ភាគទី7:គេទៅចោលខ្ញុំហើយ

1.9K 98 0
                                    

[អធ្យាស្រ័យចំពោះអក្ខរ៉ាវិរុទ្ធ]
ថេយ៉ុងឈរត្រឹងមួយកន្លែងហាក់ស្រឡាំងកាំងនឹងទិដ្ឋភាពនៅចំពោះមុខអ្នកបងចឹងហេស???
«មានន័យថាមិចជុង?»រាងតូចបោះជំហានមួយៗទាំងទឹកមុខមិនយល់
«ក៏មានន័យបែបនឹងហើយនេះហ្វារីអាជាប្រពន្ធទី2របស់ខ្ញុំ»ជុងគុកញញឹមស្រស់សម្លឹងទៅកាន់មនុស្សស្រីឈរក្បែរខ្លួនដោយមិនបានខ្វល់នឹងថេយ៉ុងឡើយ
«យប់មិញបងសន្យាអ្វីខ្លះ?»ទឹកភ្នែកចាប់ផ្ដើមរមៀលចុះកាត់ផែនថ្ពាល់សររលោងបន្ទាប់ពីឃើញកាយវិការស្និតស្នាលរបស់គេទាំង2
«យប់មិញផ្សេងសន្យាវាហួសហើយកុំយកមកគិតអី»អ្នកកម្លោះបែរមុខមកសម្លឹងមុខនាយតូចទាំងញញឹមបែបមុតៗ
«អត់ទេជុងកុំចឹងអីណា»ថេយ៉ុងស្ទុះទៅចាប់ដៃគេពោលឡើងទាំងទឹកភ្នែកហូររហាមប៉ុន្តែក៏ត្រូវនាយក្រាស់គ្រលាស់ចេញមួយទំហឹងដោយគ្មានអាសូកាយតូចដួលទៅលើឥដ្ឋយ៉ាងដំណម
«តោះហ្វាយើងទៅដើរលេង»
«ចាសលោកប្ដី»ចប់សម្ដីពួកគេទាំង2ក៏បណ្ដើរគ្នាចេញទៅដោយមិនក្រលេកមើលអ្នកកំពុងយំក្រាបនៅនឹងការ៉ូសូម្បីតែបន្តិច
«ហ្ហឹកហ្ហឹក..ជុងកុំទៅអីជុងកុំទៅចោលថេយ៍អីជុង......»សម្លេងស្រែកយ៉ាងគួរអោយអាណិតរបស់នាយតូចលាន់លឺរំពងពេញផ្ទះ
ផាច់!!
«ថេយ៍..»អ្នកកម្លោះចាប់អង្រួនកាយតូចបណ្ដើរស្រែកបណ្ដើរគេស្លន់មិនស្ទើរទេគេងសុខៗក៏ស្រែកយំហៅនាយឡើងចង់បែកផ្ទះចឹង(ហាកគេយល់សប្តិសោះ😞)
«ជុង!ជុង!កុំទៅចោលថេយ៍អីថេយ៍ខ្លាចថេយ៍ស្រឡាញ់ជុង»ថេយ៉ុងបើកភ្នែកយ៉ាងរហ័សស្ទុះអោបជុងគុកជាប់
«ខ្ញុំមិនទៅណាទេខ្ញុំនៅទីនេះហើយកុំខ្លាច»ជុងគុកសស្រាក់ដៃអោបកាយតូចជាប់ព្យាយាមនិយាយលួងលោមគេដោយលើកដៃម្ខាងអង្អែលសក់ទន់រលោងតិចៗ
«ជុង?»ក្រោយពីអោបអស់មួយសន្ទុះថេយ៉ុងក៏បង្ហើបមុខចេញពីទ្រូងក្រាស់ហៅសព្វនាមនាយកម្លោះដោយសម្លឹងមើលគេភ្លឹសៗ
«ហឹម?»រាងក្រាស់លើកចិញ្ចើមឡើងបន្តិច
«លោកមានប្រពន្ធចុងមែនទេ?»
«ហាស់?ប្រពន្ធចុងអីគេខ្ញុំអត់មានផង»
«ចុះមនុស្សស្រីមុននេះជាអ្នកណា?លោកបណ្ដើរនាងចេញទៅមុននេះហ៌?»រាងតូចធ្វើភ្នែកឡីញឡង់ៗមាត់ច្បួញចូលគ្នា
«ស្រីណា?ខ្ញុំទើបមោពីផ្ទះបាយតើសខ្ញុំកំពុងធ្វើម្ហូបលឺឯងស្រែកដូចអាណាចាក់ក៌ទើបចូលមកមើលទៅមានស្រីមោពីណាយល់សប្តិឡើងក្រឡកខួរហើយទេដឹង?»ជុងគុករាងអស់សំណើចតិចដែរសុខៗមកចោទគេចឹងណាមិនហួសចិត្ត?😭
«ពិតមែនហី?»
«ទៅងូតទឹកទៅអាលបានញាំបាយដេកនោះដេកខ្ញុំធ្វើម្ហូបហើយឡើង2-3មុខហីទើបក្រោក»និយាយចប់ជុងគុកក៏ដើរចេញទៅផ្ទះបាយវិញទុកអោយនាយតូចនៅធ្វើមុខស្ញូញៗហាក់បែងចែកមិនទាន់ដាច់ថាយល់សប្តិឬរឿងពិត
«ដូចការពិតពេកហើយ»ជើងស្រឡូនៗបោះចុះពីគ្រែទាញកន្សែងចូលបន្ទប់ទឹកដើម្បីសម្អាតខ្លួន
មួយសន្ទុះក្រោយមកថេយ៉ុងចេញមកវិញជាមួយនឹងកន្សែងរុំត្រឹមល្វែងក្រោម(នៅតែឯងបញ្ចេញតិច🗿)ជំហានមួយៗដើរសម្ដៅទៅទូខោអាវសម្លឹងមួយសន្ទុះទើបរើសបានសម្លៀកបំពាក់ត្រូវចិត្តរួចក៏រៀបចំផ្លាស់តែ...
អាយយយយយ!!!
ថេយ៉ុងលើកដៃក្រសោបល្វែងលើរបស់ខ្លួន
ក្រោយពេលដែលជុងគុកស្រាប់តែបើកទ្វារចូលមក
«សុំ..សុំទោសគ្មានចេតនាទេ»នាយក្រាស់លើដៃបាំងភ្នែកតែឆ្លៀតលួចមើលតាមចន្លោះដៃ
«មិចក៏មិនគោះទ្វារ»
«ហក😨»ជុងគុកចំហរមាត់ធ្លុងនៅពេលដែលកន្សែងរុំល្វែងក្រោមរបស់ថេយ៉ុងធ្លាក់ចុះ
អាយយយយយយយយយយយយយយយយយយ!
ស្រែកមួយអស់សម្លេងឡើងចាចលាន់ស្ទើរប្រេះជញ្ជាំងអាល័យតែទប់អាខាងលើភ្លេចគិតអាខាងក្រោម😭មិនបង្អង់យូរជុងគុកក៏ប្រញាប់ប្រញាលរត់ចេញទៅក្រៅវិញនៅទៀតច្បាស់ជានាគវាត់កន្ទុយកណ្ដាលក្បាលមិនខាន
—————
ក្រោយពីចំណាយពេលរៀបចំខ្លួននឹងសម្រួលអារម្មណ៍អោយនឹងន៎អស់មួយសន្ទុះថេយ៉ុងក៏សម្រេចចិត្តថាចេញពីបន្ទប់
«ទៅណាបាត់ហើយ?»សភាពនៅខាងក្នុងផ្ទះហាក់ស្ងាត់ជ្រងំដូចផ្ទះទុកចោលអត់មានមនុស្សរស់នៅចឹងក្រសែភ្នែករបស់ថេយ៉ុងចាប់ផ្ដើមរេពេញផ្ទះដូចកាមេរ៉ាសុវត្ថិភាពចឹង ប៉ុន្តែទោះជាសម្លឹងយ៉ាងណាក៏មិនបានឃើញវត្តមានជុងគុកដែរ
«ជុងគុក..លោកនៅឯណា?»នាយតូចចាប់ផ្ដើមដើររកសព្វពេញបរិវេនផ្ទះទាំងក្នុងទាំងក្រៅប៉ុន្តែនៅតែមិនឃើញស្រមោលរបស់ជុងគុកដែរ។គេទម្លាក់ខ្លួនអង្គុយលើសាឡុងទាំងទឹកមុខខូចចិត្ត
«គេទៅចោលខ្ញុំហើយទេដឹង?អត់ទេហ្ហឹក!ហ្ហឹក!..ស្អីនឹង»កំពុងតែខូចចិត្តរឿងប្ដីទុកចោលសុខៗក៏ប្រទះភ្នែកនឹងកូនក្រដាសNoteមួយនៅលើតុ
[ថេយ៉ុងហា!ម្ហូបខ្ញុំធ្វើរួចហើយកុំភ្លេចញាំបាយផងណាខ្ញុំទៅផ្ទះម៉ាក់លោកយាយមិនសូវស្រួលខ្លួនរាង
ប្រញាប់ទើបមិនបាននៅចាំឯងកុំខឹងខ្ញុំអីណាប្រហែលជាល្ងាចទើបខ្ញុំបានត្រឡប់ទៅវិញ ពីជុងគុកបុរសស្មោះស្នេហ៍ជាងគេលើលោក🗿]ក្រោយពីអានសំបុត្ររួចគេរៀងធូរចិត្តមកវិញបន្តិចតែប្ដូរជាមកខឹងវិញដោយសារតែនាយមិនយកគេទៅជាមួយ
«ហ៊ានទៅដោយមិនយកខ្ញុំទៅផងហេស?ចាំមើលតែមកវិញហាស់»ដំណើរខ្ទើតៗទៅកាន់តុបាយនាយតូចទម្លាក់ខ្លួនអង្គុយចុះមួយទំហឹងសឹងជាប់ចង្កេះខ្លួនឯង
«អូយ!លាបល់កាច់នេះ»ដៃស្រឡូនៗលើកអង្អែលចង្កេះខ្លួនថ្នមៗទាំងទឹកមុខជូរហួញលាន់ឡើងក្រឹកហីមិនដឹងជាប្រេះម៉ានជម្រៀកទេ😔
«ណ្ហើយ!ខឹងទៅម្ដុំសិនទៅ»ក្រោយពីអង្គុយសម្លក់សម្លឹងខឹងនឹងម្ចាស់ម្ហូបនៅលើតុអស់ចិត្តគេក៏ដាច់ចិត្តទាញចានទាញស្លាបព្រាមកញាំ ឃ្លានហីណាទ្រាំបានខឹងអីខឹងសិនទៅញាំហើយចាំខឹងតទៀត
«ឆ្អែតដល់ហីនៀក»នាយតូចលើកដៃអង្អែលពោះខ្លួនតិចៗនេះមិនមែនហៅថាញាំធម្មតាទេគេហៅច្រាសហើយបើម្ហូប2-3មុខបាយកន្លះឆ្នាំងដាក់គ្មានអោយសល់
«ឆ្អែតហើយមែនកូនសម្លាញ់»សម្លេងគ្រលធំបន្លឺចេញពីសាឡុងទាក់អារម្មណ៍រាងតូចអោយងាកទៅមើលយ៉ាងរហ័ស
«ប៉ា?ម៉ាក់?»ថេយ៉ុងជ្រួញចិញ្ចើមចូលគ្នារួចក៏ចេញពីតុបាយដើរទៅរកមនុស្សចាស់ទាំង2ដោយទឹកមុខមិនយល់គាត់មកធ្វើអី?
«មិចក៏ធ្វើមុខចឹងប៉ាម៉ាក់ខំមកលេងណាមិនសប្បាយចិត្តទេហី?»លោកស្រីឌីឡេនចោទសំណួរទៅកាន់កូនប្រុសបណ្ដូលចិត្តក្រោយពីឃើញទឹកមុខមិនពេញចិត្តរបស់កូនប្រុសខ្លួន
«ចូលមកយ៉ាងមិចបាន»មិនបានឆ្លើយសំណួរម្ដាយខ្លួនតែបែរជាសួរបកវិញ
«ទ្វារឯងមិនចាក់សោយើងក៏ចូលមកទៅ»
«មិនទាន់មានការអនុញ្ញាតពីម្ចាស់ផ្ទះផងមិចក៏ចូលមកផ្ដេសផ្ដាសចឹងមិនខ្លាចខ្ញុំមិនប្ដឹងហេស?»នាយតូចដាក់ខ្លួនអង្គុយសាឡុងចំហៀងនឹងគាត់លើកទឹកមកផឹកពោលឡើងដោយទឹកមុខស្មើធឹង
«ឯងចង់ប្ដឹងប៉ាម៉ាក់ឯងដាក់គុកនឹងហេស?»លោកគីមសួរឡើង
«ប៉ាម៉ាក់?ពួកអ្នកមិនមែនប៉ាម៉ាក់ខ្ញុំទេព្រោះបើជាប៉ាម៉ាក់មិនមែនបណ្ដេញកូនចេញពីផ្ទះដូចសត្វធាតុចឹងទេប៉ាចាំទេប៉ាថាកាត់ឈ្មោះខ្ញុំចេញពីគ្រួសារហើយខ្ញុំចាំច្បាស់ណាស់ថ្ងៃដែលខ្ញុំឈានជើងចេញពីផ្ទះប៉ានិយាយថា[បើសិនជាខ្ញុំហ៊ានឈានជើងចេញពីរបងភូមិគ្រឹះតែមួយជំហានប៉ានឹងលែងទទួលស្គាល់ខ្ញុំជាកូនអស់មួយជីវិត]ប៉ាចាំទេ?»នេះហើយបទពិសោធន៍ឈឺចាប់ដែលថេយ៉ុងចងចាំអស់មួយជីវិតគេមានសំណាងកើតក្នុងគ្រួសារអ្នកមានប៉ុន្តែគេមិនមានសំណាងទទួលបានភាពកក់ក្ដៅនឹងការស្រឡាញ់ពីប៉ាម៉ាក់ទេថ្វីត្បិតតែពេលគេមានរឿងគាត់ចេញមុខជួយក៏ពិតប៉ុន្តែគេមិនដែលទទួលបានអារម្មណ៍ថាស្និទស្នាលជាមួយប៉ាម៉ាក់ដូចជាកូនគេផ្សេងឡើយសោះកក្រោះណាស់
«ប៉ាខឹងមួយឆាវប៉ុណ្ណោះឈប់ខឹងប៉ាទៅហើយទៅរស់នៅភូមិគ្រឹះវិញទៅនៅទីនេះឯងគ្មានសុភមង្គលទេឯងមើលទៅឯងខំតាមស្រឡាញ់គេត្រឹកៗស៊ូលះបង់មករៀបការជាមួយគេអស់រយៈពេល1ឆ្នាំជាងមកនេះតើឯងមានទទួលបានអ្វីទេ?ក្រៅពីនៅតែក្រហើយមិនទទួលបានការស្រឡាញ់ពីគេមកវិញតើឯងបានអ្វីទៀត?ខ្វះអីប្រុសអ្នកមានដែលស្រឡាញ់ឯងចង់បានឯងមានច្រើនណាស់ហេតុអ្វីឯងមិនមើលខ្លះទៅ?បើមិនមែនប៉ាផ្ញើលុយអោយរាល់ខែរាល់ឆ្នាំស្មានតែពួកឯងអាចមានលុយរស់នៅដល់សព្វថ្ងៃហី?»លោកគីមស្រែកឡើងផាំងៗធ្វើអោយនាយតូចហាក់មានសតិមកវិញបន្តិចដែរ
«ប៉ានិយាយត្រូវគេមិនធ្លាប់ផ្ដល់អ្វីអោយខ្ញុំទេហើយក៏អរគុណប៉ាសម្រាប់លុយដែលប៉ាបានផ្ដល់អោយខ្ញុំរាល់ខែប៉ុន្តែចាប់ពីពេលនេះទៅប៉ាមិនបាច់ផ្ដល់លុយអោយខ្ញុំទៀតទេខ្ញុំនឹងនាំគាត់ចេញរកលុយដោយខ្លួនឯងទោះបានបន្តិចបន្តួចក៏ខ្ញុំមានក្ដីសុខទោះជាមិនសូវធូធារប៉ុន្តែខ្ញុំមានក្ដីសុខណាស់ពេលដែលនៅក្បែរគាត់ទាំងគាត់នឹងគ្រួសារគាត់ផ្ដល់ភាពកក់ក្ដៅនឹងការយកចិត្តទុកដាក់ចំពោះខ្ញុំណាស់គាត់តែងតែធ្វើអោយខ្ញុំញញឹម ញញឹមចេញពីចិត្តតែម្ដងហើយមួយវិញទៀតរាល់ថ្ងៃខ្ញុំមិនដែលទាមទារអោយគាត់មកស្រឡាញ់ខ្ញុំទេសុំត្រឹមតែគាត់នៅក្បែរខ្ញុំបែបនេះរាល់ថ្ងៃក៏ខ្ញុំមានក្ដីសុខណាស់ទៅហើយ»ថេយ៉ុងរៀបរាប់ទាំងញញឹមលាយលំនឹងទឹកភ្នែកគេស្រឡាញ់ជុងគុកណាស់មិនសូម្បីទាមទារអោយជុងគុកស្រឡាញ់ខ្លួនវិញបានគេមិនស្អប់មនុស្សដូចខ្លួនគេសប្បាយចិត្តណាស់ទៅហើយ
«ល្ងង់ណាស់ឯងគិតថារំពឹងលើពួកឯងទាំង2នឹងអាចរកស្អីបានទៅ?មានតែសុំទានគេតែប៉ុណ្ណឹង»លោកគីមនៅតែតឹងសរសៃរក៌ដាក់នាយតូចដដែលគាត់មិនពេញចិត្តរឿងស្នេហាពួកគេតាំងពីដំបូងមកម្ល៉េះ
«បានប៉ុណ្ណារស់ប៉ុណ្ណឹងហើយប៉ាកុំមើលងាយសមត្ថភាពពួកខ្ញុំពេកអី ហើយបើអត់មានការងារសំខាន់អីទេសូមប៉ាម៉ាក់ត្រឡប់ទៅវិញចុះមិនបាច់មកលេងខ្ញុំក៏បានដែរព្រោះខ្ញុំអត់ស្វាគមន៍ទេ»
ផាច់!!
មុខរបស់ថេយ៉ុងរេទៅតាមកម្លាំងដៃរបស់គាត់កាយតូចដួលទៅលើដីដោយទប់លំនឹងមិនជាប់គេមានអារម្មណ៍ថាអស់កម្លាំងមិចមិនដឹងសូម្បីតែក្រោកមកវិញក៏ក្រោកសឹងមិនរួចតែគេនៅតែព្យាយាមក្រោក
«នេះឬក្ដីស្រឡាញ់ប៉ាអោយមកខ្ញុំ?»
«ទៅផ្ទះវិញយ៉ាងណាក៏ដោយថ្ងៃនេះយើងត្រូវតែអូសឯងទៅវិញអោយទាល់តែបាន»ចប់សម្ដីលោកគីមក៏ដើរទៅចាប់ក៌ដៃថេយ៉ុងទៅតាមគាត់តែក៏មានដៃមួយមកចាប់ដៃនាយតូចក្រលាស់ចេញពីគាត់
«ចង់យកគេទៅណា??»
=============================
               TO BE CONTINUE....
                JEON WARREN💜

ភរិយាជើងកាង [𝐂𝐨𝐦𝐩𝐥𝐞𝐭𝐞𝐝✅]Where stories live. Discover now