ភាគទី5:ខ្ញុំមិនទាន់ចង់បានកូនទេ

1.8K 104 0
                                    

*អធ្យាស្រ័យចំពោះពាក្យសម្ដីមិនសមរម្យ*
ផាច់!!ផាច់!!
ពីរដៃត្រង់ដើមស្មាក្រាស់លាន់ឡើងរំពង
«ឡប់សតិហើយទេដឹង»នាយតូចសម្លក់គេថ្លែរួចក៏ដើរចេញទៅពរពោះកូនស្អី?ស្រម៉ៃទៅគេមិនព្រមដាច់ខាតវ័យកំពុងពេញស្ទាវមកអោយពរពោះកូន
«ឆើស»ជុងគុកក្រវីក្បាលបន្តិចទាំងហួសចិត្តអាយុជិត30ហើយរកតែកូនមួយគ្មានគេគិតស្អីចង់ស្ទាវដល់ណាទៀតនុង?
អ្នកកម្លោះចំណាយពេលអស់សន្ទុះធំសម្រាប់ការរៀបចំផ្ទះបាយអោយស្អាតសារឡើងវិញព្រោះកំពូលប្រពន្ធគេក្រឡុកឡើងបែកវល់😭
«ធ្វើមុខស្អីចឹង?»នាយកម្លោះជ្រួញចិញ្ចើមចូលគ្នានៅពេលដែលឃើញនាយតូចធ្វើមុខជុរដូចជុះអាចម៍អត់ចេញ
«គ្មានស្អីទេ»សម្ដីដាច់ក្បាលដាច់កន្ទុយអមជាមួយនឹងទឹកមុខផងធ្វើអោយនាយក្រាស់អង្គុយក្បែរនេះខ្នាញ់មិនស្ទើរ
«កាចមេសសួរធម្មតាសោះឆ្លើយធម្មតាមក»
«មិន»
«ឯងជឿយើងចាប់ឯងបឺតមាត់អត់»ជុងគុកលើកដៃក្ដោបមុខគេអោយសម្លឹងមកខ្លួនព្រមទាំងពោលពាក្យគំរាមទៅកាន់គេតែ...
អូយ!!!!
«កុំសង្ឃឹម»ថេយ៉ុងញញឹមឌឺបែបមនុស្សឈ្នះតែក៏..
អឹប..អឹម...!!
បបូរមាត់តូចត្រូវបាននាយក្រាស់គ្របដណ្ដប់ជិតឈឹង ដៃស្រឡូនៗចាប់ផ្ដើមលើកវាយដើមដៃគេព្រោះថាគេលេងចាប់បំបិទដង្ហើមតែម្ដងម្លឹងៗដាច់ខ្យល់ស្លាប់មិនខាន
«លោក...»ទម្រាំបបូរមាត់ខ្លួនមានសេរីភាពវិញថេយ៉ុងសឹងតែដកដង្ហើមលែងដល់គ្នា
«លើកនេះយើងត្រឹមថើបបើលើកក្រោយឯងហ៊ានវាយយើងទៀតយើងចាប់ឯងរំលោភហើយ»
«អាក្រក់ណាស់..ហ្ហឹក..»រាងតូចស្រាប់តែយំឡើងនេះគ្រាន់តែថើបសោះក៏យំដែរឬ?
«មិនលួងទេ»
«ហ្ហឹក..ហ្ហឹ..ហាហាហាហ...»ឃើញប្ដីមិនលួងដូច
នោះថេយ៉ុងចុះពីលើសាឡុងននៀលយំលឺការ៉ូយកតែម្ដង😭
«ឆុយ»មួយក្បាច់នេះជុងគុកគាំងរកអីបរិយាយលែងចេញហើយនេះឬជើងកាងប្រចាំស្រុក?ហើយឥឡូវនេះមកយំននៀលដីមើលតែក្មេងចឹងហៅស្អីវិញទៅនៀក តែគេក៏មិនបានលួងដែរគឺអង្គុយមើលគេននៀលនៅនឹង ឯរាងតូចវិញឃើញចឹងកាន់តែយំខ្លាំងប្រកាច់ខ្លាំងលើសដើមបើមិនលួងគេនឹងប្រកាច់មិនព្រមឈប់ទេ
«Ahhh!ahhh!មោះយើងលួងក៏បានដែរស្រែកមើលតែអាណាចាក់ក៌ទៅហើយឈប់យំទៅ»មួយសន្ទុះធំល្មមម៉ាថេយ៉ុងស្រែកលែងចង់លឺទើបនាយដាក់ខ្លួនចុះត្រកងកាយតូចឡើង គេដាក់ខ្លួនអង្គុយលើសាឡុងដោយមានរាងតូចនៅលើភ្លៅ
«......»មិនមានការឆ្លើយតប
«កើតអីបានងរនឹងយើងសម្បើមមេស?»ជុងគុកសួរឡើងស្របនឹងដៃកំពុងអង្អែលខ្នងគេតិចៗបែបលួងលោម
«.....»
«អត់លឺយើងសួរទេ?»ដោយមិនមានការឆ្លើយតបជុងគុកក៏ផញតួនឡើងម្ដងទៀត
«ឈឺក៌»នាយតូចឆ្លើយដោយសម្លេងស្អកៗពិតណាស់គេស្រែកឡើងឈឺក៌ទៅហើយ
«ចឹងខំទ្រហយំធ្វើអី?»ស្របនឹងសម្ដីនាយក្រាស់ឈោងយកទឹកលើតុហុចអោយរាងតូច គេទទួលផឹកយ៉ាងលឿនព្រោះថាស្ងួតក៌គួរសម
«ចុះលោកមិនលួងខ្ញុំទៅលួងប្រពន្ធឯងសោះសុខចិត្តឈរមើលហ្ហឹក...»គ្រាន់តែបានទឹកបន្សើមបំពងក៌ភ្លាមស្រែកតវិញអោយប'ប៉ាច់
«ឈរមើលឯណាខ្ញុំអង្គុយមើលតើស»
«ខ្ញុំច្រឡំ លោកមានបំណងធ្វើបាបខ្ញុំ»
«ប្ដីឯណាមានបំណងធ្វើបាបប្រពន្ធខ្លួនឯងនោះពេលខ្លះគេគ្រាន់តែចង់អោយប្រពន្ធស្គាល់ពាក្យថាចាញ់ខ្លះព្រោះតែខឹងលួងងរលួងចឹងយូរទៅបានចិត្តណាស់ដូចឯងឥឡូវចឹងគ្រាន់តែយើងមិនលួងឯងប្រកាច់ដូចពុលថ្នាំ»ស្របនឹងសម្ដីនាយកម្លោះលើកដៃច្បូចចុងច្រមុះមនុស្សក្នុងរង្វង់ដៃតិចៗស្ទាវស្អីគួរអោយខ្នាញ់យ៉ាងនេះ😭
អូយ!!
មួយដៃកណ្ដាលពោះធ្វើអោយនាយក្រាស់ចំហរមាត់មួយរំពេចក្បាលខូចណាស់រាងតូចនេះចូលចិត្តធ្វើសុីតែពេលគេភ្លេចខ្លួន
«នេះមិនរៀងទេចង់អោយយើងរំលោភឯងឬ?»ជុងគុកប្រលែងកាយតូចលើកដៃទប់ពោះខ្លួនឃើញតែស្គមៗទេតែមួយដៃៗចុកហោះ
«ប៉ះខ្ញុំបន្តិចខ្ញុំវាយគ្មានដឹងប្ដីទេគ្រាន់ប្រាប់»
«ចឹងផង?ឯងមិនដែលគិតទេឬថាយើងអាចតដៃហើយបង្រ្កាបឯងបានដោយងាយនោះទេ?»លឺសម្ដីប្រពន្ធដូចនោះនាយក្រាស់តបវិញទាំងលើកចិញ្ចើមឆ្ងល់
«ក៏លោកមិនដែលឈ្នះខ្ញុំស្រាប់ហើយមានអីដែលខ្ញុំត្រូវខ្លាចលោកទេចង់តដៃក៏តទៅកំដរម៉ាសប្បាយទៀរហ៌»បានលឺជុងគុកពោលចឹងរាងតូចកាន់តែផ្គើនលើសដើម និយាយមធ្យមងំទឹកមុខខ្មើតមកទៀត
«ហីយ៉ាគីមជេយ៍ ថេយ៉ុង ឯងល្ងង់ទៀតហើយឯងមើលមាឌយើងនឹងមាឌឯងផងទៅប៉ុនឯងនេះយើងវាយតែមួយដៃក៏ឯងយំដែរ»
«មាឌធំមិនប្រាកដថាយកឈ្នះមាឌតូចឯណា»
«យើងមានខ្សែក្រវ៉ាត់ខ្មៅហើយក៏ធ្លាប់ហាត់ប្រដាល់ដែរ»
«ខ្ញុំមិនខ្វល់ទេទោះយ៉ាងណាក៏លោកមិនអាចឈ្នះខ្ញុំដែរគ្មានថ្ងៃឡើយប្រាប់ទៅ»ថេយ៉ុង
«ចឹងផង?កាលតាមស្រឡាញ់ខ្ញុំល្អណាស់ដល់បានខ្ញុំធ្វើប្ដីដូចអត់ថ្នមខ្ញុំអត់សូវរវីរវល់នឹងខ្ញុំដូចមុនសោះនៀក»នាយកម្លោះពោលឡើងទាំងភ្នែកសម្លឹងទៅខាងក្រៅ សម្ដីនេះហាក់ទាក់ទាញចិត្តនាយតូចអោយងាកមកមើលមុខគេ
«ពីមុនផ្សេង»
«ចុះឥឡូវធ្វើដូចពីមុនមិនបានហេស?ខ្ញុំក៏ត្រូវការមើលថែថ្នាក់ថ្នមដែរណា»ស្របនឹងសម្ដីនេះជុងគុកក៏ផ្ដេកខ្លួនលើស្មាថេយ៉ុងតែក៌...
អឹក!!!អូយ!!!
ជាថ្មីម្ដងទៀតប៉ុន្តែមិនមែនដាល់កណ្ដាលពោះទៀតទេគឺមួយជើងធ្លាក់សាឡុងតែម្ដង(ពូជអ្នកចម្បាំង☺️)
«លេងតិចតួចមិនបាន»ជុងគុកក្រោកឡើងទាំងដៃទប់ចង្កេះធ្លោះហើយក៏មិនដឹងបើមួយជើងហោះធ្លាក់ពូកចឹងអីនោះ
«សមមុខទៅនរណាអោយលោកប៉ាភ្លីប៉ាភ្លើលេងជាមួយខ្ញុំធ្វើអីដឹងហើយថាខ្ញុំមិនចូលចិត្ត»
«ឯងស្រឡាញ់យើងដែរទេ?»សុខៗជុងគុកស្រាប់តែសួរឡើង
«ស្រឡាញ់នឹងហើយបើមិនស្រឡាញ់ស្មានខ្ញុំតាមញ៉ែលោកមករាប់ឆ្នាំហី?»លឺសំណួរថេយ៉ុងហាក់ហួសចិត្តបន្តិចដែរគេខំញ៉ែឡើងរាប់ឆ្នាំមកសួរស្រឡាញ់អត់យកស្អីមកគិតនឹង😡🫵🏻
«បើស្រឡាញ់យើងសុំអីពីឯងមួយ តើឯងព្រមទេ?»ជុងគុកនិយាយដោយទឹកមុខចម្លែកៗស្មានមិនសូវធ្វើអោយនាយតូចក្របួចចិញ្ចើមឆ្ងល់
«សុំអី?លោកចង់សុំអីក៏ខ្ញុំអោយដែរ»
«យើងចង់បានកូនឯងពរពោះកូនអោយយើងបានទេ?»គាំង!រកពាក្យតលែងឃើញមិចបានជាគេចង់បានកូនរហូតចឹង
«លោកយកស្អីមកគិត?»
«យកខួរក្បាលនឹងបេះដូងមកគិតថេយ៍ខ្ញុំចង់បានកូនពិតមែនណាខ្ញុំចង់បានយូរហើយតែខ្ញុំមិនហ៊ាននិយាយទើបតែថ្ងៃនេះពេលដែរទៅផ្សារខ្ញុំឃើញគេពរកូនខ្ញុំមានអារម្មណ៍ថាបើយើងមានកូនម្នាក់ច្បាស់ជាល្អណាមួយឯងទៅក្រៅបាត់ៗបើមានកូនម្នាក់នៅក្នុងផ្ទះច្បាស់ជាល្អគ្រាន់មានគ្នាជាមួយខ្ញុំ ខ្ញុំនៅម្នាក់ឯងអផ្សុកណាស់»មួយប្រយោគនេះធ្វើអោយថេយ៉ុងរាងភ្ញាក់មកបន្តិចដែរមិចក៏គេមិនដែលគិតដល់រឿងនេះ?គេមិនធ្លាប់គិតពីសុខទុកជុងគុកយ៉ាងណាទេត្រូវហើយគេតែងតែចេញក្រៅបាត់ៗទុកអោយជុងគុកនៅផ្ទះម្នាក់ឯងរាល់ថ្ងៃមិនដឹងថាគេឯកាយ៉ាងណាទេ
«តែខ្ញុំមិនទាន់ចង់បានកូនទេ បើលោកស្រឡាញ់ក្មេងលោកទៅយកពីមណ្ឌលកុមារកំព្រាមកចិញ្ចឹមទៅ»ចប់សម្ដីនាយតូចក៏ក្រោកទៅបន្ទប់បាត់ទុកអោយជុងគុកនៅសម្លឹងដំណើរគេដោយទឹកមុខស្រងូតស្រងាត់ហាក់ពិបាកស្មានជាមួយអារម្មណ៍គេ
«តាមពិតខ្ញុំចង់បានកូនដែរប៉ុន្តែវាភ្លាមៗពេកហើយខ្ញុំធ្វើចិត្តមិនទាន់បានទេសូមលោកទុកពេលអោយខ្ញុំបន្តិចទៅកុំបង្ខំខ្ញុំអីហ្ហឹក...ហ្ហឹក...»មកដល់បន្ទប់ភ្លាមថេយ៉ុងទម្លាក់ខ្លួនចុះយំតែម្ដងគេចង់បានកូនណាស់កូនជាមួយមនុស្សដែរគេស្រឡាញ់បែបនេះគេកាន់តែចង់បានតែបើវាភ្លាមៗពេកគេក៏ធ្វើចិត្តមិនទាន់បាន
ដែរជម្រើសល្អគឺមានតែប្រកែកនេះឯង
តុក...តុក.....
មួយសន្ទុះធំសម្លេងគោះទ្វារបន្ទប់លាន់លឺឡើងថេយ៉ុងក៏រហ័សជូតទឹកភ្នែកចេញមុននឹងដើរទៅបើកទ្វារអោយអ្នកខាងក្រៅ
«យំមែនទេ?»ទោះជាខំលាក់យ៉ាងណាក៏ជុងគុកនៅតែមើលដឹងព្រោះតែភ្នែកគេនៅក្រហមនៅឡើយ
«អត់ទេសត្វចូលភ្នែក»
«អរររ»
«ខ្ញុំមានរឿងប្រាប់លោក»ថេយ៉ុងទាញជាយគេតិចៗរួចក៏ពោលឡើង
«ចៃដន្យណាស់ខ្ញុំក៏មានរឿងចង់ប្រាប់ឯងដែរ»នាយកម្លោះតបវិញ
«ចឹងលោកនិយាយមុនទៅ»
«អូខេ!ខ្ញុំមានជម្រើស2នៅពេលឥឡូវនេះគឺជម្រើសទី1ខ្ញុំចង់ជួយអោយគេពរពោះជំនួសព្រោះខ្ញុំមិនចង់បង្ខំឯងហើយខ្ញុំក៏មិនចង់យកកូនអ្នកដទៃដែលគ្មានសាច់ឈាមខ្លួនមកចិញ្ចឹមដែរ ចំណែកជម្រើសទី2បើខ្ញុំយកប្រពន្ធមួយទៀតជាមនុស្សស្រីឯងគិតយ៉ាងមិច?»
ក្ដុក!!!
លឺសម្ដីនាយក្រាស់ហើយថេយ៉ុងធ្លាក់ថ្លើមក្ដុករកពាក្យអ្វីនិយាយលែងចេញហើយ
«អឹមមានអីល្អតើសខ្ញុំងូតទឹកមុនហើយចឹង»ថារួចថេយ៉ុងក៏ដើរចូលបន្ទប់ទឹកបាត់គេទប់លែងជាប់ហើយ
«កើតស្អីចេះ?»ជុងគុករាងឆ្ងល់នឹងកាយវិការគេតិចតួចដែរតែក៏ខ្ចិលសួរនាំច្រើន
«ហ្ហឹក..លោកដឹងទេខ្ញុំចង់ប្រាប់លោកថាខ្ញុំព្រមយកកូនហើយតែឥឡូវនេះមើលទៅវាហួសពេលក្នុងការនិយាយហើយ»
—————————————————————
To Be Continue......
JEON WARREN💜

ភរិយាជើងកាង [𝐂𝐨𝐦𝐩𝐥𝐞𝐭𝐞𝐝✅]Where stories live. Discover now