បីបង្ហាញសារធាតុពិតរបស់ជុងគុក
«អូនបោកបងមិនបានទេ គីមជេយ៍ ថេយ៉ុង...!!»😏
____________________________
              TO  BE CONTINUE.....
                   JEON WARREN💜

ភរិយាជើងកាង [𝐂𝐨𝐦𝐩𝐥𝐞𝐭𝐞𝐝✅]Where stories live. Discover now