ភាគទី16:មួយខ្សឺត50000វ៉ុន

1.5K 86 0
                                    

[អធ្យាស្រ័យចំពោះអក្ខរ៉ាវិរុទ្ធ]
ក្រោយពីចំណាយពេលត្រាំទឹកអស់មួយសន្ទុះធំហើយជុងគុកក៏ចេញមកវិញជាមួយកន្សែងរុំត្រឹមចង្កេះជំហ៊ានមួយៗបោះទៅកាន់ទូសម្លៀកបំពាក់ កែវភ្នែកខ្មៅដុតសម្លឹងមើលខោអាវក្នុងទូយ៉ាងយកចិត្តទុក ទម្រាំរើសត្រូវចិត្តគេកកាយសឹងតែមួយទូទៅហើយ នាយកម្លោះទាញយកអាវយឺតដៃខ្លីពណ៌ខ្មៅជាមួយនឹងខោខូវប៊យរលុងមកស្លៀកសម្លៀកបំពាក់មួយឈុតនេះមើលទៅសាមញ្ញៗប៉ុន្តែពេលពាក់លើដងខ្លួនរបស់ជុងគុកហាក់លើកសម្រស់គេឡើងស្រឹបៗសង្ហាណាស់!!សង្ហាររកកន្លែងទាស់ពុំឃើញតែម្ដងចឹងទេតើសបានជាថេយ៉ុងតាមគេស្អិតយ៉ាងនេះជាពិសេសសុខចិត្តនាំគេមករស់នៅកន្លែងដាច់ស្រយាលទៀតផងហើយមូលហេតុគឺដើម្បីជៀសចេញពីការញ៉ែញ៉ងប៉ងចង់បានរបស់នារីហាយ សូនៅឯទីក្រុងនោះឯង
«ឈ្ងុយពេញផ្ទះតែម្ដងហើយនៀក»ជុងគុកចេញមកដល់ខាងក្រៅក៏លាន់មាត់ឡើងព្រោះតែក្លិនធ្វើម្ហូបរបស់ថេយ៉ុងសាយភាយពេញផ្ទះ
«ឆាប់មកញាំមកទាន់នៅក្ដៅៗ»ថេយ៉ុងតបទៅកាន់នាយក្រាស់បណ្ដើរដៃដួសបាយដាក់ចានបណ្ដើរ ឯជុងគុកក៏ប្រញាប់ដើរមកកាន់តុបាយដូចគ្នា
«សឺត...»ការដែលប្រញាប់ដើរមកនេះគឺមិនមែនមកពីឃ្លានបាយទេប៉ុន្តែគេប្រញាប់ថើបសំណព្វចិត្តរបស់គេទៅវិញទេ
«ហីយ៉ា..បងកេងចំណេញលើអូនទៀតហើយពូកែថើបបែបនេះអូនគួរតែគិតលុយហើយ»ថេយ៉ុងឈរច្រតចង្កេះពោលឡើងញែតៗដាក់ជុងគុក នាយកម្លោះនោះខ្នាញ់មិនស្ទើរទេបើអាចសឹងចាប់រំលោភហើយ(កុំទាន់ហិង្សាសម្រួលគ្នាបាន😔)
«ចង់គិតតម្លៃប៉ុន្មានដែរ?»សម្ដីព្រានជាមួយនឹងស្នាមញញឹមកំហូចធ្វើអោយថ្ពាល់ក្រពុំរបស់នាយតូចចាប់ផ្ដើមឡើងពណ៌ក្រហមព្រឿងៗ
«អឹមមមមមម...មួយខ្សឺត50000វ៉ុន»នាយតូចគិតមួយសន្ទុះរួចក៏ពោលឡើង
«ចុះបន្តិចបានទេ?»
«តថ្លៃគុណនឹង2ឡើង100000វ៉ុន»
«Ahh!Ahhអត់តថ្លៃទេ តែថា50000វ៉ុនបងធ្វើការមួយ2ថ្ងៃទើបបានណាថេយ៍»
«ចឹងចាំ2ថ្ងៃចាំថើបម្ដង»ថេយ៉ុងឆ្លើយទៅកាន់នាយជាមួយនឹងកាយវិការខ្ចូតៗ
«អួយយយយធ្វើចឹងដាច់ខ្យល់បងស្លាប់ហើយ»ទឹកមុខជូរហួញដូចក្រូចឆ្មារបស់ជុងគុកបង្ហាញឡើង2ថ្ងៃបានតែ1ខ្សឺត?អត់ទេ!យកខ្សែអាវទ្រនាប់ចងក៌នាយអោយស្លាប់ទៅល្អជាង😭
«មិនដឹងទេបើគ្មានលុយកុំមកចង់ថើបអូន»
«អាចបង់រំលួសបានទេ?»
«នេះបងគិតថាអូនជាទំនិញឬបានជាមកចង់បង់រំលួួស បែបនឹង»លឺសម្ដីប្ដីខ្លួនចង់បង់រំលួសភ្លាមថេយ៉ុងក៏ខ្ញាល់ឡើងមួយរំពេច
«បើបង់រំលួសអត់បាន ចឹងអាចជំពាក់សិនបានហេស?»
«នែ!ចន ជុងគុក»ដល់ចំណុចនេះថេយ៉ុងរាងគាំងដែរ មនុស្សស្អីចឹងទេលោកហឺយអត់មានលុយប៉ុន្តែចង់ថើបគេ
«ធ្វើមិចបងក្រមិនមានលុយគ្រប់គ្រាន់ដើម្បីបង់ថ្លៃថើបអោយអូនចឹងហើយបងមានតែជំពាក់សិននឹងឯងបើអូនអោយបងអត់ទ្រាំ2ថ្ងៃទើបបានថើបអូនមួយខ្សឺតបងដាច់ខ្យល់ស្លាប់ខានបង្កើតកូនមិនខាន»
«បញ្ឈប់សម្ដីបងទៅ»អត់ទេ!ថេយ៉ុងកាន់តែគាំង នឹងប្រុសកំហូចម្នាក់នេះហើយមើលសម្ដីគេចុះពិតជាព្រានពិតមែន
«អូនគិតទៅមួយថ្ងៃយ៉ាងហោចណាស់បងថើបអូន300ខ្សឺតដែរហើយបើអោយទ្រាំ2ថ្ងៃ1ខ្សឺតបងមិនសរសៃរទាញ?បងមិនទាន់បានស្គាល់រសជាតិយកកូនម្ដងផងបើអោយដាច់ខ្យល់ស្លាប់មុនបងស្ដាយណាស់ ថេយ៍យល់ដល់បងផងណាបញ្ចុះ90%ទៅ»ជុងគុកចាប់ដៃថេយ៉ុងទៅក្រសោបព្រមទាំងពោលដោយទឹកមុខលួងលោម Seven Day A Week🗿
«បងយកស្អីមកគិត90%អស់បាត់ហើយ»ស្អីៗបញ្ចុះម្ដង90%នរណាទៅរកសុីខាតចឹងនោះ មនុស្សនេះរកតែលេងខ្សែលើគេទេ
«សម្រេចថាចឹងហើយអូនមិនបាច់ប្រកែកទេបញ្ចុះ90%លើមុខរបរថ្មីរបស់អូន»
«អូនមិនទាន់និយាយថាOkឯណាមិចក៏មកអារកាត់ខ្លួនឯងបែបនេះ នរណាទៅភ្លើចេញរកសុីដំបូងបញ្ចុះអស់ថ្លៃចឹងនោះបើរកសុីខាតចឹងៗអីគ្មានសល់លុយទេ»
«បងអត់ដឹងសំខាន់គឺដឹងតែចុះ90%»មិនដឹងជាប្ដីល្បល់កាច់ស្អីចឹងទេសប្រកែកទាល់តែឈ្នះប្រពន្ធចឹងៗអីសមតែមួយជើងផ្កាប់ចានទើបសម
«អូនចាញ់បងហើយ»ដោយខ្ចិលបន្តព្រោះបើបន្តក៏ប្រកែកអត់ឈ្នះចឹងមានតែបញ្ឈប់ហើយញាំបាយ បើមិនចឹងទេគ្មានបានញាំទេនៅតសម្ដីគ្នានឹង
«ឆ្លាត»ជុងគុកញញឹមខ្ចឹបតាមរបៀបមនុស្សឈ្នះ គេឈ្នះទៀតហើយខ្លាអី?ប៉ះគេអោយដេក☺️
ទឺត~~ទឺត~~
សម្លេងសុីផ្លេឡានលឺល្វើយៗពីខាងក្រៅរបងផ្ទះ កាលពីមុនផ្ទះពួកគេមានរបងដែរប៉ុន្តែអត់ទាន់មានទ្វារចឹងហើយនរណាចង់មកគឺចូលមកតាមសេរីប៉ុន្តែឥឡូវដោយសារតែជុងគុករកលុយសល់បានគួរសមដូច្នេះពួកគេក៏បានទិញទ្វារដាក់ងាយស្រួលពេលគេមិននៅគឺចាក់សោជាប់
«នរណាគេមករកអីនឹង?»
«អូនមិចនឹងដឹងចាំអូនទៅបើកទ្វារ»
«មិនបាច់ទេអូនអង្គុយនឹងហើយទុកបងទៅវិញជៀសវាងមានគ្រោះថ្នាក់ដល់កូនខ្លាតូចរបស់បង»មុននឹងចេញទៅនាយកម្លោឆ្លៀតបោះសម្ដីព្រានអោយថេយ៉ុងអៀនខ្វាច់ទៀត
«ស្មានតែនរណាតាមពិតគ្រួសារមាត់ដាចមកលេងសោះ»ជុងគុកចេញមកបើកទ្វាររបងឃើញថាជាឡានរបស់យ៉ុនហ្គីនឹងជីមីនសោះ ឡានក៏បានបើកចូលក្នុងបរិវេណខាងមុខផ្ទះដែលមានប្រលោះសមល្មមដាក់ឡាន ជុងគុកបិទទ្វាររបងវិញរួចទើបដើរចូលមកក្នុងផ្ទះជាមួយនឹងជីមីននឹងយ៉ុនហ្គី
«អាថេយ៍»មកដល់ភ្លាមជីមីនរត់ទៅរកថេយ៉ុងកំពុងញាត់បាយនៅតុអាហារភ្លាម
«នឹកឯងណាស់នៀក»ជីមីន
«ញាត់ម្លឹងៗតិចដាច់ខ្យល់ងាប់?»មិនប្រាប់ក៏ដឹងថាជាសម្ដីរបស់អ្នកណា មិនមានម្ដងទេដែលនិយាយចេញមកដូចគេដូចឯងម្ដងណាក៏ចេញមកទទឹងទិសដែរប្រូយ៉ុនហ្គីនឹងហ៌
«ឯងអត់ពាក្យនិយាយហី?»ជុងគុកចោទសួរទៅកាន់មិត្តសម្លាញ់ខ្លួនដូចខ្វះពាក្យចឹង😩
«ទុកមាត់បងញាំប្រហុកទៅល្អជាង»ថាអីតែមិត្តខ្លួនសូម្បីតែជីមីនជាប្រពន្ធក៏ក្ដៀនយោលបល់ជាមួយនឹងសម្ដីស្វាមីខ្លួនដែរ
«មិចមកមិនប្រាប់យើងចឹង?»ក្រោយពីចាត់ការអាហារក្នុងមាត់ចូលក្នុងពោះរួចហើយថេយ៉ុងក៏សួរទៅកាន់ជីមីន
«មកអោយដំណឹងមុនមិចSurpriseមកស្ងាត់ៗបែប នេះទើបរំភើប»
«អឺអោយសមមុខទៅពូកែខាងមកមិនប្រាប់អត់មានអីសុីទេព្រោះអត់ដឹងថាមកចឹងហើយក៏មិនបានរៀបចំម្ហូបទទួលដែរ»ជុងគុក
«យើងមកលេងអាថេយ៍មិត្តសម្លាញ់យើងមិនមែនមកសុីបាយផ្ទះឯងទេអាចោជាប់គុក»
ផាច់!!
និយាយមិនទាន់ទាំងអស់ពាក្យស្រួលបួលផងក៏សុីមួយដៃរបស់ថេយ៉ុងលាន់ឡើងផាច់
«មិចក៏វ៉ៃយើង?»
«នរណាអោយឯងហៅប្ដីយើងបែបនេះ»ទាំងជីមីននឹងថេយ៉ុងសម្លក់គ្នាទៅមកថ្លែ តែការសម្លក់នេះគ្រាន់តែជាការលេងសើចរបស់ពួកគេប៉ុណ្ណោះ ប៉ុន្តែចំពោះរាងក្រាស់ទាំង2អត់បានគិតចឹងឯណាស្មានតែពួកគេឈ្លោះគ្នាមែនព្រោះឃើញសម្លក់ខ្លាំងពេកក៏ប្រញាប់ចូលទៅចាប់ចេញរាងៗខ្លួន
«សម្រួលគ្នាបានកុំហិង្សា»ជុងគុក
«មានរឿងអីនិយាយគ្នាសិន»យ៉ុនហ្គី
«ស្អីពួកបង??»ទាំងថេយ៍នឹងជីមីនស្រែកឡើងព្រមគ្នារួចក៏កៀកដៃគ្នាដើរទៅកាន់សាឡុងធ្វើមិនដឹងទុកអោយនាយក្រាស់ទាំង2ឈរគាំងទ្រឹងនឹងកាយវិការស្ដេចប្រពន្ធរបស់ខ្លួន
«ចឹងក៏ចឹងទៅ»យ៉ុនហ្គីនឹងជុងគុកពោលឡើងព្រមគ្នារួចក៏ដើរទៅកាន់សាឡុងដែលមាននាយតូចកំពុងជជែកគ្នា ទំនងដូចត្រូវខ្សែគ្នាសម្បើមណាស់
«ថ្ងៃនេះមិនមែនថ្ងៃឈប់សម្រាកឯណាមិចក៏ពួកឯងមកលេងយើងបាន?»ថេយ៉ុងសួរទៅកាន់ជីមីនព្រោះតាមមើលថ្ងៃនេះយ៉ុនហ្គីត្រូវធ្វើការ
«ទៅខ្វល់ថ្ងៃឈប់ធ្វើអីបើប្ដីយើងជាម្ចាស់ក្រុនហ៊ុនហើយនឹងចង់ឈប់ពេលណាក៏បានដែរ»ជីមីនតបទៅថេយ៉ុងវិញទាំងសើចលឹបបាត់អស់នេត្រា ជីមីននឹងយ៉ុនហ្គីបានរៀបការរួចហើយតាំងពីមួយខែមុនមកម្ល៉េះហើយថេ/គុកក៏បានទៅចូលរួមដែរ
«អាងតែគេមានប្ដីសេដ្ឋីហ៌គេអួតសាហាវ»ថេយ៉ុងពេបមាត់ដាក់ជីមីន
«ឡូយហេសៗៗៗ»
«ឡូយហើយទៅ តែនៅចាញ់ប្ដីយើងទេប្ដីយើងឡូយជាងប្ដីឯងទៀតហ៌ប្រាប់ទៅធ្វើការតិចតួចទេតែអោយលុយយើងរាល់ថ្ងៃទិញរបស់ឆ្ងាញ់ៗផ្ញើយើងរហូត»
«ប្ដីយើងក៏អោយលុយយើងរាល់ថ្ងៃដែរ»ជីមីន
«ចុះពេលប្ដីឯងថើបម្ដងៗថើបយកៗមែនទេ?»ថេយ៉ុង
«ត្រូវហើយមួយថ្ងៃៗមិនដឹងជាប៉ុន្មានរយខ្សឺតទេថើបសឹងសឹកថ្ពាល់យើងហើយ»
«Ohh ចឹងឯងខាតហើយប្ដីយើងវិញណាមួយថ្ងៃថើប300ខ្សឺត មួយខ្សឺត50000វ៉ុនឯណោះ»ដល់ចំណុចនេះជីមីនក៏ព្រមចាញ់
«មែនហី?»លឺសម្ដីរាងតូចថេយ៉ុងដូចនោះយ៉ុនហ្គីក៏ងាកមុខមកសួរជុងគុកដែលកំពុងអេសក្បាល
«អឺនឹងហើយរាល់ថ្ងៃសល់តែអាអូនមួយចង្កោមក្នុងខោទេបើនិយាយពីលុយគ្មានមួយវ៉ុនទេ»ជុងគុកតប ទៅយ៉ុនហ្គីវិញ
«ចប់ហើយចឹង»
«ចុះឯងវិញមិចដែរ?»
«យើងមិនអីទេគ្រាន់តែមិនខុសគ្នាពីឯងប៉ុន្មានទេ»
«ពូកែណាស់អាខាងឆ្លងឆ្លើយគ្នានឹង»ដោយឃើញប្ដីខ្លួននឹងប្ដីមិត្តភក្តិឬអ៊ូឆ្លងឆ្លើយកាត់មុខខ្លួនជីមីនក៏ពោលឡើងធ្វើអោយពួកគេសម្រួលឥរិយាបទមកអង្គុយស្រួលបួលវិញ យាយពីថាម្នាក់ៗឡើងអង់អាចដូច ម៉ាហ្វៀតែខ្លាចប្រពន្ធឡើងញ័រគ្មានមួយណាខុសពីមួយណាទេ
«អាថេយ៍យើងមានដំណឹងល្អមកប្រាប់»
«ដំណឹងល្អអី?»
«គឺថាយើងមានផ្ទៃពោះ2សប្ដាហ៍ហើយ»ដំណឹងមួយនេះធ្វើជុងគុកនឹងថេយ៉ុងបើកភ្នែកធំៗសម្លឹងជីមីន ដោយភាពភ្ញាក់ផ្អើលហើយមិនមែនតែ2នាក់នឹងទេសូម្បីយ៉ុនហ្គីក៏ភ្ញាក់ផ្អើលដែរព្រោះគេក៏មិនដឹង
«ពិតមែនឬ?»ជីមីនងក់ក្បាលតិចៗប្រាប់ថេយ៉ុង បញ្ជាក់ថាវាពិតមែន
«ហីយ៉ាខ្លាំងរបស់វាទើបការបាន1ខែមិនទាន់ស្រួលបួលផងផើមបាត់ហើយ»ជុងគុក
«អូនមានពីកាលមិចក៏មិនប្រាប់បងចឹង?»យ៉ុនហ្គីសួរទៅកាន់ជីមីន
«ដូចដែលប្រាប់គឺ2សប្ដាហ៍ហើយបាទ»
«ទើបបាន1នឹងមានកូនហា?»យ៉ុនហ្គីសួរទាំងចំហរមាត់មិននឹកស្មានថាស្ពែខ្លួនខ្លាំងយ៉ាងនេះទើបតែបាន1ដងសោះ😭
«នែបងនិយាយអីនឹង មាត់អោយមានគម្របបន្តិចទៅមើស»បន្ទាប់ពីលឺប្ដីនិយាយដូចនោះជីមីនលើក ដៃវាយគេតិចៗនិយាយអត់ចេះខ្មាស់គេសោះអារឿងចឹងៗចេះមកយកហែកកេរ្តិ៍ទៅកើត
«ខ្លាំង»ស្របនឹងសម្ដីជុងគុកនឹងថេយ៉ុងក៏លើកមេដៃឡើងព្រមគ្នាមិនសរសើរមិនបានទេ
«អឺប្ដីយើងចឹងមិនដូចប្ដីឯងទេការជិត2ឆ្នាំហើយរកកូនមួយគ្មាន ងាប់បាត់ហើយទេដឹង?»ជីមីន
«ហាស់?ស្អីគេងាប់?»ថេយ៉ុង
«សួរប្ដីឯងទៅ»
«គ្មានងាប់ទេនៅល្អចេសរស់រវើកទៀតហ៌»ស្របនឹងសម្ដីជុងគុកបញ្ចេញស្នាមញញឹមព្រានព្រមទាំងញាក់ចឹញ្ចើមទ្រើតៗទៀត
ប្រាវ!!!!!
សម្លេងនៅខាងក្រៅផ្ទះទាក់អារម្មណ៍កម្លោះៗទាំង4អោយងាកទៅមើល
«Ahhhh~~អត់ទេ~~~~~~~»
____________________________
            TO BE CONTINUE.......
               JEON WARREN💜

ភរិយាជើងកាង [𝐂𝐨𝐦𝐩𝐥𝐞𝐭𝐞𝐝✅]Where stories live. Discover now